រាជរដ្ឋាភិបាលប្រកាសផ្តល់រង្វាន់ដល់​អ្នក​ចេញ​មក​សារភាព ចំពោះ​ការ​ផលិត​ឯកសារ​ក្លែង​ក្លាយ​របស់IRI
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានអំពាវនាវដល់ជនទាំងឡាយណាដែលជាអ្នករួមគំនិតពាក់ព័ន្ធ​ក្នុងការផលិត​
ឯកសារក្លែងក្លាយនៃការសារស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិហៅ​កាត់​ថា(IRI) និងបាន​ប្រកាស​
ផ្តល់រង្វាន់ដល់អ្នកទាំងឡាយណាដែលចេញមកសារភាពនៅ​ចំពោះមុខច្បាប់។

ដើម្បីវែកមុខរកឲ្យឃើញនូវជនទុច្ចរិតដែលជាសកម្មជននិងឃោសនិករបស់គណបក្ស​នយោ​បាយមួយដែល​
បាន​ផលិត​ក្លែងបន្លំ​ឯកសារស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ហើយបាននិង​កំពុងចែក​ចាយ​
និងឃោសនានូវឯកសារក្លែងក្លាយស្តីអំពីលទ្ធផលនៃការ​ស្ទង់​មតិប៉ាន់ស្មានអំពី​ការទទួល​អាសនៈតាម​រាជធានី​
និងខេត្តនីមួយៗនោះអង្គភាពព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃទីស្តីការគណៈរដ្ឋមន្រ្តីបាន​ធ្វើសន្និសីទ​សារព័ត៌មាន​
បន្ទាន់មួយនៅ​ព្រឹក​ថ្ងៃ​ទី១៧ខែកក្កដាឆ្នាំ២០១៣នៅទីស្តីការគណរដ្ឋមន្រ្តី។

លោកកែវរ៉េមអនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីបាន​មានប្រសាសន៍​ប្រាប់​
អ្នកសារព័ត៌មានថាកន្លងទៅថ្មីៗនេះមានជនទុច្ចរិត  ដែលជាសកម្ម​ជននិងឃោសនិករបស់​គណបក្ស​នយោ​
បាយ​មួយដែលបានផលិតក្លែងបន្លំ​ឯកសារស្ទង់មតិ​របស់​វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ហើយបាន​
និងកំពុងចែកចាយនិងឃោសនានូវ​ឯកសារ​​ក្លែងក្លាយស្តីអំពីលទ្ធផលនៃការ​ស្ទង់​មតិប៉ាន់ស្មាន​អំពីការ​ទទួល​
អាសនៈ​តាមរាជធានី​និងខេត្ត​នីមួយៗ។ទង្វើ​ដ៏​ថោកទាប​បំផុត​របស់​ក្រុម​ជន​ទុច្ចរិត​នេះបាននិងកំពុង​បំផ្លាញ​នូវ​
ដំណើរការ​បោះឆ្នោត​មួយ​ដែល​ត្រូវមាន​សេរីតម្លាភាពនិង​ជាពិសេស​ភាពត្រឹមត្រូវ​និង​យុត្តិធម៌​។​

ម្យ៉ាងវិញទៀតល្បិច​ទុច្ចរិតនិង​ថោកទាប​បំផុត​នេះដែលជា​ការបោក​បញ្ឆោត​មតិសាធារណៈបាននិងកំពុង​ធ្វើ​ឲ្យ​
ប៉ះពាល់​ដល់​ស្ថេរភាព​សង្គមបង្កឡើង​នូវ​ភាពអសន្តិសុខប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុដែល​
កំពុង​តែមាន​ស្ថានភាព​ល្អប្រសើរហើយ​ប្រការនេះក៏​អាច​បង្ក​ឲ្យ​មាននូវ​ចលាចល​សង្គម​ផងដែរ​។​ លោក កែវ
រ៉េមី​​ បន្តទៀតថានៅក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុតក្នុងការ​ថែរក្សា​ការពារ​នូវ​បរិយាកាស​បោះឆ្នោត​មួយឲ្យ​
បានល្អ​ប្រសើរនិង​មាន​ភាពត្រឹមត្រូវនិង​យុត្តិធម៌ពិសេស​គឺថែ​រក្សាភាពស្ងប់ស្ងៀមជូនប្រជាពលរដ្ឋ និង​អ្នកវិនិ​
យោគទុនឲ្យគេស្រួលអារម្ម​ក្នុងការប្រកបអាជី​វកម្ម​របស់គេនៅលើទឹកដីកម្ពុជាដោយគ្មានការព្រួយបារម្ភ។

លោក កែវ រ៉េមី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាកដ៏ម៉ឺងម៉ាត់​ បំផុតដូចខាង​
ក្រោមនេះ៖ ១-​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ត្រូវ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញានិង​តាម​ចាប់ខ្លួន​ជាបន្ទាន់​នូវ​
ជន​ទាំងឡាយណាដែលជា​អ្នកធ្វើ​ឯកសារ​ក្លែងបន្លំអ្នកប្រើប្រាស់​ឯកសារ​ក្លែងបន្លំ​នេះដើម្បី​បញ្ជូន​ខ្លួន​ទៅ​
តុលាការ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។​ និង២-​​បានអំពាវនាវ​ដល់​ជន​ណាក៏ដោយជា​អ្នក​រួមគំនិត​ពាក់ព័ន្ធ​ក្នុង​
ការផលិត​ឯកសារ​ក្លែងក្លាយ​នេះចេញមក​សារភាពរាជរដ្ឋាភិបាល​កម្ពុជានឹង​ផ្តល់រ​ង្វាន់​។

ជាមួយគ្នានោះលោកអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​
ឆ្នោត​ទាំងអស់រក្សា​ការ​ស្ងាត់​ស្ងៀមកុំ​ចាញ់ល្បិច​បោកប្រាស់ដ៏​ថោកទាប​របស់​ជន​ទុច្ចរិត​នៃ​បក្ស​មួយ​នោះព្រោះ​
លោកស្រីJESSICA KEEGAN ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ(IRI) បានធ្វើការ​បដិសេធ​ជា​ផ្លូវការតាម​
រយៈ​សារ​អេ​ឡិច​ត្រូ​និ​ចចុះ​ថ្ងៃទី​១៥​ខែកក្កដាឆ្នាំ​២០១៣ផ្ញើមក​ទីស្តីការគណៈរដ្ឋមន្ត្រី​រួចហើយ​ថាឯកសារ​ដែល​
ជន​ទុច្ចរិតបាន​ផលិត​និង​ចែកចាយ​ផ្សព្វផ្សាយ​នេះគឺជា​ឯកសារ​ក្លែងបន្លំមិនមែនជា​ឯកសារ​របស់​វិទ្យាស្ថាន​
សាធារណរដ្ឋ​អន្តរជាតិ(IRI) នោះទេ។

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងមកនេះ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិហៅកាត់ថា(IRI) បានបង្ហាញ​នូវ​
របាយការណ៍ស្ទង់មតិប្រជាពលរដ្ឋថាមានប្រជាពលរដ្ឋជា៧០ភាគរយយល់​ឃើញថារាជរដ្ឋាភិបាល​កម្ពុជា​
កំពុង​ដើរលើផ្លូវត្រូវ៕

ដោយ៖-ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុ...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [794]


ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី នរោត្តម អរុណរស្មី ប្រកាស​ដើរ​តាម​នយោ​បាយ​សម្តេចឪ

ភ្នំពេញ៖ នៅក្នុង​សមាជវិសាមញ្ញ​របស់​គណបក្ស ​ហ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [589]


EDC ប្រកាសផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតំបន់​មួយចំនួន ​នៅភ្នំពេញ ​ខេត្តកណ្តាល ​និងកំពង់ស្ពឺ​

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសពីការផ្អាក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [459]


គង់ វិបុល៖ ​រដ្ឋាភិបាល​គ្មានផែន​ការតម្លើង​ថ្លៃពន្ធ​ ​ដូចពាក្យ​ចចាម​អារាមទេ​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកអគ្គនាយកនៃអគ្គន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [474]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 595 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1120 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231219​ នាក់