​រ​ដ្ឋាភិបាល​ជប៉ុន ​ជួយ​ពង្រឹង​ការគ្រប់គ្រង​ច្បាប់​កម្មសិទ្ធិ​ដីធ្លី​នៅក​ម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀបចំដែនដី នគរ​រូបនីយកម្ម និង​សំ​ណង់ ដើម្បីធានាឲ្យពលរដ្ឋកាន់តែមានសិទ្ធិពេញលេញក្នុង​ការកាន់​កាប់ដីធ្លី​របស់ខ្លួនដោយស្របច្បាប់​និងគ្មាន​ផលទំនាស់កើតឡើង។កាលពីព្រឹកថ្ងៃទី ៩ មករា ២០១៤ នៅសណ្ឋាគារ សាន់វ៉េ មន្ត្រីជំនាញជប៉ុន បានមកជួយ​ផ្សព្វ​ផ្សាយ​អំពីបែបបទថ្មី នៅ​ក្នុង​​ការការពារ ទ្រព្យកម្មសិទ្ធិដីធ្លី ដល់មន្រ្តីក្រសួង​រៀបចំដែនដី នគរូបណី​យ​កម្មនិង​សំណង់ និង​ក្រសួង​យុត្តិធម៌ ដើម្បីកាត់បន្ថយវិវាទដណ្តើមការគ្រប់​គ្រងកម្មសិទ្ធិដីធ្លី​ទៅវិញ​ទៅ​មក​។

លោក លឹម វន្ត័ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បាន​ផ្តោត​ក្តី​សង្ឃឹម​ថា​ នៅពេលខាង​មុខវិវាទដណ្តើមកម្មសិទ្ធិដីធ្លីនិងត្រូវបានកាត់បន្ថយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា​បាន​​បង្កើតឲ្យមានបែប​បទថ្មី​ក្នុង​ការ​ចុះបញ្ជីដីធ្លីដោយយោងតាមច្បាប់រដ្ឋប្បវេណី។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា អ្វីដែលសំខាន់បំផុតគឺបានធានាការពារសិទ្ធិជាម្ចាស់ស្រប​តាម​ច្បាប់ ប៉ុន្តែ​ប្រសិន​បើ ការទិញដូរអចលទ្រព្យនិងការរស់​នៅលើដីរបស់ខ្លួន​ពុំមាន​ការចុះបញ្ជី​ឲ្យបាន​ត្រឹម​ត្រូវនោះជួប​បញ្ហា​ប្រឈមច្រើន ហើយឈានទៅដល់មានវិវាទធ្ងន់ធ្ងរទៀតផងនៅពេលខាងមុខ។

លោកបន្ថែមទៀតថា ការចុះបញ្ជីកម្មសិទ្ធិដីធ្លីនេះ បានធ្វើឡើងយោងតាមការកំណត់​ទ្រព្យសម្បតិ្ត​បុគ្គលក្នុងការ​ជួល​ការផ្ទេរសិទ្ធិ ការបន្តមរតក ដែលជៀសវាងមិនឲ្យមានវិវាទណាមួយកើតឡើង ហើយ បែបបទថ្មីនេះទាមទា​ធ្វើការ​ស្វែង​យល់ឲ្យបានស៊ីជម្រៅព្រោះមានច្រើនមាត្រាហើយជារឿងថ្មី សម្រាប់​មន្រ្តីសុរិយោដី និងប្រពន្ធ័តុលាការ។ លោក​ក៏បានបញ្ជាក់ទៀតថា តាមរយៈនេះក្រសួងនឹងមានផែន ការ​​​ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែច្រើន តាម​លក្ខណៈការចុះបញ្ជីជាប្រពន្ធ័ ព្រោះវាបាន ផ្តល់អត្ថប្រយោជន៍ច្រើន និង​ចំណា​យ​តិចសម្រាប់ម្ចាស់កម្មសិទ្ធិ។

លោកប៉ែន សុមុន្នី ប្រធានអង្គការស្មគ្រ័ចិត្តដើម្បីសង្គមបានគាំទ្រលើនិតិវិធីថ្មីនេះ ​ព្រោះវាជា​ដំណើរ​ការដ៏ល្អឆ្ពោះ​ទៅ​មុខ​ដែលមានអ្នកពាក់ពន្ធ័ចូលរួមច្រើនទាំងក្រសួង​រៀបចំដែន​ដី​ និងក្រសួង​យុត្តិ​ធម៌ ក្នុងការកំណត់និតិវិធី​ច្បាស់​លាស់នៃម្ចាស់កម្មសិទ្ធិ និងការវាស់វែងដីធ្លី។

សូមបញ្ជាក់ថា តាមផែនការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅឆ្នាំ២០១៥​នឹងធ្វើការចុះ​បញ្ជី​ដី​ធ្លី​​ជូនប្រជាពលរដ្ឋឲ្យបានយ៉ាងតិច៥៨​ភាគរយ ហើយនៅឆ្នាំ២០១៨​សម្រេចឲ្យ​បាន​៧០%ផ្ទៃដីសរុប។ តែទោះជា​យ៉ាង​នេះក្តី ជាលទ្ធផលការចុះបញ្ជីដីធ្លីបច្ចុប្បន្នបានចំនួនជាង៣​លាន​​ក្បាលដី ហើយតាម​ការប៉ាន់ស្មាន​នៅសល់​ក្បាល​ជាច្រើនទៀតរហូតដល់ជាង៧ទៅ៨លាន ក្បាល​ដីទៅតាមការវិវិវត្តន៍នៃសង្គម និងមនុស្ស៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឆ្នាំ២០១៣ ​កម្ពុជានាំអង្ករ​ចេញទៅកាន់​ទីផ្សារអន្តរជាតិ​បានជិត៤សែនតោន​

ភ្នំពេញ៖ កម្ពុជាបាន​អនុវត្តផែនការនាំអង្ករចេញបានជិត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [324]


សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងបំផុតនៅថ្ងៃទី២២មករានេះ

ភ្នំពេញ៖ អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​បំផុត​នៅ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [363]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 391 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1278 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864955​ នាក់