ខេត្តកណ្តាល៖ ក្មេងប្រុសជនជាតិវៀតណាម២នាក់បានត្រូវសមត្ថកិច្ចនគរបាលស្រុកល្វាឯម ចាប់ខ្លួនកាលពី ថ្ងៃ ទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៤ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីធ្វើការសាកសួរ និង កសាង សំ ណុំរឿងចាត់ ការ តាម នីតិវិធីច្បាប់ បន្ទាប់ពីក្មេងប្រុសទាំង២នាក់ខាងលើនេះបានធ្វើ សកម្មភាពចាប់ក្មេងស្រីជន ជាតិវៀតណាម អាយុ៧ឆ្នាំ រំលោភសេពសន្ថវៈ រហូតបានសម្រេចកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្ទះឈ្មោះ សៅ ឡេង ស្ថិតក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វឯម ខេត្តកណ្តាល ។
បើយោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ង្វៀង កាធី ហៅតូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ និងម្នាក់ទៀតឈ្មោះ ង្វៀង យ៉ាំងត្រាន់ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ ។ជនសង្ស័យទាំង២នាក់បច្ចុប្បន្នស្នាក់នៅក្នុង ភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ។
នៅមុនពេលកើតហេតុជន សង្ស័យទាំង២ នាក់ ត្រូវបានឈ្មោះ សៅ ឡេង ជួលឲ្យមកមើលផ្ទះឲ្យ ខណៈនោះជនសង្ស័យក៏បាននិយាយលួង លោមក្មេង ស្រី រងគ្រោះ ជនជាតិវៀតណាម ដែលមានផ្ទះនៅជិតផ្ទះឈ្មោះ សៅ ឡេង ឲ្យមកមើលទូរទស្សន៍នៅលើផ្ទះ សៅ ឡេង ហើយក៏បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះស្រាតខោរំលោភរហូតបានសម្រេចបំណងម្តងម្នាក់ ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានឲ្យក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ ហើយក្មេងស្រីរងគ្រោះក៍បាន ប្រាប់ ឪពុកម្តាយដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ អភិរក្ស