ប្រទេសចិន៖ យោងតាមសារព័ត៌មានស៊ីនហួរបានអោយដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា ការរត់ជាន់គ្នានៅ
ក្នុងព្រះវិហារអ៊ីសស្លាមមួយកន្លែងស្ថិតនៅភាគពាយ័ព្យនៃតំបន់ Ningxia គឺបានឆក់យកជីវិតមនុស្សចំនួន ១៤
នាក់និងបណ្តាលអោយមនុស្សចំនួន ១០នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់។ គួរបញ្ជាក់ផងដែរថា មនុស្ស ៤នាក់នៃជនរងគ្រោះខាងលើគឺរងរបួសធ្ងន់ធ្ងរ។ មន្រ្តីប៉ូលីសបានអះអាងថា ការរត់ជាន់គ្នាខាងលើនេះគឺបាន
កើតឡើងនៅវេលាម៉ោង ៥ល្ងាចក្នុទីក្រុង Xiji ដែលមានចំងាយ ៦០គីឡូម៉ែតពីទីក្រុង Guyuan ស្របពេលដែល មនុស្សជាច្រើននាក់គឺកំពុងតែប្រារព្ធពិធីបុណ្យសាសនានៅទីនោះ។ រហូតមកដល់ពេលនេះ មន្រ្តីប៉ូលីសគឺកំ
ពុងតែធ្វើការស៊ើបអង្កេតលើករណីខាងលើនេះ។ មន្រ្តីប៉ូលីសបានមានប្រសាសន៍បន្តទៀតថា មនុស្សទាំងអ
ស់នោះគឺជាជនជាតិភាគតិចHui ដែលបានរស់នៅលើទឹកដីប្រទេសចិនអស់រយះពេលជាយូរណាស់ហើយ។ ដោយ៖ តុលា