ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសអេហ្ស៊ីបបានអោយដឹងថា ការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រម្សិលមិញ រវាងក្រុម អ្នកគាំទ្រនិងក្រុមអ្នកប្រឆាំងរបស់លោកប្រធានាធិបតី Mohammed Morsi គឺបានឆក់យកជីវិតមនុស្សយ៉ាងហោ
ចណាស់ ៣នាក់។ មន្រ្តីប៉ូលីសបានអះអាងថា មនុស្ស ២នាក់នៃជនរងគ្រោះខាងលើគឺត្រួវបានគេសំលាប់នៅ
ក្នុងទីក្រុង Suez ចំណែកជនរងគ្រោះម្នាក់ទៀតគឺត្រួវបានគេបាញ់សំលាប់នៅក្នុងទីក្រុង Alexandria។ មន្រ្តីប៉ូលី សបានអោយដឹងថា ក្រុមអ្នកតវ៉ាជាច្រើននាក់នៅក្នុងទីក្រុង Alexandria បាននាំគ្នាដុតបំផ្លាញកង់ឡាន ធុងសំរាម និងយានយន្តជាជាច្រើនគ្រឿង ហើយបន្ទាប់មកក្រុមអ្នកតវ៉ាទាំងអស់នោះបានចោលដុំថ្ម គ្រាប់បែកភ្លើងមក
លើមន្រ្តីប៉ូលីសទៀតផង។ ចំណែកនៅក្នុងទីក្រុង Suez វិញកងមន្រ្តីប៉ូលីសជាច្រើននាក់ បាននាំគ្នាបាញ់ឧស្ម័ន
បង្ហូរទឹកភ្នែកមកលើក្បួនរបស់ក្រុមបាតុករ ដោយបានបណ្តាលអោយមនុស្សម្នាក់ស្លាប់និងមនុស្សចំនួន ២ នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់។ គួរបញ្ជាក់ផងដែរថា ការបង្រ្កាបមកលើក្រុមបាតុករកាលពីថ្ងៃសុក្រ
សប្តាហ៍មុនគឺបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៧នាក់។ ដោយ៖ តុលា