កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៤ខែ មីនា ឆ្នាំ២០១៣ឯកឧត្តម នុត សុខុម ទេសរដ្ឋមន្ត្រីសមាជិកគណៈកម្មាធិការ
អចិន្ត្រៃយ៍និងជាប្រធានក្រុមការងារចុះពង្រឹង មូលដ្ឋានគណបក្សហ្វ៊ុនស៊ិនប៉ិចខេត្ដ បានអញ្ជើញជាអធិ
បតីក្នុងពិធីពិនិត្យបញ្ជីបោះឆ្នោតរបស់សមាជិកសមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច ក្រុងកំពង់ឆ្នាំង ខេត្ត
កំពង់ឆ្នាំង ចំនួនអ្នកចូលរួមសរុប១២០នាក់។
ក្នុងឱកាសនោះ ក៏មានវត្តមានឯកឧត្តមយឹមវឿនថនលោកជំទាវអ៊ុកម៉ុណ្ណា ឯកឧត្តមសាស្រ្តាចារ្យ ហែម
ឈិន ឯកឧត្តម ឡេ សំអ៊ល ឯកឧត្តម អាំង សំបូរ ឯកឧត្តម ឈឹម ឈន ឯកឧត្តម ទាំ សារី សហជីវិនី
សូរ សុខរតនា សហជីវិន ប្រធាន អនុប្រធានគណៈកម្មការប្រតិបត្តិស្រុក និង សហជីវិន សហជីវិនី
ប្រធាន អនុប្រធានការិយាល័យប្រតិបត្តិឃុំ ព្រមទាំងសហជីវិន-សហជីវិនីចុះជួយពង្រឹងការងារគណ
បក្សហ៊្វុនស៊ិនប៉ិចជាច្រើនរូបទៀត។ ឯកឧត្តមវេជ្ជ. នុត សុខុម បានជំរាបសួរដោយក្តីនឹករលឹក និង
នាំយកការផ្តាំសួរសុខទុក្ខពីព្រះអង្គម្ចាស់ អារុណរស្មី ជូនដល់ សមាជិកសមាជិកាទាំងអស់ដែលបាន
ចូលរួមក្នុងថ្ងៃនេះ ។
ឯកឧត្តមវេជ្ជបណ្ឌិតជំរាបថាកាលពីម្សិលមិញ គណបក្សហ៊្វុនស៊ិនប៉ិចបានធ្វើសមាជវិសាមញ្ញដោយ
សម្តេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងជាបេក្ខជននាយក
រដ្ឋមន្រ្តីសំរាប់ការចូលរួមបោះឆ្នោតនាពេលខាងមុខរបស់គណបក្សហ៊្វុនស៊ិនប៉ិច។
ឯកឧត្តមវេជ្ជបានជំរាបជូនពីព្រះរាជសកម្មភាពរបស់ព្រះមហាវិរៈក្សត្រ បានបំរើជាតិ ដូចជាការទាម
ទារឯករាជ្យពីបារាំងការទាមទារទឹកដីខេត្តមួយចំនួនពី ប្រទេសជិតខាង និងបានទាមទារមកវិញនូវ
ប្រាសាទព្រះវិហារពីប្រទេសសៀមក្នុងឆ្នាំ១៩៦២ ។ លើសពីនេះទៅទៀតការអភិវឌ្ឍន៍គ្រប់វិស័យ
ក្នុងរយៈពេលជាង ១០ឆ្នាំប្រទេសកម្ពុជាក្លាយជាកោះសន្តិភាពមួយនៅក្នុងអាស៊ីនេះដោយសម្តេចឪ
នៃយើងបានអនុវត្តនូវនយោបាយ អព្យាក្រិត្យ មិនចូលបក្សសម្ព័ន្ធ គឺមានន័យថាលោកសេរីក៏យើង
មិនចូល និងខាងកុម្មុយនិស្តក៏យើងមិនចូលដែរ។
ព្រះរាជបូជនីកិច្ចរបស់ព្រះមហាវិរក្សត្រគឺដើម្បីការពារ និងកសាងប្រទេសកម្ពុជាអោយមានភាពរីកចំរើន
ដូចយើងបានឃើញតាមរយៈទូរទស្សន៍មុនឆ្នាំ១៩៧០។ប៉ុន្តែបើយើងមើល ព្រះរាជបូនីកិច្ចរបស់ព្រះអង្គ
មុនគេនៅឆ្នាំ១៩៨១ ដែលមានលក្ខណៈប្រវតិ្តសាស្ត្រ សំរាប់កម្ពុជាដើម្បីស្វែងរកសុខសន្តិភាពជូនប្រជា
ពលរាស្ត្រខ្មែរ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសប្រទេសបារាំងស្តីពី កម្ពុជានៅថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១។ ឯកឧត្តម បានលើកឡើងផងដែរថា ព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថ
ដែលមិនអាចកាត់ថ្លៃបាននោះគឺ សុខសន្តិភាព ឯករាជ្យ អព្យាក្រិត ជាពិសេសគណបក្សហ្វ៊ុនស៊ិនប៉ិច
នេះ ដែលព្រះអង្គជាអ្នកបង្កើតផ្ទាល់។
ឯកឧត្តមវេជ្ជ.បានបញ្ជាក់ថាគណបក្សហ្វ៊ុនស៊ិនប៉ិចមានស្លាកសញ្ញា វិមានឯករាជ្យ។ ដូចនេះយើងទាំង
អស់គ្នាត្រូវបន្តរក្សាការពារនិងជួយគណបក្ស ហ្វ៊ុនស៊ិនប៉ិចទាំងអស់គ្នា។
ឯកឧត្តមវេជ្ជ.នុត សុខុម បានរំលឹកថាព្រះមហាវិរៈក្សត្រមានបន្ទូលថាអ្វីក៏ដោយកាលណាយើងចេះសា
មាគ្គីគ្នា និងស្រឡាញ់គ្នា យើងនឹងអាចធ្វើទៅកើត ។ នេះហើយគឺជាគោលការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិចបានអនុវត្តកន្លងរួចមកហើយគឺដើម្បីសេចក្តី
សុខ សន្តិភាពនិងការអភិវឌ្ឍនានានៅកម្ពុជា។ហើយឯកឧត្តមបានបញ្ជាក់ថាមិនដូចគណបក្សផ្សេងទៀត
ដើរនិយាយ និងសន្យាថាធ្វើនេះធ្វើនោះនិងបានសន្យាថាផ្តល់ប្រាក់ជូនលោកតាលោកយាយចាស់ៗ
ចំនួន៤ម៉ឺនរៀលកាលណាបក្សរបស់គេនិងខ្លួនគេបានធ្វើជានាយរដ្ឋមន្រ្តីគឺជាសន្យាបោកប្រាស់ទាំងស្រុង
សុទ្ធសាធ បន្ទាប់មកម្តងតាំងខ្លួនគាំទ្រខាងសេរីម្តងតាំងខ្លួនជាអ្នកបង្រួបបង្រួមជាតិហើយសុំអោយគេបោះ
ឆ្នោតអោយខ្លួនអោយបានឈ្នះឆ្នោត ។
ត្រង់នេះហើយសរបញ្ជាក់ថាគ្មានទេជាអ្នកបង្រួបបង្រួមជាតិគឺជាអ្នកនយោបាយបោកប្រាស់ និងប្រជាភិថុតិ
សុទ្ធសាធ។
ឯកឧត្តមវេជ្ជបណ្ឌិតនុតសុខុមបានថ្លែងនូវអំណរគុណនិងកោតសរសើរចំពោះសមាជិកសមាជិកាទាំង
អស់ដែលបានខិតខំបំពេញការងារជូនគណបក្សហ៊្វុនស៊ិនប៉ិចបានយ៉ាងល្អប្រសើរតាមរយៈលទ្ធផលនៃ
ការពិនិត្យបញ្ជីសមាជិកសមាជិកាជាមួយគ្នានៅថ្ងៃនេះ។
ឯកឧត្តមវេជ្ជបណ្ឌិតស្នើសុំផងដែរឲ្យ បងប្អូនទាំងអស់ត្រូវយល់ដឹងអំពីបញ្ហាអេដស៍ និងជៀសវាងកុំ
ឆ្លងមេរោគអេដស៍ដើម្បីសេចក្តីសុខក្នុងគ្រួសាររបស់យើង ។
ឯកឧត្តមវេជ្ជបណ្ឌិត នុតសុខុមបានចែកអំណោយជូនបក្សភូមិនូវថ្នាំពេទ្យវីតាមីន ថ្នាំក្រពះក្រម៉ាចំនួន២
អាវយឺតចំនួន២ និងថវិកា២០.០០០រៀលក្នុង១ភូមិ។ឯកឧត្តមវេជ្ជ.ក៏បានជូនពរសមាជិកសមាជិកាទាំង
អស់គ្នា សូមប្រកបតែសេចក្តីសុខ និងជោគជ័យក្នុងការងារនិងជីវភាពរស់ប្រចាំថ្ងៃ។