ភ្នំពេញ៖ ជំងឺគ្រុនឈាមបាន និងកំពុងកើតមានលើមនុស្សចាស់ក្មេងគ្រប់វ័យទាំងក្នុងសមាមាត្រ ប្រហែល ៥
ទៅ ១០ ភាគរយព្រមទាំងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទៀតផង ។ មិនមានថ្នាំវ៉ាក់សាំងចាក់ការពារនិងថ្នាំព្យា
បាលគ្រុនឈាមនៅឡើយទេ តែការព្យាបាល គឺព្យាបាលទៅតាមរោគសញ្ញាគ្លីនិក ដូចនេះហើយការនាំជនរង
គ្រោះទៅទទួលការព្យាបាលនៅសេវាសាធារណជាប្រការមួយចាំបាច់ និងល្អប្រសើរបំផុត ។
ដោយឡែកនៅសួនមុខវត្តបទុមវត្តីនៅ ព្រឹកថ្ងៃទី៣១ ខែឧសភា នេះមានព្រឹត្តិការណ៍ដ៏ធំមួយប្រចាំឆ្នាំនៃការកំ
ចាត់ជំងឺគ្រុនឈាមក្រោមប្រធានបទស្តីពី កំចាត់ជំងឺគ្រុនឈាម ដើម្បីការពារអ្នក និងគ្រួសារអ្នក ដែលចូលរួម
រៀបចំសហការឡើងជាថ្មីម្តងទៀតរវាងក្រុមហ៊ុន អេស ស៊ី ចនសាន់ និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុន
ឈាម ។ វាជាព្រឹត្តិការណ៍សង្គមដ៏ធំបំផុតមួយដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ មាតា បិតា មន្រ្តី
រាជការ ជាច្រើនទៀតដើម្បីដើរក្បួនផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងការការពារ គ្រួសារពីជំងឺគ្រុនឈាម ។
តំណាងក្រុមហ៊ុន អេស ស៊ី ចនសាន់ (ថ្នាំបាញ់មូសរ៉េដ) លោក ថៃ សៀង បានលើកឡើងថា វាពិតជាមានសារៈ
សំខាន់ណាស់ចំពោះកិច្ចការពារប្រជាជន ជាពិសេសអ្នកដែលរស់នៅតាមតំបន់ដែលមានការគំរាមកំហែង ដោ
យសារតែសត្វមូសជាភ្នាក់ងារចំលងមេរោគគ្រុងឈាម។ នេះជាព្រឹត្តិការណ៍ឆ្នាំទី៨ ហើយដែលក្រុមហ៊ុន អេស
ស៊ី ចនសាន់ បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម។
លោកបានបញ្ជាក់ថា ឆ្នាំនេះយុទ្ធនាការ (កំចាត់ជំងឺគ្រុនឈាមដើម្បីការពារអ្នក និងគ្រួសារអ្នក) បានរួមបញ្ចូល
នូវយុទ្ធការមួយចំនួនទៀតដែលមានដូចជា ការដើរហែក្បួន វគ្គអប់រំ និងការផ្សព្វផ្សាយតាមវិទ្យុអំពីវិធីការពារ
ខ្លួន និងគ្រួសារពីជំងឺគ្រុន ឈាម ។ លើសពីនេះទៀត អ្នកចូលរួមទាំងអស់ក៏បានលេងលែ្បងកំសាន្តនិងឈ្នះ
រង្វាន់អនុស្សាវរីយ៍ជាច្រើនផងដែរ ។
ជាមួយនោះ លោកសាស្រ្តាចារ្យ ង៉ាន់ ច័ន្ទថា នាយករងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានថ្លែង
ប្រាប់ឲ្យដឹង ថា នា ឆ្នាំ ២០១៣ នេះ ខេត្តដែលទទួលរងគ្រោះធ្ងន់ធ្ងនជាគេ គឺមានខេត្តសៀមរាប បន្ទាយមាន
ជ័យ ឧត្តរមានជ័យ រាជធានី ភ្នំពេញ កណ្តាល កំពង់ចាម កំពង់ស្ពឺ កំពង់ធំ តាកែវ ក្រចេះ និងខេត្តព្រៃវែង តែ
ការរាតត្បាតកន្លែងមានលក្ខណៈប្រមូលផ្តុំ និង កន្លែងខ្លះទៀតមានលក្ខណៈរាយប៉ាយដែលជាការលំបាកក្នុង
ការឆ្លើយតប ។ តែទោះបីយ៉ាងណាក៏ដោយធនាគារពិភពលោក HSS2_PF ធនាគារអវិឌ្ឍន៍អាស៊ី ABD មជ្ឈ
មណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងឧបត្ថម្ភផ្នែកបច្ចេកទសពីអង្គការសុខភាពលោក និងកិច្ចសហការ
ល្អរវាងកម្មវិធីជាតិ និងស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទៅលើសភាពការណ៏ ជំងឺគ្រុន
ឈាមនេះគ្រប់ខេត្តក្រុង។
លោកបន្តថា ចាប់ពីដើមឆ្នាំ ២០១៣ រហូតមកដល់ថ្ងៃនេះមានកុមារាកុមារីចំនួន ២៥៤១ ករណីសង្ស័យជំងឺ
គ្រុនឈាម ហើយបានមកទទួលការព្យាបាលនៅតាមមន្ទីរព្យាបាលសាធារណដែលក្នុងនោះ មានកុមារចំនួន ១៥នាក់បានស្លាប់បាត់បង់ ជីវិតដែលទូរលេខនេះមានកម្រិតទាបជាងឆ្នាំ ២០១២ កន្លងទៅ (៣៦៦៨/១៧) និង
ទាបជាងឆ្នាំ ២០០៧ (៤៣៣៤/៥៧) រយៈពេល ១៩ អាទិត្យដូចគ្នា។
ក្នុងឱកាសនោះលោកធ្វើការអំពាវនាវដល់ប្រជាជនទាំងអស់ជាពិសេសបងប្អូនប្រជាជនរស់នៅតាមទីជនបទ
ដែលតែងតែប្រឈមមុខនឹងគ្រោះគ្រុនឈាម ត្រូវប្រុងប្រយ័ត្នចំពោះបុត្រធីតារបស់លោកអ្នកធ្វើយ៉ាងណា កុំ
ឲ្យមានមូសខាំ និងចូលរួមធ្វើអនាម័យសំអាត ជុំវិញលំនៅដ្ឋានដូចជា ដោយគ្របពាងទឹក អាងទឹក និងរាល់
វត្ថុដែលស្តុកទឹកទុកឲ្យបានជិតល្អ កុំឲ្យសត្វមូស ពងបាន កំចាត់កាកសំណល់ សបកកំប៉ុង សំបកដួង-កង់
ឡានម៉ូតូចាស់ៗ ។ ពេលថ្ងៃគេងក្នុងមុងជាប្រចាំ បាញ់ថ្នាំគ្រប់ទីងងឹត និងបើសិនសង្ស័យមានជំងឺគ្រុនឈាម
ត្រូវប្រញាប់នាំយកទៅមន្ទីរពេទ្យដើម្បីសុំការពិនិត្យព្យាបាលពី ក្រុមគ្រួពេទ្យ៕