អាកានីស្ថាន ៖ ប៉ូលីស្រីម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់ចំក នៅក្បែរ ទីបញ្ជាការដ្ឋានប៉ូលីស ក្នុងទីក្រុង Laskar Gahហើយបើតាមពត៌មានបានអោយដឹងថា នាងបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។នាងគឺជាប៉ូលីសទី៣ ហើយដែលត្រូវគេសំលាប់នៅក្នុងខែថ្មីៗរៀមច្បងរបស់នាIslamBibiត្រូវបានគេសំលាប់នពលដែលនាងធ្វើដំ ណើរទៅកន្លែងធ្វើការ ក្នុងខែកក្កដា នៃទីក្រុង Helmand ។
ក្រុមប៉ូលីសនៅក្នុងទីក្រុង Helmand សង្ស័យបណ្តាលមកពីកាគំរាមកំហែងពីពួកTalibanនិងពួកជួញដូរថ្នាំញៀនខុសច្បាប់នក្នុងប្រទេសអាកានីស្ថាន ប៉ូលីសស្រីមានកំរិតក្រោម ១% គឺប្រហែល ១៦០០នាក់ កំពុងបំរើការ និង ជាង ២០០នាក់ទៀតកំពុងតែហ្វឹកហាត់ ។ លោក Omar Zawak ដែលជាអ្នកនាំពាក្យរបស់អភិបាលកិច្ចខេត្តបានប្រាប់ភ្នាក់ងារសារពត៌មានថា នាងមានអាយុ ៣៨ហើយត្រូវគេបាញ់ចំក យ៉ាងធ្ងន់ធ្ងរ ។ គណកម្មការកាពារសិទ្ធមនុស្សឯករាជរាជ្យក្នុងប្រទេស អាកានីស្ថាន បានអោយដឹងថា អំពហឹង្សារប្រឆាំងនឹងស្ត្រីកំពុងតែរីក រាល ដាលយ៉ាងខ្លាំង នៅរយះពេល ២ឆ្នាំចុងក្រោយនេះ។ ដោយ ៖ តុលា