​C​LU​​Fផ្សព្វផ្សាយ​លទ្ធផល​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​ទប់ទល់​បាតុកម្ម​សហជីព​ដទៃ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា(CLUF)បាន​ជួបប្រជុំ​ជាមួយ​មេ​សហជីព​មូលដ្ឋាន​តាម​បណ្តា​រោងចក្រ​កាត់ ដេរនិងស្បែកជើង ចំនួន​១២៥​នាក់ កាលពី​ថ្ងៃព្រហស្បត្តិ ​ធ្នូ ​នេះដើម្បី​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការ ងារ​ស្តីពី​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ក​ម្មក​រ​ពី​៩៥​ដុល្លារ​ដល់​១៦០​ដុល្លារ​ក្នុង​រយៈ​ពេល៥ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨ ក្នុង​គោលបំណង​ទប់ទល់​នឹង​ការ​ញុះញង់​ពី​សហជីព​មួយចំនួន​តូច​ដែល​នាំគ្នា​រុញ​ទ្វារ​រោង
ចក្រ​ឲ្យ​រលំហើយ​បង្ខំ​កម្មករ​ធ្វើបាតុកម្ម​។


   
ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជាលោក ​សោម អូន បាន​និយាយថា គោលបំណង​នៃ​ការប្រជុំ​បន្ទាន់​ជាមួយ​មេ ដឹកនាំ​សហជីព​មូលដ្ឋាន​នៅ​ថ្ងៃនេះ មាន៥​ចំណុច ទី​១-​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ស្តីពី​លទ្ធ ផល​ប្រជុំ​ដំឡើង​ប្រាក់​ឈ្មួ​ល​អប្បបរមា​ដល់​កម្មការិនី​រោងចក្រ​កាត់ដេរ និង ស្បែ​កជើងពី​៩៥​ដុល្លារ​ដល់​១៦០​ដុល្លារ​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ គិតពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨ ។​ ទី​២-​យោងតាម​សេចក្តីរាយការណ៍​របស់​សហជីព​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មាន​សហជីព​ខិលខូច​មួយចំនួន​បាន​អុកឡុក​តាម​រោងចក្រ ដោយមាន​សកម្ម​ជនគ​ណ​បក្ស​ចូលរួម​រុញ​ទ្វារ​រោងចក្រ​ឲ្យ​រលំ ហើយ​បង្ខំ​កម្មករ​ឲ្យ​ចេញ​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​១៦០​ដុល្លារ ដោយ​រំខាន​ដល់​កម្មករ​ភាគច្រើន​កំពុងធ្វើការ​ ក្នុងនោះ​មាន​រោងចក្រ​មួយចំនួន​បានអនុញ្ញាត​ឲ្យ​កម្មករ​ឈប់សម្រាក​ដោយ​រក្សា ​ប្រាក់​ឈ្មួ​ល​។​ទី​៣-​សូម​អំពាវនាវ​ដល់​ស​ហ​ជីព​មួយចំនួន​តូច​ត្រូវ​បញ្ឈប់​ការចាប់​បង្ខំ​កម្មករ​ឲ្យ​ធ្វើបាតុកម្ម​ខុសច្បាប់និងបញ្ឈប់​ជា បន្ទាន់​ការ​វាយ​រំលំ​ទ្វារ​រោងចក្រ​។ទី​៤- សូម​អំពាវនាវ​ដល់ក​ម្មករកម្មការិនី​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់ហើយ​ធ្វើការ​ទាមទារ​លក្ខខណ្ឌ​ការងារ​ដោយ​សន្តិវិធី កុំ​ប្រើ​អំពើហិង្សា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិយាកាស​វិនិយោគឈាន​ទៅដល់​បាត់បង់​ការងារ​ធ្វើ​។ទី​៥- សូម​អំពាវនាវ​ដល់​អ្ន​ក​នយោបាយ​ខ្មែរត្រូវ​គិតគូរ​ផលប្រយោជន៍​ជាតិ​ជាធំ​ជាង​ផល​ប្រយោជន៍​បុគ្គលហើយ​ត្រូវ​បម្រើ​ឆ​ន្ទៈរាស្ត្រ។ ត្រូវ​រួបរួមគ្នា​រក្សាសុខ​សន្តិភាព ស្ថេរភាព​សង្គម ការអភិវឌ្ឍន៍និងការ​​​រស់នៅ​ដោយ​សុខក្សេមក្សាន្ត។​

ប្រធាន CLUF រូបនេះបន្តថា មេដឹកនាំ​សហជីព​មូលដ្ឋាន​ទាំងអស់​បន្ទាប់ពី​ទទួលបាន​ឯកសារ​នេះ ត្រូវ​យកទៅ​ផ្សព្វ ផ្សាយ​ដល់​កម្មករ​ដែលជា​សមា​ជិ​កបាន​យល់​ជ្រួតជ្រាប ក្នុង​គោលបំណង​កាត់បន្ថយ​ការចូលរួម​ធ្វើបាតុកម្ម​ខុសច្បាប់ ។​បើតាម​របាយការណ៍​របស់​សមត្ថកិច្ច មាន​រោងចក្រ​ប្រមាណ​ជាង​១០០ នៅ​រាជធានី​ភ្នំពេញ និងខេត្តកណ្តាលបាន​ត្រូវ​ផ្អាក​ការងារ​បណ្តោះអាសន្ន នៅ​ថ្ងៃទី​២៦​ធ្នូ​នេះ ដោយសារតែ​មានការ​ញុះញង់​ពី​មេដឹកនាំ​គណបក្សប្រឆាំងនិង សហជីព​របស់លោក​រ៉ុង ឈុន ​(​ដែល​ក្រសួង​ការងារ​បដិសេធថា ពុំមាន​បញ្ជី​ការ​តាមច្បាប់​) ទាមទារ​ដំឡើង​ប្រាក់ខែ​១៦០​ដុល្លារ។ ក្នុងនោះ​កម្មករ​មួយចំនួន​បាន​ដង្ហែ​ក្បួន​ទៅមុខ​ក្រសួង​ការងារ និង ទីលាន​ប្រជាធិបតេយ្យហើយ​ភាគ ច្រើន​កម្មករ​សម្រាក​នៅតាម​ផ្ទះ​ជាមួយគ្នានេះ ក៏មានកម្មករនៅតាមបណ្តាខេត្ត​មួយ​ចំនួននាំគ្នាសម្រាកមិន​ទៅធ្វើ​ការ​ដែរ ព្រោះជាបញ្ជារបស់មេសហជីពមួយចំនួននៅតាម រោងចក្រ៕ ដោយ​៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ក្រសួ​ង​កិច្ចការនារី ​​ កំពុង​បង្ហាញពីគន្លឹះ​ក្នុងការ​ទាញយក​ថវិកា​ជាតិ​មកប្រើ​ក្នុ​ង​វិស័យយេនឌរ័​

ភ្នំពេញ៖ ក្រសួងកិច្ចការនារី ​ បានជំរុញឲ្យក្រសួងស្ថ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [742]


​​ហេតុអ្វីបាន​​ជាគេងាក​មក​ប្រើប្រាស់​​ប័ណ្ណធនាគារ​ ​និង​ ​Eftpos Machine​​

ភ្នំពេញ៖ ម៉ាស៊ីនឆូតកាត ឬ Eftpos Machine គឺជាប្រភេទ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [711]


ក្រុម​ Manchester​ City​ បរាជ័យ​ក្រោម​ស្នា​ដៃ​ក្រុម​ Wigan​ Athletic​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមម្ចាស់ជើងឯករដួ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [365]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 69 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 623 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039890​ នាក់