ភ្នំពេញ៖ ដោយមើលឃើញពីទីផ្សារនៃការហូរចូលរថយន្តប្រភេទមួយទឹក(Secunhan) របស់ក្រុមហ៊ុនរថយន្ត
TOYOTA មកពីប្រទេសជប៉ុន និងទីផ្សាររថយន្ត TOYOTA មកពីសហរដ្ឋអាមេរិកមកកាន់ទីផ្សារនៃប្រទេស
កម្ពុជាកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនោះក្រុមហ៊ុន TOYOTA GROUP បានចាប់ដៃជាមួយក្រុមហ៊ុន
បរទេសធំៗចំនួន៣បំរើសេវាកម្មជួសជុលនិងថែទាំរថយន្តដោយធានានូវគុណភាព និងសុវត្ថិភាពជូនអតិថិជន
នៅក្នុងប្រទេសកម្ពុជា។
យានដ្ឋានជួសជុលរថយន្ត PIT & GO ជាកន្លែងជួសជុលយានយន្តដំបូងគេ ប្រើប្រាស់ សេវាកម្មបច្ចេកវិទ្យា
ទំនើប ទាន់សម័យមកពីប្រទេសជប៉ុនដោយក្រុមហ៊ុនតូយ៉ូតា មានការធានានូវគុណភាពគ្រឿងបន្លាស់ និង
តម្លៃថោកសមរម្យ មានកម្រិតស្តង់ដា ធានាគុណភាព និងសុវត្ថិភាពរថយន្តជូនអតិថិជននៅក្នុងប្រទេស
កម្ពុជា ។ នេះជាការលើកឡើងរបស់ លោក យឹម សាគុណ អគ្គនាយកក្រុមហ៊ុន ហ្វឺសផាត នៅក្នុងឱកាសបើក
សម្ពោធយាន្តដ្ឋានជួសជុស រថយន្ត PIT&GO ដែលបង្កើតឡើងដោយក្រុមហ៊ុនTOYOTA GROUP កាលពីព្រឹក
ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្ថិតក្នុងខណ្ឌចំការមករាជធានីភ្នំពេញ។
លោក យឹម សាគុណ បានលើកឡើងថា យាន្តដ្ឋានជួសជុស រថយន្ត PIT&GO ដែលបង្កើតឡើងដោយក្រុម
ហ៊ុន TOYOTA GROUPសហការជាមួយក្រុមហ៊ុន TOYOTA, TOYOTA TSUSHO,AISIN និងក្រុមហ៊ុន DENSO
ក្នុងគោលបំណងផ្តល់សេវាកម្មជួសជុលរថយន្ត និងផ្គត់ផ្គង់គញរឿងបន្លាស់ដែលមានគុណភាពខ្ពស់ មានតម្លៃ
សមរម្យ និងធានាភាពងាយស្រួលជូនអតិថិជនតាមរយៈបច្ចេកវិទ្យាថ្មីរបស់ជប៉ុន។
ចំណែកលោកឧញា គង់ ងួន នាយកក្រុមហ៊ុន TOYOTA GROUP បានមានប្រសាសន៍ថា PIT&GO បានផ្តល់
វគ្គបណ្តុះបណ្តាលជូនតំណាងចែកចាយរបស់ខ្លួននូវផ្នែកបច្ចេកទេស របៀបប្រើប្រាស់គ្រឿងបន្លាស់ទៅតាម
ស្តង់ដារបច្ចេកទេសជប៉ុន ដោយធានាការប្រើប្រាស់ជូនដល់អតិថិជន ។ បន្ថែមពីនេះ ក្នុងភាពជាអ្នកដឹកនាំ
សម្រាប់ចំណែកទីផ្សាររថយន្តនៅកម្ពុជា ក្រុមហ៊ុនបានចាប់យកអតិថិជនរថយន្តតូយ៉ូតាប្រភេទមួយទឹក ឲ្យ
ក្លាយទៅជាគោលដៅសម្រាប់អតិថិជនរថយន្តប្រភេទថ្មីនៅពេលអនាគត។
លោកមានជំនឿថា PIT&GO នឹងដណ្តើមបានអតិថិជន ដោយមានការគាំទ្រពីប្រជាជនកម្ពុជាដែលជាអ្នកប្រើ
ប្រាស់រថយន្តគ្រប់ប្រភេទកាន់តែច្រើនទៅៗនាពេលអនាគតក្នុងសេវាកម្មជួសជុល និងថែទាំរថយន្ត។
ទាក់ទិនទៅនឹងការបង្កើតយាន្តដ្ឋានជួសជុលរថយន្តនេះ លោក MATSUKI តំណាងក្រុមហ៊ុន TOYOTA ជប៉ុន
បានលើកឡើងថា ហឹ្វសផាតបានទទួលស្គាល់ PIT&GOជាលើកដំបូងនៅកម្ពុជាថាមានគុណភាព និងបាន
ចាប់យកធ្វើជាដៃគូរកស៊ីផ្នែកនេះ ។ ម៉្យាងទៀតភាគីជប៉ុនយល់ថាប្រទេសមួយនេះក៏កំពុងតែរីកចំរើនក្នុង
យុគ្គសម័យម៉ាស៊ីន ហើយក៏ជាទីផ្សារដែលត្រូវ នាំចូលដ៏ច្រើននូវប្រភេទរថយន្តមួយទឹក និងជាទីផ្សារដ៏សំខាន់
ដែលអាចលូតលាស់ថែមទៀត នៅពេលអនាគត។
ថ្លែងនៅក្នុងពិធីសម្ពោធយាន្តដ្ឋាននោះ លោក បណ្ដិត ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងបរិស្ថាន
មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលលោកមានសេចក្តីរីករាយនិងមោទនភាព ចំពោះការដឹកនាំរបស់
ប្រមុខរាជរដ្ឋាភិបាល ដែលបានធ្វើឲ្យអ្នកវិនិយោគទុនបរទេសមានជំនឿចិត្តបណ្តាក់ទុនមករកស៊ីនៅក្នុង
ប្រទេសកម្ពុជាកាន់តែច្រើនឡើង ។ ជាពិសេសក្រុមហ៊ុន TOYOTA របស់ជប៉ុនបានចូលរួមយ៉ាងពិតប្រាកដ
នូវក្នុងវិស័យ និង យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោសែន ជាប្រមុខដឹកនាំអភិវឌ្ឍន៍
ប្រទេស ក្នុងនាមជាប្រទេសមួយដែលមានសុខសន្តិភាពទាំងស្រុង។
លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថា បើទោះជាកម្ពុជាទើបតែនឹងប្រកាសនូវលទ្ធផលនៃការឈ្នះឆ្នោតបណ្តោះអាសន្ន
ក៏ដោយ ក៏ជប៉ុនបានយល់ច្បាស់ពីនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីច្បាស់លាស់ដែរ ទើបបាន
ជាហ៊ានសម្រេចចិត្តដ៏ធំធេងក្នុងការដាក់ដ៏ច្រើនសន្ធឹកសន្ធាប់មកវិនិយោគនៅកម្ពុជា។
លោកបណ្ឌិតបានអះអាងថា ជាគោលដៅអ្នកវិនិយោគគិនបរទេសទាំងអស់ នឹងកាន់តែបង្កើន នូវជំនឿចិត្តមក
លើរាជរដ្ឋាភិបាលហើយបន្ថែមការវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់នយោ
បាយ សេដ្ឋកិច្ចកម្ពុជា ហើយអភិវឌ្ឍន៍ប្រទេសមួយនេះឲ្យខ្លាំងក្លា តាមកំណើនGDPដែលបានកណត់៕
ដោយ៖ស.ស្ងាត