​ប្រាក់ខែ​កម្មករ-កម្មការនី​​ បានសម្រេច​ឡើង​៩៥ដុល្លារ​ ឆ្នាំ២០១៤ និង​ឡើង​១៦០ដុល្លារ​នៅឆ្នាំ២០១៨​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមគណៈកម្មការប្រឹក្សា​ការងារ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែធ្នូ​ ឆ្នាំ​២០១៣​នេះ បានបើក កិច្ចប្រជុំ​មួយនិយាយ​ពីការ​ដំឡើងប្រាក់ឈ្នួលអប្បបរមា(ប្រាក់ខែទាបបំផុត) សម្រាប់​កម្មករ​និយោជិត ធ្វើការផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង ។ ក្រោយពីជជែកគ្នាយ៉ាង​ល្អិត​ល្អន់អស់រយៈ​ពេលជាង២ម៉ោងរួចមក គណៈកម្មការនេះបាន​កំណត់​ដំឡើងប្រាក់ខែ​ជូនកម្មករ​​ពី​៨០​ដុល្លារ​ទៅ​៩៥​ដុល្លារ​នៅ​ឆ្នាំ​២០១៤ ហើយ​​នឹង​បន្តដំឡើង​រហូតដល់​១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។

ការកំណត់សម្រេចប្រាក់ឈ្នួលទាបបំផុតរបស់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ និង​ផលិតស្បែកជើង​នេះ​បានធ្វើឡើងទាំងកម្មករ និយោជិតសាកល្បង និងពេញសិទ្ធក្នុង​រយៈពេល​៥ឆ្នាំគឺ​ចាប់ពី​ខែមេសា​​ឆ្នាំ​២០១៤រហូត​ដល់​ឆ្នាំ២០១៨ ដែលកម្មករម្នាក់ៗ​នឹង​ទទួល​ប្រាក់ខែ​បន្ថែមចំនួន១៥​ដុល្លារនៅឆ្នាំ​២០១៤ មានន័យថាប្រាក់​ខែទាប​បំផុត​ឡើងពី​៨០ទៅ៩៥​ដុល្លារសម្រាប់អ្នកពេញសិទ្ធ និងពី៧៥ឡើងដល់៩០ដុល្លារសម្រាប់អ្នកសាកល្បង នៅឆ្នាំ​២០១៥បន្ថែម១៥ដុល្លារទទួលបាន​១១០​ដុល្លារ ឆ្នាំ​២០១៦បន្ថែម១៦ដុល្លារទទួលបាន១២៦​ដុល្លារ ឆ្នាំ​២០១៧បន្ថែម​១៧ដុល្លារទទួលបាន​១៤៣​ដុល្លារនិង​ឆ្នាំ​២០១៨បូកបន្ថែម១៧ដុល្លារ​ទៀត​គឺ​ទទួលបាន​១៦០​ដុល្លាសម្រាប់​អ្នកពេញ​សិទ្ធ ​។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​និយាយថា នេះ​ជា​ផ្លែផ្កា​មួយ ទោះបីជា​មិនទាន់​ដូច​អ្វីដែល​ទាំង​អស់​គ្នា​ចង់បាន​ក្តី​ តែយើងបានខិតខំធ្វើវាឲ្យបានល្អបំផុតទាំងខាង​បងប្អូនកម្មករនិងខាងនិយោជក​អាចទទួល​យក​បាន។​លោករដ្ឋមន្រ្តីបន្តថា កា​រស​ម្រេ​ចិត្ត​នេះ​គឺ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អាច​លើកកម្ពស់​ដល់​ជីវភាព​ របស់​កម្មករបាន ហើយ​ទន្ទឹម​នោះ​មិនធ្វើ​ឲ្យគ្រោះថ្នាក់​ដល់​វិស័យឧស្សាហកម្ម​កាត់ដេរ​នេះ ​ព្រម​ទាំងរក្សាបាននូវការ​ប្រកួតប្រជែងពី​អ្នក​ជិតខាង និងរក្សាបាននូវការទាក់ទាញអ្នក​វិនិយោគរបស់យើងទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន​។​

​លោក​ អ៊ិត សំហេង បាន​អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់​ទទួល​យក​ការសម្រេចចិត្ត​នេះ ដោយ​រក្សាភាពស្ងប់ស្ងៀម ហើយ​​ចៀស​វាង​​ការធ្វើ​កូដកម្ម ឬ​បាតុកម្ម ដែល​នាំ​ឲ្យ​ខូចខាត​ដល់​ប្រយោជន៍​ទាំងអស់គ្នា​ និងប៉ះពាល់ដល់​សណ្តាប់​ធ្នាប់ប្រទេសយើងផងដែរ។ លោកបញ្ជាក់ថា ការតំឡើងប្រាក់ឈ្នួលអប្បរមានេះ មិនធ្វើឲ្យប៉ះពាល់​ដល់​ប្រាក់បន្ថែមផ្សេងៗទេ​រួមទាំងប្រាក់​អតីតភាពគឺនៅរក្សាដដែល។

តំណាងនិយោជក លោកឧកញា ណាង សុធី បានឲ្យដឹងថា ការដំឡើងនេះគឺយើង​អាចទទួល​យកបាន ហើយ​យើង​នឹងប្រឹងប្រែងអនុវត្តនូវការសម្រេចនេះ ។  ប៉ុន្តែលោកមានការបារម្ភ​ចំពោះការតវ៉ាដែល​តែងតែកើត​មានមិន​ចេះចប់មិនចេះហើយ ធ្វើឲ្យមានអរិសភាព និងធ្វើឲ្យ​អារម្មណ៍អ្នកវិនិយោគមានការធុញថប់ ហើយលោកស្នើ​ឲ្យ​រាជរដ្ឋាភិបាលចាត់​វិធានការណ៍​ឲ្យបានម៉ឹងម៉ាត់ចំពោះបញ្ហានេះ។ បើទោះយ៉ាងនេះក្តីលោកនូវបានអះអាងថា​ការ​វិនិយោគ​មាន​កើនឡើងពី៦០០ដល់៩៦០រោងចក្រ និងមានកម្មករចំនួន៦១៧៥០០នាក់​កំពុង​ធ្វើការ ហើយ​លោក​អះ​អាងថា នឹងមានកំណើនបន្ថែមទៀតបើសិនជារដ្ឋាភិបាលរក្សា​នូវគោល​ការ​ច្បាប់ច្បាស់លាស់ គឺធានាសុវត្ថិភាព និងសន្តិភាពនៅកន្លែងធ្វើការ ឬកន្លែងអាជីវកម្ម។

បន្តថា ទាក់ទងនិងវិស័យនាំចេញវិញយើងមានតួរលេខឡើងដល់ជាង៦ពាន់លានដុល្លារ​នៅ​ឆ្នាំ២០១៣នេះ ហើយ​វានឹងឡើងទៀតបើសិនជាការតំឡើងប្រាក់ខែអប្បបរមាទៅ ធ្វើឲ្យបង​ប្អូនកម្មករច្រើនលើសលប់​មនការសប្បាយ​ចិត្ត​និងមានការការពារដោយច្បាប់ហើយ​និយោជក អាចធ្វើអាជីវកម្មរបស់គេបាន។លោក សោម អូន ប្រធានក្រុម​ប្រឹក្សា​សហជីពជាតិកម្ពុជា បានសម្តែងការពេញចិត្ត ដោយ​លោកចាត់ទុកថាការសម្រេចនេះ ពិតជាមានសារ​សំ​ខាន់​​ណាស់សម្រាប់លើកស្ទួយជីវភាព​របស់កម្មករកម្ពុជា ព្រោះថាទម្រាំយើងសម្រេចបានដូច​ថ្ងៃនេះគឺបាន​ពិភា​ក្សា​គ្នាអស់រយៈពេល​៤ខែកន្លងមកហើយ។ ហើយនេះក៏ជាចំនួនមួយដែលល្អជាងការជជែកគ្នាពីមុនៗមក។

យ៉ាងណាក៏ដោយការសម្រេចរបស់ក្រុមគណៈកម្មការប្រឹក្សា​ការងារ​នេះ មានសមាជិកពេញ​សិទ្ធិ​ចំនួន២រូប គឺ​លោក អាត់ ធន់ និង អ្នកស្រី ម៉ម ញឹម បានសម្តែងការមិនពេញ​ចំពោះ​ការសម្រេចនេះ ។ នៅក្រៅកិច្ចប្រជុំ លោក អាត់ ធន់ បាននិយាយថា  លោកមិនពេញចិត្ត​ចំពោះការសម្រេចនេះទេ ព្រោះថាដំណើរការរបស់​គណៈកម្មការ​នេះ​មិន​ស៊ីជម្រៅ និងការ​សិក្សាស្រាវជ្រាវ ឬ អ្នកប្រឹក្សាយោបល់ដើម្បីធ្វើការសម្រេច ។ ម៉្យាងទៀត​ការ​សម្រេច​នេះ​ប្រើ ពេលតែមួយនាទីគឺសម្រេចយកតែម្តង និងមួយវិញទៀតចំនួនដែលផ្តល់គឺមិនឆ្លើយតបនិងការ ស្នើសុំរបស់​កម្មករនិយោជិតនៅឆ្នាំ២០១៤នោះគឺពី១៥៧ទៅ១៧៧ដុល្លារ។

គួរបញ្ជាក់ថា ក្រុមគណៈកម្មការប្រឹក្សា​ការងារ​នេះមាន​សមាស​ភាពចូលរួមពី សហជីព​តំណាង​កម្មករ ភាគី​ថៅកែ​រោងចក្រ និង​តំណាង​រាជរដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការងារ ទាំងអស់ចំនួន២៨រូប ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​ក្រសួង​ការងារ​បណ្តុះ​បណ្តាល​​និង​វិជ្ជាជីវៈនៅ​រាជធានី​ភ្នំពេញ​។នៅពេល​​​ដែល​ក្រុម​ប្រឹក្សា​​ការងារ​​កំពុង​​ប្រជុំ ​នៅ​ព្រឹក​នេះ គឺមាន​តំណាង​កម្មករ​នៅតាម​បណ្តា​រោងចក្រ​រាប់រយ​នាក់ បាន​លើក​បដា​យ៉ាង​ត្រៀបត្រា​នៅមុខ​ក្រសួង​ការងារ​ ដើម្បី​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​កិច្ចប្រជុំ​ដំឡើង​ជូន​កម្មករ​នៅ​ព្រឹក​នេះ ​៕ ដោយ ៖​សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [736]


ក្រុម​​​ Real Madrid​​ យក​ឈ្នះ​លើក្រុម​ Borussia​ Dortmund​ ដោយ​លទ្ធផល​ ៣-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [695]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 162 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 181 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863858​ នាក់