​ជប៉ុននឹ​ង​បញ្ជូន ​អ្នកជំនាញ​ការមកជួយ​ ធ្វើកំណែ​ទម្រង់ការ ​បោះឆ្នោត​នៅកម្ពុជា ​ក្នុងពេល​ឆាប់ៗ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ តំណាងអង្គទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសជប៉ុន នឹងបញ្ជូនអ្នកជំនា​ញការ បច្ចេកទេស​មក ធ្វើការសិក្សាស្រាវជ្រាវ ដើម្បីធ្វើកំណែទម្រង់ ការរៀបចំការបោះឆ្នោ​តនៅកម្ពុជា ស្របតាមការអំពាវនាវ របស់ប្រមុខ​រដ្ឋាភិបាល។លោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយ លោកឧបនាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទនេះ បានមានប្រសា​សន៍ថា ជប៉ុនមិនមែន ជួយកម្ពុជាតែ ផ្នែក​នយោបាយ សេដ្ឋកិ​ច្ច​​ និងសង្គម ប៉ុ​ណ្ណោះ​ទេ  ប៉ុន្តែ ជប៉ុននឹងជួយ កម្ពុជាក្នុងការធ្វើ កំណែទម្រង់ រដ្ឋផងដែរ។

ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា លោកនឹងសិក្សា ពីពេលវេលាបញ្ជូន អ្នកជំនាញកា​រ​ជប៉ុន មកកម្ពុជាដោយ​ផ្ទាល់ ដើម្បីសិក្សាស្រា​​​​វជ្រាវ ធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ខណៈគណបក្ស ជា​ប់ឆ្នោតពីរ ក្នុងអាណ​ត្តិ
​ទី​៥នេះ កំពុងចម្រូងចម្រាសគ្នា លើលទ្ធផល នៃការបោះឆ្នោត។យ៉ាងណាក៏ដោយ គ្មានការកំណត់ ពេលវេលាជាក់​លាក់ ពីអង្គទូតជប៉ុនរូបនេះឡើយ។ក្នុងដំណើរទស្សនៈកិច្ច របស់ នាយករដ្ឋមន្ត្រីជប៉ុន ស្ស៊ិនស្សូ អាបេ មកកាន់​កម្ពុជា នៅពាក់កណ្តាល ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើអោយ​ ជប៉ុន ជួយធ្វើ​កំណែ​​ទម្រង់ ការបោះឆ្នោត ដើម្បីពង្រឹងការជឿ ទុកចិត្តពីប្រជាពលរដ្ឋ។

ក្នុងខែម​ករាដើមឆ្នាំ២០១៤ ខាងមុខ រដ្ឋាភិបាលកម្ពុជា គ្រោងនឹង ធ្វើសិក្ខាសាលាមួយ ដើម្បីអោយ គ្រប់និន្នា​ការ​​​ទាំង​អស់ ​ចូលរួមផ្តល់យោបល់ ក្នុងសិក្ខាសាលានោះ។ លោក ស ខេង បានស្នើអោយ អ្នកជំនាញការជប៉ុន​មាន​វត្តមាន នៅពេលនោះផងដែរ។គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបាន រៀបចំការបោះឆ្នោតជាតិ បានជាង៥ខែ​ហើយ ប៉ុន្តែគណបក្សនយោ​បាយ ធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ មិនទាន់ស្រុះស្រួ​ល​គ្នានៅឡើយ។

គណបក្សប្រជាជនកម្ពុជា បានដឹកនាំកិច្ចប្រជុំសភា និងដឹកនាំរដ្ឋាភិបាលជា ជាឯកបក្ស ចំណែកគណបក្សសង្រ្គោះ​ជាតិ នៅតែដឹកនាំបាតុកម្មទាមទារ អោយរៀបចំបោះឆ្នោតឡើងវិញ។ក្នុងកិច្ចពិភាក្សាព្រឹកមិញនេះ ក្រៅពីកិច្ចការ​បោះឆ្នោត ជប៉ុនក៏បានសន្យាថានឹងជួយពង្រឹង ដល់នគរបាលកម្ពុជា លើជំនាញឧក្រិដ្ឋកម្ម ការលាងលុយកក្វក់និង បទល្មើសព្រហ្មទណ្ឌតាមកុំព្យូទ័រជាដើម៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

មនុស្សពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បន្ទុះ​គ្រាប់​បែក​នៅ​រដ្ឋ​ធា​នី ​Rwanda​
ព័ត៌អន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [622]

Kigali ៖ មនុស្សពីរនាក់បានស្លាប់នៅក្នុងការបន្ទុះគ្រាប់បែកដៃមួយនៅក្នុងបរិវេណផ្សារ ក្នុងរដ្ឋធានីRwanda ប្រទេស Kigali។ ប៉ូលីសបានអោយដឹងថា​​ជនរងគ្រោះដំបូងបាន​ស្លាប់ក្នុងការវាយប្រហារភ្លាមៗ​ កាលពីថ្ងៃ​សុក្រ​ ដែល​បង្កអោយមនុស្ស ១៤រងរបួសជា​ទំងន់ រីឯការបន្ទុះគ្រាប់​បែក

... អានបន្ត


មនុស្ស​៣៧​នាក់​ស្លាប់​ក្នុង​អគ្គី​ភ័យ​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​រូ​ស្ស៊ី​
ព័ត៌អន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [690]

រូ​ស្ស៊ី ​៖​​ មន្ត្រីប៉ូលីស​បានអោយដឹងថាមនុស្ស ​៣៧​បានស្លាប់នៅក្នុងមន្ទីរពេទ្យ​វិកល់ចរិកភាគពាយ័ព្យ​នៃប្រទេស​​រូស្ស៊ីអណ្តាតភ្លើងបានឆាបឆេះឡើងនៅ​ ថ្ងៃទី​១៣​ខែ​កញ្ញា ឆ្នាំ​២០១៣ ក្នុងភូមិ Luka​ ក្នុងតំបន់Novgorod ហើយ​សារពត៌មាន​​រូស្ស៊ី​​បាន​អោយដឹង​ថាម​ន្ទីរពេទ្យគឺសាងសង់ពីឈើដែលមានមនុស្សប្រហែល៦០នាក់​ ។ 

... អានបន្ត


ក្មេង​ជំទង់​សញ្ជាតិ​អាហ្សង់​ទីន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​
ព័ត៌អន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [587]

អាហ្សង់ទីន៖ប៉ូលីសនៅក្នុងប្រទេសអាហ្សង់ទីនបានចាប់ខ្លួនក្មេងជំទង់ម្នាក់អាយុ១៩ឆ្នាំ ពីបទដឹកនាំក្រុម​ក្មេង​ស្ទាវទៅផ្ទេរលុយជាលក្ខណះអន្តរជាតិ និងបង្កើតទំព័រវិបសាយ​ល្បែង។ ប៉ូលីសបាននិយាយថា ក្មេងជំទង់ម្នាក់ ដែលគេហៅថាកំពូលអ្នករកស៊ី ជាមួយនឹងទឹក​ប្រាក់ ប្រាំម៉ឺនដុល្លារក្នុងមួយខែ​​( ៣១៥០០ផោន)

... អានបន្ត


នាយករដ្ឋមន្រ្តី ទីម័រខាងកើត នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា
ព័ត៌អន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [665]

ភ្នំពេញ ៖ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជា​ណាចក្រ​កម្ពុជា លោក កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យទីម័រខាងកើត នឹងមក​បំពេញ​ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។

... អានបន្ត


បើកកញ្ចប់សុវត្ថិភាព«ក» មណ្ឌល​បាត់​ដំបង​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ ប៉ុន្តែ​បក្ស​ ប្រឆំាង​នៅ​តែ​ទាម​ទា​បង្កើត​គណៈ​កម្ម​កា​រ​ចម្រុះ​
ព័ត៌អន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [683]

ភ្នំពេញ ៖ តបតាមការកំណត់របស់ក្រុមបប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃ ទី ២៨ ខែសីហា ឆ្នាំ២០១៣នេះគណៈ​កម្មា​ធិ​ការ​​ជាតិរៀបចំការបោះឆ្នោតបានបើកកញ្ចប់សុវត្ថិភាព«ក»មណ្ឌលខេត្តបាត់ដំបង

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្លាប់​​ ៧នាក់​ រងរបួស​ ១២នាក់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅរដ្ឋ ​Uttar Pradesh​​

រដ្ឋ Uttar Pradesh៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [393]


ទិន្នន័យប្រព័ន្ធជនរងគ្រោះបង្ហាញ ថា១៤ភាគរយនៃអ្នករងគ្រោះគឺជាអ្នកថ្មើរជើង

ទិន្នន័យប្រព័ន្ធជនរងគ្រោះបង្ហាញថា១៤ភាគរយនៃអ្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [402]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 252 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1539 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132053​ នាក់