​ ​ប្រជាសហគមន៍​​ ​បឹងកក់​​បិទផ្លូវ​​មុខសាលារាជ​ធានី​ភ្នំពេញ​ ​តវ៉ា​​ជា​ថ្មី​ម្តង​ទៀត​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អតីតប្រជាពលរដ្ឋបឹងកក់រួមនឹងព្រះអង្ឃប្រមាណ ១០០អង្គ និងនាក់បានមកប្រមូលផ្តុំគ្នា និងបានបិទផ្លូវ មុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ២០១៣ នេះ ដើម្បីទាមទារឲ្យអភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយដោះស្រាយបញ្ហាផ្តល់សំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់រហ័ស ដើម្បី ឱ្យពួកគាត់បានសាងសង់លំនៅដ្ឋានរស់នៅសមស្រប។ នៅព្រឹកថ្ងៃចន្ទនេះ ប្រជាសហគមន៍បឹងកក់ ពីរក្រុមតវ៉ារួម គ្នា គឺប្រជាសហគមន៍ដែលទទួលបានសំណងហើយ និងប្រជាសហគមន៍ដែលមិនទាន់ទទួលបានសំណង។

ប្រជាសហគមន៍ដែលទទួលសំណងហើយ ទាមទារសំណងបន្ថែមទៀត ដោយពួកគេអះអាងថា សំណងដែល ក្រុមហ៊ុន បង្ខំឲ្យពួកគេទទួលពីមុននោះតិចតួចមិនសម និងតម្លៃដី។ ចំណែកប្រជាសហគមន៍ ដែលមិនទាន់ទទួល សំណងទាមទារឲ្យអាជ្ញាធរពន្លឿនការវាស់វែងដី ផ្តល់ប័ណ្ណកម្ម សិទ្ធិ ឲ្យពួកគាត់ឲ្យបានឆាប់ ដើម្បីជៀសវាងការ បណ្តេញចេញដោយបង្ខំទៀត។

ដំបូងឡើយ ប្រជាសហគមន៍គ្រាន់តែមានបំណងដាក់បញ្ញត្តិសុំកិច្ចអន្តរាគមន៍ទេ តែបន្ទាប់ពីប៉ះពាក្យសំដីជា​មួយ​មន្ត្រីសាលារាជធានីភ្នំពេញ ពួកគេក៏ចាប់ផ្តើមបិទផ្លូវតែម្តង ដោយព្រះសង្ឃចូលរួម ផងដែរ ចាប់ពីពេលម៉ោង៩ ដល់​ម៉ោងជាង១០ព្រឹកនេះ ប្រជាសហគមន៍បិទផ្លូវ មិនទាន់មានការបង្ក្រាបទេ តែសមត្ថ កិច្ចបញ្ជូនបន្ថែមទៅទី​នោះជា​បន្ត​បន្ទាប់ រហូតដល់ម៉ោង១២ ថ្ងៃត្រង់ទើបក្រុមអ្នកតវ៉ាបើកផ្លូវធម្មតាវិញ បន្ទាប់ពីផ្លូវ តូចៗនៅតំបន់​នោះមានការក​កស្ទះចរាចរណ៍យ៉ាងខ្លាំង គ្រាដែលតវ៉ាបិទមហាវិថីមួយនោះ។

បើតាមស្រី្តវ័យ៦០ឆ្នាំប្លាយរូបនេះ បានឱ្យដឹងថា សំណងចំនួន៨០០០ដុល្លារក្នុងមួយគ្រួសារ មិនធ្វើឲ្យអ្នកភូមិរក បានលំនៅដ្ឋានថ្មីសមរម្យនៅក្នុងតំបន់ទីប្រជុំជននោះឡើយ។ គាត់បានបញ្ជាក់ថា គ្រួសារគាត់មានសមាជិកជាង ១០នាក់ ហើយរស់នៅក្រោមដំបូលតែមួយ។ និយាយរួមពួកគាត់មាន២គ្រួសារ ប៉ុន្តែមានតែ១គ្រួសារប៉ុណ្ណោះដែល ទទួលបានសំណងដូច្នេះវាបានបង្ខំឲ្យកូនៗពួកគាត់ត្រូវឈប់រៀន។

អ្នកភូមិទទួលបានមិនបានឲ្យអ្នកភូមិរកទីលំនៅបានសមរម្យនៅទីប្រជុំជននោះទេ។ ការរវ៉ាដែលឈាន ដល់ការបិទ ផ្លូវព្រះមុនីវង្សនោះ រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ មិនទាន់មានដំណោះស្រាយពីសាលារាជ ធានីភ្នំពេញនៅឡើយ ទេ៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សាលារាជធានីភ្នំពេញស្នើឲ្យ លោក ម៉ម សូណង់ដូ លើកពេលធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ

ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបានស្នើ​ឲ្យ ​លោក ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [315]


រដ្ឋាភិបាល​​ប្រទេស​ឥណ្ឌូនេស៊ី​ប្រកាស​ដំណឹង​អាសន្ន​ដល់ប្រជាជន​នៅ​លើកោះ​ស៊ូម៉ាត្រា​

ប្រទេសឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអាទិត្យម្សិលមិញរដ្ឋាភិប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [344]


មនុស្ស ៣នាក់ បានស្លាប់​ខណៈ​ពេលបាក់​ច្រាំង​ទន្លេ​

ខេត្តកណ្តាល៖ យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [282]


គ្រោះថ្នាក់​ចរាចរណ៍​នៅទីក្រុង​ Swansea​ បណ្តាល​អោយ​មនុស្ស ​៤នាក់​រងរបួស​ជាទំងន់​

ប្រទេសវែល៖ កាលពីថ្ងៃអាទិត្យម្សិលមិញ មនុស្សចំនួន ៤ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [338]


ប្រទេស​​ថៃប្រារព្ធ​ពីធី​បុណ្យ​ចម្រើន​ព្រះជន្ម​ ៨៦​ព្រះវស្សា​ដល់​ស្តេច​ Bhumibol​ Adulyadej​

ប្រទេសថៃ៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ រដ្ឋាភិបាល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [327]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 434 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 919 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864596​ នាក់