ប្រទេសម៉ិចស៊ីកូ៖ កាលពីថ្ងៃម្សិលមិញក្រុមអ្នករុករករបស់ប្រទេសម៉ិចស៊ីកូបានរកឃើញសាកសព ៦៤នាក់
នៅភាគខាងលិចនៃរដ្ឋ Jaliscoនិងរដ្ឋ Michoacaបន្ទាប់ពួកគេបានចេញដំណើរស្វែងរកមន្រ្តីប៉ូលីស ២នាក់ផ្សេង
ទៀតដែលបានបាត់ខ្លួនតាំងតែពីដើម ខែវិច្ឆិកានេះមកម្លេះ។ ក្រុមអ្នករុករកបានបញ្ជាក់អោយដឹងថា មន្រ្តីប៉ូលី
សទាំង ២នាក់នោះគឺមិនស្ថិតក្នុងចំណោមសាកសពទាំង ៦៤នោះទេ។ ក្រុមអ្នកពិសោធន៍បានប្រាប់អោយដឹង
ថា សាកសពភាគច្រើនគឺត្រួវបានគេកប់ជាង ៣ឆ្នាំទៅហើយដែលធ្វើអោយពួកយើងពិបាកក្នុងការចំណាំខ្លាំង
ណាស់។
មន្រ្តីប៉ូលីស បានបញ្ជាក់ថា មន្រ្តីប៉ូលីសទាំង ២នាក់នោះគឺបានបាត់ខ្លួនកាលពីថ្ងៃទី ៣វិច្ឆិកាមកម្លេះនៅចន្លោះ
រដ្ឋ Jalisco និងរដ្ឋ Michoacan ពោលគឺស្ថិតនៅក្បែរក្រុមហ៊ុនលក់ថ្នាំញៀនមួយដែលគេហៅថា New generation
and knights Templar។ ក្រោយមកឡានរបស់មន្រ្តីប៉ូលីសទាំង ២នោះក៏ត្រួវបានរកឃើញនៅក្បែរភូមិមួយឈ្មោះ
ថា Vista Hermosa។ មន្រ្តីប៉ូលីសបានអោយដឹងថា រហូតមកដល់ពេលនេះ ពួកយើងគឺបានចាប់ខ្លួនជនសង្ស័យ
ចំនួន ២៥នាក់ដែលបានជាប់ទាក់ទិននឹងការបាត់ខ្លួននោះ លោកបានបន្តទៀតថា ជនសង្ស័យ ២២នាក់គឺជាមន្រ្តី
ប៉ូលីស។ រដ្ឋាភិបាលប្រទេសម៉ិចស៊ីកូបានលើកឡើងថា កាលពីឆ្នាំ ២០០៧ មានមនុស្សយ៉ាងហោចណាស់
៧០០០០នាក់គឺត្រួវបានគេសំលាប់យ៉ាងរង្គាល បន្ទាប់ពីមានសង្រ្គាមថ្នាំញៀនមួយដ៏សាហាវនៅក្នុងប្រទេស
រួចមក។ ដោយ៖ តុលា