​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ​កសារ​ផែនការ​អនាគតនៃ​ការព្យាបាល​ផលលំបាក​នៃ​ការពិបាក​និយាយស្តី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានបើកកិច្ចពិគ្រោះយោបល់ស្តីពី«ការកសាងផែន​ការ​​​​យុទ្ធសាស្រ្តរបស់ខ្លួនមួយ សម្រាប់​អនាគត​នៃការព្យាបាលផលលំបាកនៃការពិបាកនិយាយក្នុងប្រទេសកម្ពុជា និងបង្កើតតារាងឧបសគ្គ និង​លទ្ធភាពដែល​អាចដោះស្រាយបានរយៈពេលវែងនៃការព្យាបាលផលវិបាក។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍សមត្ថភាពជនពិការនៅតាមសហគមន៍ លោក យាង ប៊ុនអ៊ាង បានថ្លែង​ឱ្យដឹងថា ការពិគ្រោះ​​​​​​​​​​​យោ​បល់​​នេះរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៧ ធ្នូ ២០១៣ គឺមានគោលបំណងដើម្បីផ្តល់នូវការយល់ដឹងអំពីការព្យាបាលផល លំបា​ក​នៃការនិយាយនៅក្នុងប្រទេសកម្ពុជាយើង និងស្ថានភាពនៃការព្យាបាលការលំបាកនៃការនិយាយផល​​​​វិបាកនៃការនិយាយ និងបង្កើតតារាងឧបសគ្គ និងលទ្ធភាពដែលអាចដោះស្រាយបាន សម្រាប់រយៈពេលវែងនៃ​ការព្យាបាលផងវិបាកនៃ​ការនិយាយ​ស្តី។

លោក ប៊ុនអ៊ាង បន្ថែមថា កិច្ចពិគ្រោះយោបល់នេះដែរ ក៏ជាការចែករំលែកព័ត៌ មានអំពីគម្រោងផែនការ ទស្សនៈវិស័យ លើរយៈ​ពេលវែង និងចងក្រងក្រុមការងារ ដើម្បីរៀបចំលទ្ធផលរំពឹងទុកការព្យាបាលផលលំបាកនៃការនិយាយសម្រាប់ពេលអនាគត ដោយមានវាគ្មិនជំនាញមកពីប្រទេសរៀតណាម សឹង្ហបុរី និងអូស្រ្តាលី ព្រមទាំងវាគ្មិនជាតិ​ដែលមានបទពិសោធន៍ខ្ពស់​ជាច្រើ​នរូប​ទៀត។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍​​ព្រឹកថ្ងៃទី ១៦ ធ្នូ នេះ នៅសណ្ឋាគារ អ៊ឹមភើរៀល ថា ថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា តាមការសិក្សាស្រាវជ្រាវដោយអង្គការ​អភិវឌ្ឍន៍សមត្ថភាព​ជនពិការ​នៅតាមសហគមន៍បានបង្ហាញឱ្យឃើញថា មាន​​​ប្រជាជនសរុបប្រមាណ ៦សែននាក់ បាននឹង កំពុងតែទទួលរងផលលំបាកក្នុង​ការទំនាក់ទំនង ការដកដង្ហើម និងការលេបអាហារ។ ចំពោះអ្នកដែល ពិបាកលេអាហារ បានស្លាប់មុនអាយុ១៣ឆ្នាំ បើប្រៀបធៀប​នឹងមនុស្សធម្មតា ដោយសារតែនៅពេលដែល ពួកគេទទួលទានអាហារ គឺអាហារទាំងនោះធ្លាក់ចូលក្នុងផ្លូវដកដង្ហើម ដែល​បណ្តាល​ឱ្យកើតទៅជាជំងឺ ផ្លូវដង្ហើម និងឈានរហូតដល់ការបាត់បង់ជីវិត។លោកបន្ថែមថា ម៉្យាងវិញទៀត បញ្ហា​ស្ថិតនៅត្រង់​បងប្អូន​ប្រជាពលរដ្ឋរបស់យើងនៅពុំទាន់យល់ដឹង ច្បាស់អំពីបញ្ហានេះឱ្យបានទូលំទូលាយនៅឡើយទេ ហើយរួមផ្សំនិងការ​ទទួល​សេវាព្យាបាលផ្នែកវេជ្ជសាស្រ្តនៅមានកម្រិតដែរ។

លោក ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ថា បញ្ហាពិការភាពនេះ មិនមែន​ជា​របៀបវារៈថ្មីរបស់យើងទាំងអស់គ្នានោះទេ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបាន យកចិត្តទុកដាក់ខ្ពស់អំពីវិស័យ​ពិការភាពតាំងពីក្រោយ​ថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ មូលហេតុដោយសារមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់​ទុកនូវផលវិបាកជាច្រើន​។ ក្នុងនោះដែរ រួមមានស្រ្តីមេម៉ាយ កុមារកំព្រា និងជនពិការ ព្រមទាំងគ្រាប់មីន និងកកសំណល់​ជាតិផ្ទុះ​សល់ពីសង្រ្គាម។ ហើយក្រៅពីនោះទៀត ប្រជាជនកម្ពុជាក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនដែលនាំឱ្យ មានពិការភាពដូចជា គ្រោះថ្នាក់ចរាចរណ៍ ពិការពីកំណើត ចាស់ជរា និងមូលហេតុផ្សេងៗទៀត។

ថ្លែងក្នុងកិច្ចពិគ្រោះយោល់ខាងលើនេះ លោក ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានប្រឹក្សាសកម្មភាព​ជន​ពិការប្រាប់ឱ្យដឹងផងដែរថា  រាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ខ្លស់លើវិស័យសុខាភិបាល សង្គមកិច្ច និង​វិស័យ​អប់រំ ដើម្បីបងប្អូនទាំងអស់គ្នាទទួលបាននូវសេវា ជាអាទិភាពនៃវិស័យទាំងអស់ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន និងជាពិសេសជនពិការកាន់តែមានភាពប្រសើរឡើង។

លោកបញ្ជាក់ថា ក្នុងន័យនេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ បាននឹងកំពុងដើរតួយ៉ាងសំខាន់ជាយន្តការសម្របសម្រួលថ្នាក់ជាតិ លើវិស័យពិការភាពរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជនពិការ ដែល ធ្វើសកម្មភាពជួយដល់ជនពិការ ដើម្បីសម្រេចបាន​នូវ​ជោគជ័យលើវិស័យពិការភាព ពិសេសយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាល ក្នុងការបន្តអនុវត្តគោល​នយោ​បាយ​ជាតិចំពោះជនពិការ តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិ ជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការស្របតាមអនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពីសិទ្ធិជន​ពិការ​។

បើយោងតាមរបាយការណ៍ស្តីពីកុមារក្នុងគ្រួសារដែលមានកូនពិបាកនិយាយក្នុងសហរដ្ឋអាមេរិក អង់គេ្លស និងកាណាដា បាន​បង្ហាញ​ឱ្យឃើញថា មានកុមារប្រមាណពី១ទៅ២% អាយុក្រោម ១៨ឆ្នាំ កំពុងជួបប្រទះផលលំបាកក្នុងការនិយាយស្តី។ ដោយ​ឡែកនៅប្រទេសអូស្រ្តាលីវិញ គេបានប៉ាន់ ប្រមាណថា មានកុមារប្រមាណ ១.៧% អាយុក្រោម១៤ឆ្នាំ ក៏កំពុងតែជួប​ប្រទះនូវ​ផលលំបាកនៃការនិយាយនេះដូចគ្នាដែរ៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1155]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1166]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1250]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួងពាណិជ្ជកម្មផ្តល់បទពិសោធន៏សិស្ស-និស្សិតមកពី ១១សកលវិទ្យាល័យទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ផ្តល់ចំណេះដឹងបន្ថែម ដល់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [564]


មនុស្ស ២នាក់​ត្រួវ​បានគេ​បាញ់សំលាប់​នៅឯ​ព្រំប្រទល់​អ៊ីស្រាអ៊ែល​

អ៊ីស្រាអ៊ែល៖ យោងតាមអ្នករាយការណ៍បានអោយដឹងថា កាលពីថ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [419]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 599 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1130 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231229​ នាក់