លទ្ធផលនៃសម័យប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៣
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

     ភ្នំពេញ៖ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​បើក​សម័យប្រជុំ​វិសាមញ្ញ​ នីតិកាល​ទី​៣របស់ខ្លួននៅ​ថ្ងៃ​
សុក្រទី​១៧ ខែឧសភាឆ្នាំ​២០១៣ ក្រោមវត្តមានលោកសាយឈុំអនុប្រធាន​ទី​១​ព្រឹទ្ធសភាដោយ​វត្តមាន​សមា
ជិក​ព្រឹទ្ធសភា​មាន​ចំនួន៤៧រូប​។

​របៀបវារៈ​នៃ​កិច្ចប្រជុំមាន​៖
-​ពិនិត្យនិង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ស្តីពី​ការបង្ការនិង​ការ​ពន្លត់​អគ្គិភ័យ​។
​-​ពិនិត្យនិង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ស្តីពី​វិសោធនកម្ម​មាត្រា២៨នៃ​ច្បាប់​ស្តីពី​ការរៀបចំនិង​ការប្រ
ព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី។
​-​ពិនិត្យនិង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ស្តីពី​វិសោធនកម្ម​មាត្រា៣មាត្រា២៩និង​មាត្រា៣០នៃ​ច្បាប់ស្តី
ពី​ការប្រឆាំង​ការសម្អាត​ប្រាក់និង​ហិរញ្ញប្បទាន​ភេរវកម្ម​។


​តាមសេចក្តីប្រកាស​របស់​ព្រឹទ្ធសភាបង្ហាញថាអង្គប្រជុំ​ព្រឹទ្ធសភាបាន​ដំណើរការតាមរបៀប​វារៈនិង​សម្រេច
បាន​នូវ​លទ្ធផល​ដូចជា៖​ពិនិត្យនិង​ឲ្យ​​​យោ​បល់​​លើ​សេចក្តីព្រាងច្បាប់ស្តីពី​ការបង្ការនិង​ការ​ពន្លត់​អគ្គិភ័យ   ។
 សេចក្តីព្រាងច្បាប់​នេះមាន៨​ជំពូក៣៣​មាត្រាមាន​គោលបំណង​លើកកម្ពស់​ការបង្ការនិង​ការ​ពន្លត់អគ្គិភ័យ
កំណត់​អំពី​ការទទួលខុសត្រូវ​រប​ស់ជន​គ្រប់រូបលក្ខខណ្ឌវិធានការ​នានាដើម្បី​រួមចំណែក​ដល់​ការថែរក្សា​សន្តិ
សុខសុវត្ថិភាព​សង្គមសណ្តាប់ធ្នាប់​សាធារណៈការពារ​អាយុជីវិតទ្រព្យសម្បត្តិ​ជាទូទៅកាត់បន្ថយ​ភាពក្រីក្រ
បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិននិង​អ្នកទេសចរ​។

​​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យនិង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុងលើ​សេចក្តីព្រាងច្បាប់​ទាំងមូលដោយ​ឥត​កែ
ប្រែ​ចំនួន៤៧​សំឡេងនៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​​ពិនិត្យនិង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ស្តី
ពី​វិសោធនកម្ម​មាត្រា២៨នៃ​ច្បាប់​ស្តីពី​ការរៀបចំនិង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រីការធ្វើ​វិសោធនកម្ម​មាត្រា
២៨នៃ​ច្បាប់​ស្តីពី​ការរៀបចំនិង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រីនឹង​ផ្តល់អំណាច​មួយកម្រិត​ទៀត​ដល់​រដ្ឋបាល​
ថ្នាក់ក្រោម​ជាតិដើម្បី​លើកកម្ពស់​គណនេយ្យភាព​ជាមួយ​ប្រជាពលរដ្ឋនិង​ជា​កម្លាំងចលករ​ថ្មី​មួយទៀតក្នុង
ការ​ជំរុញ​ដំណើរការ​កំណែទម្រង់​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោម​ជាតិជា​គុណ
ប្រយោជន៍​ដ៏​ចំបង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់ៗ​រូប​៕ដោយ៖ សំអាត


​    ​
​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [993]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [979]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1027]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [944]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [869]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស​ ៦៩​នាក់​ត្រួវ​បាន​គេ​សំលាប់​នៅ​ក្នុងរ​ដ្ឋ Katsina​

ប្រទេសនីហ្ស៊េរីយ៉ា៖ កាលពីពេលថ្មីៗនេះ ការបាញ់ប្រហារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [465]


​ប្រជាពលរដ្ឋ​ខ្មែរគ្រប់ៗរូ​ប​ គួរតែជួយគាំទ្រ​លើកាត់​បន្ថយភាព​រើសអើងរ​នាំង​ឧបសគ្គ​ជំងឺអេដស៍​

ភ្នំពេញ៖ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [456]


​លោកឧកញ៉ា ​ស៊ិន ឃីម ​មេឈ្មួញនាំ​ប្រេងគេចពន្ធមាន​អំណាចគ្រប​លើសមត្ថកិច្ចខេត្តបាត់ដំបង ​និងប៉ៃលិន​

ភ្នំពេញ៖ សេចក្តីរាយការណ៍​ពី​មន្ត្រី​ប្រចាំ​ច្រកព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [394]


ប៉ា​ខ្ញុំ​មែន​ទេ​ ធ្វើ​ឲ្យ​យើង​ត្រូវ​បែក​គ្នា?

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ្គ​ផ្ដ...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1133]


បំផ្ទុះ​គ្រាប់បែក​ក្នុងទីក្រុង​ Rawalpindi​ ឆក់​យក​ជីវិត​មនុស្សចំ​នួន ​១៣នាក់​

ប្រទេសប៉ាគីស្ថាន៖​ កាលពីថ្ងៃច័ន្ទម្សិលមិញ ការបំផ្ទ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [422]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 663 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1274 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231373​ នាក់