Bangui៖ យោងតាមប្រភពព័ត៌មានច្បាស់ការមួយបានឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារដោយ
គ្រាប់បែកនៅក្នុងពិធីបុណ្យសពមួយកន្លែងក្នុងទីក្រុង Bangui នៃសាធារណះរដ្ឋអាព្រិកកណ្តាលគឺមានចំនួន
ត្រឹមតែ ១១នាក់ប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា មុនដំបូងមន្រ្តីរដ្ឋាភិបាលម្នាក់បានអះអាងថា ចំនួនអ្នកស្លាប់
ដោយការវាយប្រហារខាងលើនេះគឺមានចំនួន ២០នាក់ តែក្រោយមកយោងតាមអង្គការកាកបាតក្រហមនិងប្រភព
ព័ត៌មានផ្សេងៗទៀតបានឲដឹងថា ចំនួនអ្នកស្លាប់គឺមានត្រឹមតែ ១១នាក់ ប៉ុណ្ណោះ ចំណែកអ្នករងរបួសវិញគឺមាន
ចំនួន ១៤នាក់។ លោក Antoine Mbao Bogoe ដែលជាប្រធានកាកបាតក្រហមរបស់សាធារណះរដ្ឋអាព្រិក
កណ្តាលបានមានប្រសាសន៍ថា នៅពេលក្រុមស្ម័គ្រចិត្តរបស់អង្គការកាបាតក្រហមចុះទៅប្រមូលសាកសព
នៅកន្លែងកើតហេតុខាងលើ ស្រាប់តែមានជនមិនស្គាល់មួយក្រុមចេញមកស្ទាក់ប្លន់ពួកគេហើយឆក់យកទូរ
ស័ព្ទរបស់ពួកគេទៅបាត់ តែជាសំណាងគឺគ្មាននរណាបានបាត់បង់ជីវិតនិងរងរបួសឡើយ។ សូមបញ្ជាក់
បន្ថែមទៀតថា បញ្ហាសង្រ្គាមស៊ីវិលនៅក្នុងប្រទេសខាងលើនេះគឺបានបង្ខំឲប្រជាជនរាប់ពាន់នាក់ចាកចេញ
ពីទីលំនៅរបស់ពួកគេទៅរស់នៅក្នុងប្រទេស Cameroon និងប្រទេស Chad ។ គួររំលឹកផងដែរថា រហូត
មកទល់ពេលនេះ កងទាហានអាព្រិកចំនួន ៦០០០នាក់ជាមួយនិងកងយោធាបារាំងចំនួន ២០០០នាក់
គឺត្រួវបានបញ្ជូនទៅកន្លែងកើតហេតុខាងលើ ក្នុងគោលបំណងទប់ស្កាត់ការវាយប្រហាររបស់ពួកមូស្ល៊ីម
ទាំងអស់នោះ ហើយមន្រ្តីយោធារបស់សាធារណះរដ្ឋអាព្រិកកណ្តាលក៏បានស្នើសុំឲក្រុមប្រឹក្សាសន្តិសុខ
របស់អង្គការសហប្រជាជាតិបញ្ជូនកងទ័ពចំនួន ១២០០០ បន្ថែមទៀតមកធ្វើអន្តរាគមន៍ក្នុងកន្លែងកើត
ហេតុខាងលើនេះ៕ ដោយ៖ តុលា