​ការប្រណាំង​ទូកមិត្ត​ភាពកម្ពុជា​-ឡាវ ​នៅខេត្តព្រះវិហារ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ព្រះវិហារ​៖​ ​ទិវារ​វប្បធម៌​រួមគ្នា​រវាង​ខេត្តព្រះវិហារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងខេត្ត ចំប៉ា​សាក់ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ឡាវក្រោម​អធិប​តិ​ភាព​ឯកឧត្តម អ៊ុំ ម៊ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ និង ឯកឧត្តម​បណ្ឌិត ប៊ូ​ថង ឌី​វី​សៃ អភិ​បាល​​​​រង​ខេត្ត​ចំប៉ា​សាក់ បានធ្វើ​ពិធី​បើក​ទិវារ​វប្បធម៌​រួមគ្នា​រវាង​ខេត្តព្រះវិហារ និង ខេត្ត​ចំប៉ា​សាក់​។​​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៣ ខែ កុម្ភៈ ដល់​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅ​ទន្លេរ​មេគង្គ​លើ ឃុំ កំពង់​ស្រឡៅ​១ ស្រុក​ឆែប ទល់មុខ​ស្រុក​ខូង​ខេត្ត​ចំប៉ា​សាក់​​ប្រទេស​ឡាវ ក្នុង​រយៈពេល ៣​ថ្ងៃនេះ មាន​រៀបចំ​ពិធី​តាំង​ពិ​ពណ៌​រួមគ្នា និង​ពិធី​ប្រ​កូត​បាល់ទះ ប៉េតង់ ប្រដាល់ និង ប្រណាំងទូក ជា​លក្ខណៈ​មិត្តភាព​ផងដែរ​។

​យោងតាម​ របាយការណ៍​របស់ លោក អ៊ុង វុទ្ធី អភិបាលស្រុក​ឆែប បានឱ្យដឹងថា ពី​ធី​វប្បធម៌​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ បាន​ប្រព្រឹត្តទៅ​ចំនួន​៤​លើក កន្លង​រួចមកហើយ លើក​ទី​១ បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ឆ្នាំ​២០១១ បាន​តាំង​ពិ​ពណ៌​នៅលើ​កោះ​ស្មៅ​ទឹកដី​ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ដោយបាន​ផ្លាស់ប្តូរ​គ្នា ធ្វើជា​ម្ចាស់ផ្ទះ លើក​ទី​៤​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​ទឹកដី​ឃុំ កំពង់​ស្រឡៅ​១ ស្រុក​ឆែប ។​

លោក ប៊ូ​ថង ឌី​វី​សៃ អភិបាលរង​ខេត្ត​ចំប៉ា​សាក់ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ឡាវ មា​ន​ប្រសាសន៍ថា ជំនួសមុខ​ឱ្យ​ប្រជាជន​ឡាវ ទាំង​ទាំងមូល សួ​ម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​បាន​ទំនាក់ទំនង​ល្អ ធ្វើ​ឱ្យ​ប្រទេសជិតខាង​យើង​ទាំងពីរ ក្លាយជា​បងប្អូន មាន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​លើ​គ្រប់​វិស័យ ។

លោក អ៊ុំ ម៊ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ ថ្លែងឱ្យដឹងថា ការបើក​ទិវារ​វប្បធម៌​រួមគ្នា រវាង​ខេត្ត​ទាំងពីរ បាន​ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ នៅពេល​ខាងមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​ឯក​ភាពគ្នា​លើ​គោលការណ៍​បើក​ច្រក​អន្តរជាតិ​មួយទៀត នៅក្នុង​ស្រុក​ឆែប ឃុំ​កំពង់​ស្រឡៅ​១ ជាមួយ​ស្រុក​ខូង ដើម្បី​ងាយស្រួល​រវាង​ប្រជាជន​យើង​ទាំងពីរ ក្នុងការ​ផ្លាស់ប្តូរ​ផលិតផល រវាង​គ្នា នឹង​គ្នា ។​

លោក​អភិបាលខេត្ត​បាន​បន្តថាដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​បងប្អូន​នៃ​ប្រទេស​យើង​ទាំងពីរ គឺ​ចំណង មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ណ៍​រួមគ្នាលើ​គ្រប់​វិស័យ​ដែល​បង្កើត​ឱ្យមាន​ភាព​ស្និត​ស្នាលភាព​យោគយល់​គ្នាមិត្តភាព និងសាមគ្គីភាពរវាង​ប្រ​ទេស​​​ភូមិ​ផង​របង​ជាមួយគ្នា ដែលមាន​ទំនាក់ទំនង​ជាមួយគ្នា​តាំងពី​យូរយារ​ណាស់​មកហើយ​និយាយ​ជារួម​រវាង​ ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ៕ ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1450]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1216]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1521]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1552]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1447]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ​កសារ​ផែនការ​អនាគតនៃ​ការព្យាបាល​ផលលំបាក​នៃ​ការពិបាក​និយាយស្តី​

ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានបើ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [493]


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [981]


​​អង្គការ​សេដាក​ នឹង​ចុះហត្ថលេខា​លើការ​ផលិត​ និង​នាំចេញ​អង្ករសរីរាង្គ​ទៅ​កាន់តែ​ ផ្សារ​អន្តរជាតិ​

ភ្នំពេញ៖ អង្គការ​អភិវឌ្ឍន៍​កសិកម្ម​មួយ​នៅ​កម្ពុជា ...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [800]


ការអភិវឌ្ឍន៍គេហទំព័រដំបូងរបស់ពាណិជ្ជករកម្ពុជា

ភ្នំពេញ៖ គេហទំព័រដំបូងរបស់ពាណិជ្ជករកម្ពុជាដែលមានអា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [486]


ប្រទេសជប៉ុ​ន​បាន​ចាប់​ផ្តើ​ម​បង្ហោះ​ Rocket ​ទៅ​ក្នុង​បរិ​យា​កាស​

ប្រទេសជប៉ុន៖ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហោះRoc...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [852]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 217 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2093 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132607​ នាក់