ភាគីថៃប្រកាសមិនព្រមពិភាក្សាលើប្រាសាទ ព្រះវិហារនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

   ភ្នំពេញ​ ៖​ មន្ដ្រីរាជរដ្ឋាភិបាល​ថៃ​ប្រកាស​ប្រឆាំង​នឹង​ការ​ពិភាក្សា​​លើ​បញ្ហា​ប្រាសាទព្រះវិហារ​ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ (WHC)​ លើក​ទី​៣៧​ ដែល​ប្រព្រឹត្ដ​ទៅ​នៅ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី
​១៦​ដល់​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​

​កាសែត​បាងកក​ប៉ុស្ដិ៍​រាយការណ៍​នៅ  ​ ថ្ងៃ​ព្រហស្បតិ៍​ថា​ រដ្ឋមន្ដ្រី​បរិស្ថាន​ថៃ​ លោក​   Preecha​ Rengsomboonsuk​
នឹង​ស្នើ​សុំ​ទៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ថៃ​ អនុម័ត​ជំហរ​ប្រឆាំង​ចំពោះ​គម្រោង​នេះ​ នៅ​ក្នុង​សបា្ដហ៍​នេះ​ ។​

​លោក​ Preecha​ បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​បញ្ហា​ប្រាសាទ​ព្រះ​ វិហារ​មិន​ត្រូវ​បាន​ដាក់​ក្នុង​របៀបវារៈ​នៅ
ឡើយ​ទេ​ ។   ​ យើង​សង្ឃឹមថា​ នឹង​មិន​មានការ​ពិភាក្សា​ណាមួយ​អំឡុង​កិច្ចប្រជុំ​ រហូត​ដល់​ការ​ប្រកាស​សាល
ដីកា​របស់​តុលាការ​។​​លោក​បន្តថា​ គ្មាន​អ្វី​គួរ​ត្រូវ​បាន​ធ្វើ​ទេរ​ហូត​តុលាការ​អន្ដរ​ជាតិ​ទីក្រុង​ឡា​អេ​ (ICJ)​ ប្រកាស​
សាល​ដីកា​ដែល​នឹង​អាច​ធ្វើ​ឡើង​នៅ​ខែតុលា​ ចុងឆ្នាំ​២០១៣​នេះ​ ។​

​ភាគី​ថៃ​កំពុង​តែ​ព្រួយបារម្ភ​ថា​ ក្នុង​កិច្ច​ប្រជុំ​នោះ​កម្ពុជា​នឹង​អាច​លើក​ពី​គម្រោង​ គ្រប់គ្រង​បរិវេណ​ប្រាសាទព្រះ
វិហារ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ​ដើម្បី​ឱ្យ​គណៈកម្មាធិការ​ពិចារណា​ ។   ​ មន្ដ្រី​ថៃ​ ព្រមាន​ថា​ ប្រសិនបើ​គណៈកម្មាធិការ​ បេ​តិ​ភណ្ឌ​ពិភពលោក​យល់ព្រម​ការ​ពិភាក្សា​បញ្ហា​ប្រាសាទព្រះវិហារ​ក្រុម​អ្នក​ ជំនាញ​ថៃ​នឹង​មិន​សហការ​នោះ​ទេ​ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​ មន្ដ្រី​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បាន​បើក​
កិច្ចប្រជុំ​ ពិភាក្សា​លើ​ការ​រៀបចំ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣៧​ កម្ពុជា  ​នឹង​ធ្វើ​ពិធី​សាកល្បង​រៀបចំ​សម័យ​ ប្រជុំ​ពេញអង្គ​លើក​ទី​៣៧​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ថ្ងៃ​ទី​១០​ ខែ​ មិថុនា​ ឆ្នាំ​២០១៣៕
ដោយ៖ សំអាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តា​រា​សំដែង​មុខ​ស្រស់ Tom Cruise បន្ទាប់​ពី​បែក​កូន​ស្រី​មួយ​រយៈ​គឺ​នាង

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ្គ​ផ្ដ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [853]


រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ ដៃ​ស្ពាន​៧មករា​​ក្រឡាប់​បះ​ជើង​ស្លាប់២ របួស​៣​នាក់​

រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ ដៃ​ស្ពាន​៧...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [357]


អ្នកបុរីកីឡា ​និងបឹងកក់ ​ទាមទារឲ្យ​តុលាការដោះ​ស្រាយ ​ករណីអាជ្ញាធរ​ប្រើហិង្សា​

​ភ្នំពេញៈ ព្រឹក​ថ្ងៃទី១៩ ខែមិនា ​នេះ ប្រជា​សហគមន៍​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [305]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 356 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 976 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864653​ នាក់