ភ្នំពេញ ៖ ក្នុងមុខតំណែងជាអភិបាលថ្មីរាជធានីភ្នំពេញលោកប៉ាសុជាតិវង្សបានប្តេជ្ញាចិត្តនៅចំពោះមុខ លោកឧបនាយករដ្ឋមន្រ្តី ស ខេង និងមន្រ្តីក្រោមឱវាទប្រមាណជា៤៤៧នាក់ ថាដើម្បីជាសក្ខីភាពឆ្លើតតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបានលោកប្តេជ្ញាចិត្តបន្តដោះស្រាយឱ្យមានប្រសិទ្ធិភាពលើបញ្ហាប្រឈម និងបញ្ហាសេសសលដោយយកចិត្តទុកដាក់ដូចជាបញ្ហាសណ្តាប់ធ្នាប់ចរាចរសណ្តាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថានអនាម័យនិងទីក្រុងប៉ៃតងបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លូទឹកស្អាតនិងបញ្ហាសេសសល់មួយចំនួនទំនាស់ដីធ្លីតំបន់បឹងកក់តំបន់បុរីកីឡាសហគមន៍ថ្មគោលនិងអាងស្តុកទឹកនានាក្នុងរាជធានីភ្នំពេញ។
លោកមានប្រសាសន៍បែបនេះក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញរបស់ខ្លួនកាលពីថ្ងៃទី០៣ខែឧសភា ឆ្នាំ២០១៣ នេះនៅសាលារាជធានីភ្នំពេញ។ ជាមួយគ្នានោះដែរ លោក ប៉ា សុជាតិវង្ស ប្តេជ្ញាគោរពនូវរាល់គោលការណ៍ចាត់តាំងនឹងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃឱ្យបានខ្ជាប់ខ្ជួននឹងប្រតិបត្តិគោលនយោបាយភូមិឃុំមានសុវត្ថិភាពម៉ឺងម៉ាត់និងកម្មវិធីកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិព្រមទាំងអនុវត្តន៍ឲ្យបាននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាល។
ម៉្យាងទៀតរក្សាឱ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងលើមូលដ្ឋានច្បាប់និងគោលការណ៍អភិបាលកិច្ចល្អក្នុងជួរគណៈអភិបាលរាជធានីភ្នំពេញ គណៈអភិបាលខណ្ឌកងកម្លាំងប្រដាប់អាវុធតុលាការមន្ទីរអង្គភាពជុំវិញ និងមន្រ្តីរាជការទាំងអស់ដើម្បីបន្តនិរន្តរភាពការងារក្នុងការធានាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថភាពសង្គមឱ្យបានល្អប្រសើរ។រួមជាមួយគ្នានេះក៏ជំរុញការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យជាមួយអាជ្ញាធរដែនដីអាជ្ញាធរជំនាញដោយរួមចិត្តរួមគិតនិងរួមសកម្មភាពបន្តនូវរាល់បញ្ហាសេសេសល់។
សូមបញ្ជាក់ថាក្នុងរជ្ជកាលលោកកែបជុតិមាជាអភិបាលនៃគណអភិបាលរាជធានីគេឃើញមានរីកចំរើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ប៉ុន្តែបញ្ហាប្រឈមនិងបញ្ហាទំនាស់ដីធ្លីក៏កើតមានជាច្រើនហូរហែរមកដែរដូចជាបញ្ហាប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកកបុរីកីឡានិងតាមសហគមន៍មួយចំនួនបាននាំគ្នាធ្វើការតវាជាច្រើនលើកច្រើនសារបង្ករឲ្យមានការចាប់ខ្លួនប្រជាពលរដ្ឋអ្នកតវាដាក់ពន្ធនាគារ និងហឹង្សាផ្សេងៗកើតមានរវាងអជ្ញាធរ និងគ្រុមអ្នតវ៉ាជាហូរហែរ៕
ដោយ៖សុវណ្នរ័ត្ន