ប្រទេសម៉ិចស៊ីកូ៖ មន្រ្តីប៉ូលីសប្រចាំទីក្រុង Matamorosបាននិយាយអោយដឹងថា រហូតមកដល់ពេលនេះចំនួន
អ្នកស្លាប់នៅក្នុងសមរភូមិប្រយុទ្ធរវាងកងទាហានម៉ិចស៊ីកូនិងពួកសកម្មប្រយុទ្ធគឺឡើងដល់១៣នាក់ហើយ។ មន្រ្តីប៉ូលីសដដែលបាននិយាយបន្តទៀតថា បុរស១២នាក់និងស្រ្តីម្នាក់បានស្លាប់នៅក្នុងសមរភូមិបាញ់បោះចំ
នួន៣កន្លែងផ្សេងៗគ្នាក្នុងទីក្រុង Matamorso។ ហេតុការណ៍បាញ់បោះនេះគឺបានកើតឡើងតាំងតែពីថ្ងៃអាទិត្យ
មកម្លេះ។
មន្រ្តីប៉ូលីសដដែលបាននិយាយប្រាប់អ្នកកាសែតក្នុងស្រុកថា កាលពីខែកក្កដានិងខែសីហាកន្លងមកក្រុមប៉ូ
លីសម៉ិចស៊ីកូបានចាប់ខ្លួនមនុស្ស២នាក់គឺលោក Miguel Angel Trevino Morales និងលោក Mario Ramires
Trevino។ក្រុមអ្នកវិភាគ របស់ប្រទេសម៉ិចស៊ីកូបាននិយាយអោយដឹងថា រហូតមកដល់ពេលនេះមានមនុស្ស
ជាង ៧៧០០០នាក់បានស្លាប់នៅក្នុងប្រទេសម៉ិចស៊ីកូតាំងតែពីលោកប្រធានាធិបតី Felipe Calderon បានចាប់
ផ្តើមធ្វើសង្រ្គាមប្រឆាំងនឹងពួកកាតែលនៅចុងឆ្នាំ ២០០៦ មកម្លេះ។ ដោយ៖ តុលា