តុលាការកំពូលលើកការប្រកាសសាលក្រមលោក សែម សុវណ្ណដេត ទៅថ្ងៃ ទី៣ខែមេសាបន្ត
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ តុលាការកំពូលបានបើកសវនាការលើសំណុំរឿងរបស់លោកសែម សុវណ្ណ​ដេត អតីត​អនុប្រធាន​ក្រុម
ប្រឹក្សាភិបាល ទទួលបន្ទុក​អគ្គនាយក​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍អាស៊ីអាគ្នេយ៍លើសំណុំរឿងការប៉ះពាល់កម្មសិទ្ធិ
សាធារណៈនិងអំពើកាប់រានព្រៃឈូស​ឆាយ​ ដីព្រៃនៅភូមិព្រៃព្រាយ ឃុំត្រពាំងព្រះស្រុកឈូក ខេត្តកំពត នៅថ្ងៃ
ទី២០ ខែមីនា ឆ្នាំ២០១៣។

​នៅក្នុងសវនាការអវត្តមានជនជាប់ចោទលោក​សែម សុវណ្ណដេត មានតែមេធាវី ជនជាប់គឺ លោក​ហ៊ុយ ផាវី ដែល
បានផ្ទេរសិទ្ធពីលោក កៅ ទីអតីតមេធាវីលោក​សែម សុវណ្ណដេត ។នៅក្នុងសវនាការលោក ហ៊ុយ ផាវីបានទទួល
ការពារសារណារបស់លោក កៅ ទី បានឲ្យដឹងថាលោក សែម សុវណ្ណដេតដែលជាកូនក្តីរបស់លោកនៅក្នុងអំឡុង
ឆ្នាំ២០០៤លោក សែម សុវណ្ណដេត បានប្រមូលទិញដីធ្លី នៅក្នុងភូមិព្រៃព្រាយ ឃុំត្រពាំងព្រះស្រុកឈូក រហូតមក
ដល់អំឡុងឆ្នាំ២០០៥កូនក្តីរបស់លោក​បានបង្កើតក្រុ មហ៊ុនមួយ ។

 លោកមេធាវីឲ្យដឹងបន្តថានៅថ្ងៃទី១១ ខែតុលាឆ្នាំ២០០៥ កូនក្តីរបស់លោក បាន ដាក់ពាក្យស្នើសុំធ្វើការឈូសឆាយ
ដីធ្លីទំហំ៤០០ហិកតា។ហើយអំឡុងឆ្នាំ២០០៦អាជ្ញាធរ​បានលើកស្លាកបញ្ហាថាជាតំបន់ទីតាំងអភិវឌ្ឍន៍ឧស្សហ៍កម្ម
សម្តេច ហ៊ុន​សែន​ ឃុំតាកែន កោះស្លា។

ក្រោយមកសាលាខេត្តកំពតបានសម្រេចដកហូតដីទាំងអស់ដែលកូនក្តីរបស់លោក ​ដែលបានទិញពីរប្រជាជន។ ក្រោយមកទៀតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពត់ បានចេញ ដីការស៊ើបសួរនិងបានប្តឹងទៅតុលាការខេត្ត
កំពតចោទប្រកានកូនក្តីរបស់ លោក​ពីបទប៉ះពាល់កម្មសិទ្ធិនិងទ្រព្យសម្បត្តិសាធារណៈនិងអំពើកាប់រានព្រៃ​ឈូស
ឆាយ ដីព្រៃ​ហំព័ទ្ធកាន់កាប់ដីព្រៃ។បន្ទាប់ពីការប្រមូលភស្តុតាង​រួចរាល់ហើយចៅក្រម ស៊ើបសួរ សាលា ដំបូងបាន
សម្រេចលើកលែងកូនក្តីរបស់លោក។ ក្រោយពីបានដោះលែងកូនរបស់លោក​ឲ្យ​សេរីភាព​រហូតមកដល់ថ្ងៃទី១១
ខែធ្នូឆ្នាំ២០០៩សាលាដំបូងខេត្តកំពត បានកកូរកកាយ​សើរើលើសំណុំរឿងនេះឡើងវិញនិងបានចោទប្រកាន់លោក
សែម​សុវណ្ណដេត​ពីការប៉ះ​ពាល់កម្មសិទ្ធទ្រព្យសម្បត្តិសាធារណៈ។      សាលាដំបូងខេត្តកំពត​បានជំនុំជម្រះវិនិច្ឆ័យ​
លោកសែម សុវណ្ណដេត ដាក់ពន្ធនាគារ៨ឆ្នាំ និងពិន័យ ជាប្រាក់ ២០លានរៀលពីបទប៉ះ​ពាល់​កម្មសិទ្ធទ្រព្យសម្បត្តិ
សាធារណៈដែលបានប្រព្រឹត្តនៅភូមិព្រៃព្រាយ ឃុំត្រពាំង​ព្រះ​ស្រុកឈូក ខេត្តកំពត ។

លោកមេធាវីរូបនេះបន្តថា ដោយមានការមិនសុខចិត្តលោក​សែម សុវណ្ណដេត បានប្តឹងមកសាលាឧទ្ធរណ៍ ហើយសា
លាឧទ្ធរណ៍បើកសវនាការដោយបាន តម្កល់សាល​ដី​ការ​របស់សាលាដំបូងខេត្តកំពតចាត់ទុកជាបានការ។
ក្រោយពីស្តាប់ការបកស្រាយរបស់មេធាវីរូបនេះ រួចក្រុមប្រឹក្សាអង្គជំនុំជម្រះដែល​មាន​លោក  ឃីម ប៉ុណ្ណ អនុប្រធាន
តុលាការ និងជាប្រធាន អង្គ ជំនុំជម្រះបានប្រកាស​លើកសាលក្រមរបស់លោក​សែម សុវណ្ណដេត ទៅថ្ងៃទី៣ ខែ
មេសា ឆ្នាំ២០១៣បន្ត។

គួររម្លឹកថាតុលាការកំពូលធ្លាប់បានជម្រះករណីលោក​សែម សុវណ្ណដេត ដែល​ជាអតីតអគ្គនាយកទូរទស្សន៍អាស៊ី
អាគ្នេយ៍ជាមួយលោក កៅ  គឹមហួន​សព្វថ្ងៃ​ជាអគ្គ​នាយក​នៃ ស្ថាន័យ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។នៅក្នុងអង្គសវនាកា
ពេលនោះលោក កៅ គឹម ហួន បាន​ចោទ​ប្រកាន់​ថាលោកសែម សុវណ្ណដេតបាន​កឹបកេង​លុយ​កាក់សរុប​ជាង​៧​លាន​
ដុល្លារអាមេរិក៕


ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បញ្ហា​ជំលោះ​នៅស៊ូដង់​ខាងត្បូង​បង្ខំឲ​ប្រជាជនរាប់លាន​នាក់​ចាកចេញ​ពីទីលំនៅ​របស់​ពួកគេ​

ស៊ូដង់ខាងត្បូង៖ កាលពីពេលថ្មីៗនេះ បញ្ហាជំលោះនៅក្នុង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [580]


ពលរដ្ឋកម្ពុជា១១​នាក់ បានស្លាប់​ដោយសារជំងឺ​ផ្ដាសាយបក្សី រ​យៈពេល១០​ខែឆ្នាំ២០១៣​

ភ្នំពេញ៖ យ៉ាងហោណាស់​ប្រជាពលរដ្ឋ​កម្ពុជាចំនួន​១១នាក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [361]


ក្រឡាប់​​ទូក​នៅ​ឈូង​សមុទ្រ ​Suffolk​ ស្លាប់​ម្នាក់និង​បាត់​ខ្លួន​ ២នាក់​

អង់គ្លេស៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ទូកមួយគ្រឿងគឺបានក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [403]


វេទិការស្តីពី ធុរកិច្ច ​និង​សិទ្ធិ​មនុស្ស សម្រាប់​អ្នក​សារ​ព័ត៌​មាន

ភ្នំពេញ ៖ វេទិការស្តីពី ធុរកិច្ច និងសិទ្ធិមន...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [731]


ក្រសួង​មហាផ្ទៃ​ព្រមាន​បក្ស​ប្រឆាំង​ដើរ​ ហែ​ក្បួន​ទាមទារ​កែទម្រង់​គ.ជ.ប

 គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា បក្ស...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [351]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 398 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1988 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964888​ នាក់