លោកទៀបាញ់៖ កងទ័ពកម្ពុជាមានវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ  លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានចាត់កងទ័ពកម្ពុជានាពេលបច្ចុប្បន្ននេះ មាន​សមត្ថភាពគ្រប់គ្រាន់ និងមានលក្ខណៈសមស្របក្នុងទិសដៅកសាងពង្រឹងសមត្ថភាព​ដល់​កង​ទ័ពឲ្យ​មានវិជ្ជាជីវៈ ចំណេះដឹង និងចំណេះ
ធ្វើយ៉ាងពិតប្រាកដ សម្រាប់ការទទួលខុស​ត្រូវ​ក្នុង​ការ​ចូល​រួម​​បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រ
ជាជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកឧបនាយករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះ ក្នុងការបិទវគ្គគម្រោងសហប្រតិបត្តិការហ្វឹកហ្វឺន​និងអប់​រំ​​ប្រតិបត្តិការរក្សា
សន្តិភាព​អង្គការ​សហ​ប្រជា​​ជាតិនៃវិទ្យាស្ថានហ្វឹកហ្វឺនឧត្តុង្គកាលពីព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៣ ដោយមានការ
ចូលរួមពីឯកអគ្គ​រាជទូត​នៃ​ព្រះ​រា​ជាណាចក្រជប៉ុនប្រចាំកម្ពុជានិងមន្រ្តី​ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិជាច្រើនរូប ។

យោងតាមរបាយការណ៍របស់លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ​គ្រប់គ្រងកង​កម្លាំង​​រក្សា​សន្តិភាព
បោសសំអាតមីន និងកាកសំណល់សង្រ្គាមបានឲ្យដឹងពីសកម្មភាពហ្វឹកហ្វឺន និងលទ្ធផល​ការងារបញ្ជូនកងកម្លាំង
ចូលរួមបេសកកម្មរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ​រយៈពេល​កន្លង​មក​ចាប់​ពី២០០៦មកដល់ថ្ងៃនេះ មជ្ឈ
មណ្ឌលជាតិដែលជាថ្នាលបណ្តុះបណ្តាលធនធាន​មនុស្ស​សម្រាប់​ចូល​រួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជា
ជាតិបានហ្វឹកហ្វឺន និងបណ្តុះបណ្តាល​ដោយ​ផ្ទាល់​ម្ចាស់​​ការ​ដោយខ្លួនឯង និងការជួយឧបត្ថម្ភពីបណ្តាប្រទេសជាមិត្ត
នានាដល់នាយទាហាន នាយទា​ហាន​រង ពលទាហានចំនួន ៨០៣០នាក់។ក្នុងនោះហ្វឹកហ្វឺនម្ចាស់ការដោយខ្លួនឯង
បានចំនួន ៣៤១៣នាក់ ពី​ប្រ​ទេសជាមិត្តចំនួន ៤៦១៧នាក់ រួមជាមួយនោះបានទទួលហ្វឹកហាត់ពី​ព្រះរាជា​ណា​ចក្រ
​ជប៉ុន​មួយ​វគ្គ​មាន​សិក្ខាកាមចំនួន ១៥នាក់។ បានបញ្ជូនកងកម្លាំងចូលរួមប្រត្តិបត្តិការរក្សាសន្តិភាពរបស់អង្គការ​សហ​
ប្រជាជាតិផ្នែកមនុស្សធម៌នៅប្រទេសចំនួន ៦ រួមមានប្រទេសស៊ូដង់ ប្រទេសស៊ូដង់​ខាងត្បូង ប្រទេស​ឆាត សាធារ
ណរដ្ឋអាហ្វ្រីកកណ្តាល លីបង់ ស៊ីរី បានចំនួន ១១កង មានកម្លាំង​សរុប​ចំនួន ១៤៥០នាក់ មានជំនាញបោសសំអាត
មីន ស្ថាបនាស្ពានថ្នល់ កងរាជអាវុធហត្ថ ជំនាញពេទ្យកំរិត២ ទាហាន​សង្កេត​ការណ៍ នាយទាហានសេនាធិការ នាយ
ទាហានជាន់ខ្ពស់ផ្នែកជំនាញអាវុធហត្ថ។​គ្រប់បេសកកម្មរក្សា​សន្តិ​ភាព​​របស់អង្គការសហប្រជាជាតិ កងកម្លាំងកម្ពុជា
បានរក្សានូវសុវត្ថិភាពទាំង​ស្រុងគឺទៅគ្រប់ត្រ​ឡប់​​មក​វិញក៏​គ្រប់ចំនួន។

 លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ បានមានប្រសាសន៍ថា វគ្គ​ហ្វឹក​ហ្វឺន​នេះថ្វីតែមាន
សិក្ខាកាមចូលរួមតែ ១៥នាក់   ហើយមានរយៈពេលសិក្សាតែ ២ខែក៏ពិតមែនប៉ុន្តែ​សិក្ខា​កាមកម្ពុជាបានទទួលនូវ
បទពិសោធន៍ល្អៗតាមរយៈការជួយបណ្តុះបណ្តាលហ្វឹកហ្វឺន និងបង្ហាត់​បង្រៀន​ពី​​សំណាក់មន្ត្រីយោធា​មកពីស
កម្មភាពកំចាត់មីន និងយោធាចារ្យជប៉ុនមួយចំនួន ដែលមានបទ​ពិសោ​ធ​ន៍​​ធ្លាប់ចូលរួមការងាររបស់​អង្គការសហ
ប្រជាជាតិ តាំងពីជំនាន់អ៊ុនតាក់ក្នុងអំឡុងឆ្នាំ១៩៩១-១៩៩៣​កន្លង​មក។ ដូច្នេះវគ្គនេះសំខាន់ណាស់មានលក្ខណៈ
សមស្របក្នុងទិសដៅកសាង និងពង្រឹងសមត្ថភាព​ដល់​កង​ទ័ពឲ្យមានវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិត
ប្រាកដ សម្រាប់ការទទួលខុស​ត្រូវ​ក្នុង​ការ​ចូល​រួម​​បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រ
កបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ចាការនៃកងយោធពលខេមរភូមិន្ទ លោកឧបនាយករដ្ឋមន្ត្រី សម្តែងនូវអំណរ
គុណចំពោះឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងកង​ស្វ័យ​ការ​ពារជប៉ុន ដែលជួយគាំទ្រ​ឧបត្ថម្ភ​នាពេលកន្លងមក
ដល់រាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា។ហើយ​ពេលនេះបានបញ្ជូនយោធាចារ្យ​មកជួយបង្ហាត់បង្រៀនហ្វឹកហ្វឺនដល់
កងកម្លាំងកម្ពុជា ឲ្យមាន​ជំនាញកាន់តែច្បាស់លាស់ ដើម្បីលើក​កម្ពស់​សមត្ថភាពយល់ដឹងគ្រប់ផ្នែកសម្រាប់ចូល
រួមក្នុងកិច្ចការ​ស​ហ​​ប្រតិបត្តិការរក្សាសន្តិភាពរបស់​អង្គការ​សហប្រជាជាតិឲ្យកាន់តែប្រសើរថែមទៀត។

ដើម្បីបន្តអនុវត្តការងារជាកងកម្លាំងរក្សាសន្តិភាព ឲ្យកាន់តែទទួលបានជោគជ័យថែម​​​ទៀត​លោក​ឧបនាយករដ្ឋ
មន្ត្រីបានផ្តល់អនុសាសន៍ល្អជាច្រើន ក្នុង​នោះសំខាន់​ត្រូវ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវបញ្ញត្តិ និងវិន័យរបស់កងយោធ
ពលខេមរភូមិន្ទព្រមទាំងក្តាប់ឲ្យបាននូវ​បច្ចេក​ទេស​គន្លឹះ​ផ្សេងៗ ដែលមាន​លក្ខណៈ​ជាតិ-អន្តរជាតិ សំដៅចេញ
ទៅបំពេញភារកិច្ចទទួលជោគជ័យ។​
ម៉្យាង​ត្រូវ​ខិត​ខំយកចិត្តទុកដាក់​សិក្សាស្វែងយល់ពីសភាពការណ៍ជាតិ-អន្តរជាតិ ដើម្បីពង្រឹងពង្រីកទស្សនៈ​វិស័យ
​លើ​កិច្ច​ការពារជាតិឲ្យ​បានទូលំទូលាយនិងខិតខំបំប៉នភាសាបរទេសឲ្យបានជាប្រចាំសំដៅ​បង្កភាពងាយ​ស្រួល​
ដល់ទំនាក់ទំនង​អន្តរជាតិបានល្អប្រពៃ និងគ្មានឧបសគ្គ។

ឯកអគ្គរាជទូតជប៉ុនលោក Kumamaru Yujiបានលើកឡើងថា ឆ្នាំ​នេះ​គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងមិត្តភាព
រវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា។​មានកម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌ជាច្រើនសម្រាប់​ប្រារព្វឆ្នាំខួបប្រវត្តិសាស្ត្រនេះ
កំពុងត្រូវបានរៀបចំឡើងតាមកាលកំណត់។ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ការវិនិ​​យោគទុនឯកជនជប៉ុននៅប្រទេស
កម្ពុជាមាន​ការកើនឡើងគួរឲ្យកត់​សម្គាល់ ហើយទំនាក់ទំនង​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរត្រូវបានជំរុញ។
លោកមានជំនឿថាគម្រោង​សហ​​ប្រតិបត្តិការហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពរបស់អង្គការសហ
ប្រជាជាតិនេះ បាន​រួម​ចំណែកដល់ការពង្រឹង​មិត្តភាព និងសាមគ្គីភាពរវាងមន្ត្រីការពារជាតិនៃប្រទេសជប៉ុន និង
​ប្រទេស​កម្ពុជា ក៏ដូចជាទំនាក់ទំនង​មិត្តភាព និងសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន៕


ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឡាន ២​​​​​​គ្រឿង​បុកគ្នា​នៅប្រទេស​វែល​ឆក់យក​ជីវិត​ស្រ្តី​ពោះធំម្នាក់​

ប្រទេសវែល៖ កាលពីថ្ងៃម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍រវា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [370]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 571 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 864 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864541​ នាក់