ប្រទេសអាមេរិក៖ ក្រុមភ្នាក់ងារ Nasaបានអោយដឹងថា កាលពីល្ងាចម្សិលមិញមានបាតុភូតសូគ្រាសដ៏កម្រ
មួយបានកើតឡើងនៅប្រទេសអាមេរិកដែលធ្វើអោយមនុស្សជាច្រើននាក់ក្នុងប្រទេសនោះមានការភ្ញាក់ផ្ញើល យ៉ាងខ្លាំងចំពោះបាតុភូតបែបនេះ។ បើយោងតាមអ្នករាយការណ៍បានអោយដឹងថាបាតុភូតសូគ្រាសនេះគឺជា
ហេតុការណ៍ដំបូងបំផុតនៅភាគខាងត្បូងនៃប្រទេសអាមេរិក។ បន្ទាប់មកបាតុភូតនេះបានធ្វើដំណើរឆ្លងកាត់ម
ហាសមុទ្រ Atlantic និងទ្វីបអាព្រិចបន្តទៀត។
ក្រុមភ្នាក់ងាររបស់Nasaបានអោយដឹងទៀតថាបាតុភូតសូគ្រាសនេះបានកើតឡើងនៅលើមហាសមុទ្រAtlantic
ហើយបន្ទាប់មកវាក៏បានបន្តឆ្លងកាត់ភាគខាងជើងនៃទ្វីបអាព្រិចព្រមទាំងប្រទេសផ្សេងៗទៀតដូចជា ប្រទេស Uganda និងប្រទេសគែនយ៉ា ហើយវាក៏បានបញ្ចប់នៅភាគខាងត្បូងនៃប្រទេស Ethiopai និងប្រទេសសូម៉ាលី។ ដោយ៖ តុលា