​ខេត្តយូណាន​ប្រទេសចិន​ផ្តល់ម៉ាស៊ីន​បូមទឹក​ចំនួន​២០០​គ្រឿង​ដល់​ខេត្ត​បន្ទាយមានជ័យ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ខេត្តយូណានរបស់ប្រទេសចិន បានសម្រេច​ផ្ត​ល់​ម៉ា​ស៊ី​ន​បូ​ម​ទឹ​ក​ចំ​នួ​ន​២០០គ្រឿង​ដល់ខេត្តបន្ទាយជ័យ កាលពីព្រឹកថ្ងៃទី២ ខែ​វិច្ឆិ​កា ឆ្នាំ២០១៣ ។ថ្លែងក្នុងពិធីទទួលលោក អ៊ុង អឿនសមាជិកគណៈកម្មាការកណ្តាល គ​ណបក្ស​ប្រ​ជា​ជនក​ម្ពុជានិង ជា​ប្រធា​ន​គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ លើ​ក​ឡើ​ង​ថា​ មុ​ន​និ​ង​ឈា​នដល់មានការផ្ត​​ល់ម៉ាស៊ីនបូមទឹកចំនួន២០០គ្រឿង​នៅ​ថ្ងៃនេះ​ដោយ​សារខេត្ត​ប​ន្ទា​យមានជ័យ និងខេត្ត​យូ​ណា​នរបស់ចិនមានទំនាក់ទំនងគ្នាយ៉ាងស្អិតរ​មួ​ន​អ​​ស់​កា​ល​ជា​យូ​ល​មកហើយ។

ជាក់ស្តែ ងលោ​ក អភិបាលខេត្តយូណានលោកលី ជីហ៊ឹង (Ly JIHENG ) ​បា​ន​ម​ក​ទ​ស្ស​ន​​កិច្ចនៅ​ជា​មួយក្រ​សួ​ង​ពា​​ណិជ្ជកម្ម កម្ពុជានៅរាជធានីភ្នំពេញ និងមានសមាជិ​កជាច្រើ​ន​ទៀ​តរបស់ខេត្តយូណាន​បានមកបំពេញទស្សនកិច្ច​នៅខេត្តបន្ទាយមានជ័យ។លោក​អ៊ុង អឿន បន្តថាមិនត្រឹមតែប៉ុណ្ណោះខេត្តទំាងពីរបានធ្វើ ជាអធិបតីភាព​ឲ្យ​វិ​ទ្យា​ស្ថា​​ន​ប​ណ្តុះ​បណ្តាល វិជ្ជាជីវៈកសិកម្ម ខេត្តយូណាន និងមន្ទីកសិកម្ម​ខេ​ត្ត​ប​ន្ទា​យ​មា​នជ័យ​និង​បា​ន​​​​​ចុះហត្ថលេខា​លើ​អនុសារៈ​​ស្តីពីការជួយកសាងវិទ្យាស្ថានបច្ចេកទេ​ស​ក​សិ​ក​ម្ម​នៅ​ខេ​ត្ត​ប​ន្ទា​​​យ​​មានជ័យ។ខេត្តទំាងពីរបាន​បើកការ​ដ្ឋាន​សាងសងវិទ្យាប​ច្ចេ​ក​ទេ​ស​ក​សិកម្មមិត្តភាព យូ​ណាន​បន្ទាយមានជ័យ ហើយការដ្ឋាន​នេះ នឹងបញ្ចប់នៅចុង​ឆ្នាំ២០១៣ ឬ ខែកុម្ភៈ ឆ្នាំ ២​០១៤ យ៉ាងយូរ ដោយចំណាយថវិកា​រ​អ​ស់​ប្រ​មា​ណ​ចំ​នួ​ន​១​លា​ន​ដុ​ល្លា​​អា​មេ​រិ​ក។

លោ​ក​បន្ថែម​ថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២កន្លងមក លោក LI PEIសមាជិក​អចិន្ត្រៃយ៍ នៃគណបក្ស​​​យូណាន​បាន​មកធ្វើទស្សនកិច្ច នៅខេត្តបន្ទាយមានជ័យ ហើយបា​នប្រកាសជួ​យសាលារៀនមួយខ្នងដល់ខេត្ត​បន្ទាយ​មាន​ជ័យ ដែលមានថវិការចំនូន​៥០០. ០០០.(ហា​​សិបម៉ឺនយ័ន) ស្មើនឹង៨ម៉ឺនដុល្លារអាមេរិក។ 

លោក ​យូ ឌីង ចេង ( YU DING CHENG )អនុប្រធានសភានយោបាយប្រជាជនចិន នៃគ​ណៈកម្មាធិការខេត្ត​យូណាន​​​មាន​ប្រសាសន៍ថាខេត្តបន្ទាមានជ័យ និងខេត្តយូណាន រប្រ​ទេ​សចិនគឺមិត្តភក្ត យ៉ាងជិតស្និត និងដ៏ល្អ​នឹងគ្នាអស់រយៈពេលជាយូណាស់មកហើយ។​ ចំពោះអំ​ណោយដែលយកមកប្រគល់ជួនខេត្តប​ន្ទា​យ​មា​​ន​ជ័​យ​ក្នុ​ង​​​ថ្ងៃ​នេះគឺរបស់​អ​ភិ​បា​ល​ខេ​ត្តយូណានដែលបញ្ជាឲ្យយកមកប្រគល់ជូនដល់លោក​អ៊ុង អឿនផ្ទាល់ដៃ។

 ​អំ​ណោ​យ​ជា​ម៉ា​ស៊ី​នបូម​​ទឹកចំនួន២០០គ្រឿង​ជាអំណោយបន្តិបន្តួតរបស់ខេត្តយូណាន តែ​ខ្ញុំ​សង្ឃឹមថា​នឹងជួយដល់​វិស័យកម្មបងប្អូនដែលរស់នៅខេត្តប​ន្ទាយមានជ័យបានមួ​យចំ​ណែ​​ក ហើ​យនិងទទួលបានផលល្អប​ន្ថែម​ទៀត​ចំពោះ​ដំណំាកសិកម្ម។

លោកយូ ឌីងចេង បានបន្តបច្ចុប្បន្ននេះប្រជាជនដែលរស់នៅក្នុងខេត្តយូណានប្រទេ សចិន​មាន​ប្រមាណជាង៤៦​លាននាក់ ហើយលោកមកថ្ងៃនេះតំណាងឲ្យប្រ​ជា​ជ​ន​ទំាងអស់ រប​ស់​ខេត្តយូណានសូមពំានំាសួសុខ​ទុ​ដ​ល់​ប្រ​ជា​ជ​នពលរដ្ឋខេត្តប​ន្ទា​យមា​ន​ជ័​យ​ដែលមាន ប្រ​មាណជាង៦០ម៉ឺននាក់។ តាមប្រវត្តិសាស្ត្រក៏ដូចជាខេត្តយូណាន និ​ង​ប្រ​ទេ​ស​ទំាងពីរ( កម្ពុ​ជា​‑ចិន)មានទំនាក់ទំនងជាមួយគ្នាងអស់រយៈពេលជាង២០០០ឆ្នាំមកហើយ។

ទំនាក់ទំនង របស់ប្រទេសទំាងពីរមិនដែលមានការរអាក់រអួលនោះទេ និយាយរួម​គឺ​មា​ន​តែបន្តយ៉ាងល្អទ្វេរឡើងពីរ​មួយ​​ថ្ងៃទៅមួយថ្ងៃ។លោក យូ ឌីងចេង​បញ្ជាក់ថាជារួមថ្នាក់ដឹកនំារបស់ខេត្តយូណានមានការយកចិត្តទុក​ដាក់​ជា​មួយ​ខេត្តបន្ទាយមានជ័យទាំងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត គឺតែងតែ យ​កចិ​ត្ត​ទុកដាក់ជានិច្ច។

ជាពិសេសនោះកាលពីឆ្នាំ២០១១កន្លងខេត្តយូណាន និងខេត្ត​ប​ន្ទា​​យ​មានជ័យបានចុះអនុស្សារណៈយោគល់គ្នា​ពីមិត្តភត្តល្អពីគ្នា ។ ក្រោយពីការចុះអនុស្សារ​ណៈ​​មកប្រទេសទំាងពីរបានសហការគ្នា និងជម្រុញឲ្យមានការអភិវឌ្ឍ​ដល់​ប្រ​ជា​ជ​ន​នៃ​ប្រ​ទេស​ទំាងពីរ។

លោកបន្ថែមថាចាប់តំាងពីរកិច្ចសហប្រតិបត្តិការរវាងខេត្តទំាងពីរ( យូណាន និង​ខេ​ត្ត​បន្ទាយមានជ័យ)មក បាន​ជម្រុញ​​ឲ្យប្រជន ទំាងសំភារៈ និងផ្នែកព័តមានមានការផ្លាស់ប្តូ​រគ្នាបានយ៉ាងច្រើន។ ក្រៅពីរវិស័យមួយ​ចំនួនខេត្ត​ទំាងពីរផ្តល់ពីគ្នាទៅវិញទៅមក និង​មា​នលើវិស័យ ជាច្រើនទៀតក៏មានការផ្តល់ ពីរគ្នាផងដែរដូចជាវិស័យអប់រំ វិស័យ​វប្បធម៌ ... ភាគីទំា​ង​ពីរ​បានជម្រុញធ្វើកិច្ចសហប្រតិប ត្តិការជាមួយគ្នាឲ្យកាន់តែប្រសើរឡើង។ ចំ​ពោះ​វិស័យ​ពាណិជ្ជកម្ម​ ឧស្សាហកម្មវិញខេត្តទំា ងពីរ​ក៏​ដូចប្រ​ទេស​ទំា​ង​ពី​រ​បានជម្រុញ​ក្នុ​ង​កា​រ​ធ្វើ​កិ​​ច្ច​សហប្រតិបត្តិការ​ជាមួយ
គ្នាឲ្យកាន់តែមិ​ននៅនឹងមួយកន្លែងនោះទេ គឺធ្វើឲ្យកាន់តែល្អ និងរលូន៕ ដោយ ៖​ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1568]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1340]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1657]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1698]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1592]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អាល្លឺម៉ង់​ផ្តល់​ថវិកា​ចំនួន​៤៧.០៥ ​លាន​អឺរ៉ូ​ សម្រាប់​ គម្រោង​អាទិភាព​ ចំនួន​៤​

ភ្នំពេញ៖ រដ្ឋាភិបាល សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បា...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [454]


បំផ្ទុះ​​​​គ្រាប់បែក​ក្នុងឡាន​នៅប្រទេសសូម៉ាលី​ឆក់យក​ជីវិត​មនុស្សចំនួន​ ១១នាក់​​​​​

ប្រទេសសូម៉ាលី៖ ការបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [406]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 113 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 397 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230496​ នាក់