​កម្មករ-កម្មការិនី​ជាង ​១២០០​នាក់​បន្ត ​ធ្វើ​កូ​ដកម្ម​ទាមទារ​៣​ចំណុច​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រជីងខូ ដែលមានទីតាំង នៅភូមិព្រៃផ្តៅ សង្កាត់ ព្រៃអង្គុន ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើកូដកម្ម ដើម្បីទាមទារ លក្ខខណ្ឌការងារ ពីថៅកែចំនួន៣ចំណុច ប៉ុន្តែ​ថៅកែមិនឈឺក្បាលវិលមុខដោះស្រាយដល់ពួកគេទេ។

លោក យ៉ាំ ថៃសាន មន្រ្តីសម្ព័ន្ធ សហជីពចលនា កម្មករបាន​មាន​ប្រសាសន៍ថា ក្រុមកម្មករ-កម្មការិនី បានធ្វើ​កូដ​កម្ម​តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ហើយនៅព្រឹកថ្ងៃទី២ ខែធ្នូ ពួកគេនៅតែបន្តធ្វើ កូដកម្មដដែល។មន្រ្តីសម្ព័ន្ធសហជីពចលនា​រូបនេះ​បន្តទៀតថា ឆ្លងតាមការដោះស្រាយនាពេលកន្លងមកភាគីទាំងពីរបានដោះ​ស្រាយចំនួន២ចំណុចទី១និងទី២ ចំណែក​ទី៣វិញ ក្រុមហ៊ុនមានជំហរ រឹងទទឹងមិនធ្វើការសម្របសម្រួលជាមួយ ក្រុមកម្មករឡើយ បើទោះបីជាមាន​ការ​​​​អន្តរាគមន៍ពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធយ៉ាងណាក៏ដោយ។

ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដោយសារតែ ការចរចាមិនត្រូវរ៉ូវគ្នាកម្មករ-កម្មការិនី​បាន​បិទ​ផ្លូវជាតិលេខ១ អស់រយៈពេល២ម៉ោង ទើបបើកផ្លូវឲ្យអ្នកធ្វើដំណើរធ្វើចរាចរណ៍ទៅវិញទៅមក បាន​ធម្មតាក្រោយ​ពីវត្តមានរបស់លោក រស់ ឆាយអភិបាលរងខេត្តស្វាយរៀង ចេញមុខធ្វើការសម្របម្រួល។​ ទោះបីជា​មាន​ការ​​សម្រប​សម្រួលយ៉ាងណាក៏ដោយ នៅតែមិនមានលទ្ធផល ដែលអាចទទួលយកបានដដែល។

ប្រភពព័ត៌មានបានបន្តថាលក្ខខណ្ឌទាំងបីចំណុចដែលកម្មករ និងកម្មការិនីទាមទារនោះរួមមាន៖ ចំណុចទី១-សុំឲ្យ​នាយករោងចក្រ គោរពតាមការសន្យា របស់ខ្លួន គឺធ្វើការនៅថ្ងៃបុណ្យ ត្រូវទូទាត់ប្រាក់ឈ្នួល គុណនឹង ២បូក១។ ចំណុចទី២-ទាមទារឲ្យក្រុមហ៊ុនទូទាត់ សងប្រាក់ថ្ងៃបុណ្យ ដែលក្រុមហ៊ុនមិនបានឲ្យកម្មករវិញ។

និង​​ចំ​ណុច​​ទី៣-សុំឲ្យក្រុមហ៊ុនរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ផ្សេងៗ ក្នុងអំឡុងពេលធ្វើកូដកម្ម។កន្លងមកក្រុម កម្មករ កម្មការិនី ទាំងនោះបានប្តេជ្ញាចិត្តថា បើមិនបានដូចបំណងក្នុងការទាមទារទេ ពួកគេមិន​ឈប់​ធ្វើកូដកម្ម ឡើយ។ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងម្ចាស់រោងចក្រត្រូវនាំគ្នារកគន្លឹះដោះស្រាយ កុំឱ្យ​រងើក​ភ្លើង​ដ៏តូច១ដុំ នេះក្លាយជាអគ្គិភ័យធំដុំអោយសោះ៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តាខឹង​យាយ​មិន​ឱ្យ​រួម​រ័ក​​ប្រមូល ​អីវ៉ាន់​​ដុត​ចោល និង​ដេញ​កាប់​ប៉ូលិស

តាខឹង​យាយ​មិន​ឱ្យ​រួម​រ័ក​​ប្រមូល ​អីវ៉ាន់​​...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [388]


EDC ប្រកាសផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតំបន់​មួយចំនួន ​នៅភ្នំពេញ ​ខេត្តកណ្តាល ​និងកំពង់ស្ពឺ​

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសពីការផ្អាក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [351]


កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះអនុស្សារណៈជាមួយអង្គការបម្រើសេវាសង្គមដើមឈើសប្បាយ

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះអនុស្សារណ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [247]


សមរភូមិ​បាញ់បោះនៅ​ក្នុង​ទីក្រុង​ Matamoros ​សំលាប់​ជនជាតិ​ម៉ិចស៊ីកូ​ ១៣នាក់​

ប្រទេសម៉ិចស៊ីកូ៖ មន្រ្តីប៉ូលីសប្រចាំទីក្រុង Matamo...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [295]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 553 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1525 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865202​ នាក់