សមាជិកសភាគណបក្សប្រជាជន នឹងចូលរួមក្នុងមហាបាតុកម្មជាមួយអ្នកទោសគុកទួលស្លែង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖​ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេសសហប្រតិបត្តិការ​អន្តរជាតិឃោសនាការនិង​ព័ត៌
មានបាន​មានប្រសាសន៍ឲ្យដឹងថា​៖  ក្នុងឋានៈ​លោក​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់  និង​ជា​សមាជិកសភា​ម្នាក់លោក​នឹងចូលរួម​ធ្វើបាតុកម្ម​អហិង្សា​ជាមួយ​ប្រជាពលរដ្ឋ និង​អតីត​អ្នកទោស​គុក​ទួលស្លែងដែល​  នឹងធ្វើ​បាតុកម្មនៅ​ថ្ងៃអាទិត្យ​ទី​៩​ខែមិថុនា​ឆ្នាំ​២០១៣​ខាងមុខនេះ​។



​លោកឈាងវុនបាន​បន្តថា​៖​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យសេរី​ពហុបក្សប្រជាពលរដ្ឋមាន​សិទ្ធិ​បញ្ចេញមតិ
តាមមធ្យោបាយ​របស់ខ្លួន​។​

​លោក​បាន​បន្តថា៖ ពាក្យសម្តី​ដែល​ លោក​ កឹម   សុខា  ប្រធានស្តីទី​គណបក្សប្រឆាំង   ដែល​បាន​និយាយថាគុក​ទួលស្លែងជា​គុកសិប្ប​និមិ្មតនោះ  បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំងណាស់ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស
ដែល​ក្នុងនោះ​មាន​អតីតអ្នកទោស​គុក​ទួលស្លែងដែល​នៅមាន​ជីវិត​រស់នៅ​ផងដែរ​នោះមានការ​ខឹងសម្បាហើយ​
នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៣ ខាងមុខនេះនឹងមាន​ការប្រមូលផ្តុំ​គ្នា​ជាច្រើន​នាក់ធ្វើ​មហា​បាតុកម្ម​ប្រឆាំងលោក​
កឹម សុខា  ឲ្យ​មកសុំ​ទោស​នៅ​គុក​ទួលស្លែង​ ។​

​ទាក់ទង​ នឹង​ការប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​ ដែលជា​អ្នករងគ្រោះ​ក្នុង​របប​ខ្មែរក្រហមហើយ​មានការ​ឈឺចាប់​នឹង
​ពាក្យសម្តី​របស់លោក  កឹម  សុខា នោះលោកឈាងវុនក្នុងឋានៈ​លោក​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់និង​ជា​សមាជិកសភា​
គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ដែរ នោះបានសម្តែងនូវការ​គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ  ដែលជា​អ្នករងគ្រោះក្នុង​របប
ខ្មែរក្រហម​ទាំងស្រុងក្នុង​ការប្រមូល​ផ្តុំគ្នាធ្វើបាតុកម្ម​អហិង្សា​ប្រឆាំង​លោក​ កឹម  សុខា ហើយ​ទាមទារ​ឲ្យ​គាត់មក
សុំ​ខ​មា​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គុក​ទួលស្លែង ចំពោះ​ខ្លួន​ខ្ញុំខ្ញុំ​នឹងចូលរួម​។



​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​៥  ខែមិថុនា ឆ្នាំ​២០១៣ លោក​ជុំ  ម៉ី  អតីត​អ្នកទោស​គុក​ទួលស្លែងដែល​នៅរស់​
ជីវិតនិង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀតនឹងធ្វើ​មហា​បាត​កម្មនៅ​ថ្ងៃទី​៩  ខែមិថុនា  ប្រឆាំង​លោកកឹមសុខាដោយ
​ទាមទារ​ឲ្យលោកកឹមសុខាមកសុំ​ខ​មា​ទោស​ប្រជាពលរដ្ឋ​ខ្មែរនៅ​គុក​ទួលស្លែងនិង​មាន​បាតុកម្ម​នៅតាម​បណ្តា​
ខេត្ត​ទូទាំងប្រទេស​ផងដែរប្រឆាំងលោក​កឹមសុខាមេគណបក្ស​ប្រឆាំង​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភានៅ​ថ្ងៃទី​៥​ ខែ មិថុនា​ ឆ្នាំ​២០១៣​ នេះបាន​បើក​កិច្ចប្រជុំ​ពិភាក្សាអំពី​សេចក្តី
ស្នើច្បាប់ស្តីពី​ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម  ដែល​ប្រព្រឹត្តឡើង   ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិប
តេយ្យដើម្បី​ដាក់បញ្ចូល​ទៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ពេញអង្គដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៧ខែមិថុនាខាងមុខ​៕ ដោយ៖ ស.ស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្សពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បន្ទុះ​គ្រាប់​បែក​នៅ​រដ្ឋ​ធា​នី ​Rwanda​

Kigali ៖ មនុស្សពីរនាក់បានស្លាប់នៅក្នុងការបន្...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [503]


ល្បែងពាលស៊ីពាល

...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [284]


ឆ្នាំ២០១៣​ ចំនួនអ្នក​ស្លាប់ដោយ​សារជម្ងឺគ្រុន​ឈាមថយ​ចុះ៦៩%​

ភ្នំពេញ៖ អ្នក​ស្លាប់​ដោយ​សារ​ជម្ងឺ​គ្រុន​ឈាម​ថយ​ចុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [362]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 108 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 309 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863986​ នាក់