ឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទចែកចាយ និងប្រើប្រាស់ថ្នាំញៀន
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កណ្តាល៖  យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កាលពី​វេលាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាល​ស្រុកលើកដែក​បានធ្វើ​ការ​ឃាត់​ខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ និងដកហូតបាន​ថ្នាំញៀនប្រភេទម៉ាទឹក​កក​ចំនួន​៤​កញ្ចប់ នៅចំណុចភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល បញ្ជូន​ទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ និងកសាងសំណុំ​រឿង​ចាត់ការតាមច្បាប់ ។ បើ​តាមមន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន​ជា​បន្តបន្ទាប់នោះមានគ្នា៥នាក់ ទី១-​ឈ្មោះ ហាប ប្រុស ភេទប្រុស អាយុ២២ឆ្នាំ មានទីលំ​នៅ​ក្នុង​ភូមិបឹងក្រម ឃុំខ្ពបអាទាវ ស្រុកលើកដែក ទី២-ឈ្មោះ សុង វិច្ឆ័យ ហៅកុសល់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិចុងកោះ ឃុំសណ្តា ស្រុកលើកដែក ទី៣-ឈ្មោះ ជាន តារ៉ា ហៅធាន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិចុងកោះ ឃុំ​សណ្តា ស្រុកលើកដែក ទី៤-ឈ្មោះ រុន សំណាង ភេទប្រុស អាយុ២០ឆ្នាំ មានទី​លំនៅ​ភូមិ​ថ្មី​ ឃុំពាមរាំង ស្រុកលើកដែក និងទី៥-ឈ្មោះ ជឿន តុលា ភេទប្រុស អាយុ២៣ឆ្នាំ មាន​ទី​លំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ។

ប្រភពពីមន្រ្តីនគរបាលដដែលបានបន្តទៀតថា នៅមនុពេលកើតហេតុសមត្ថកិច្ចនគរ​បាល​ស្រុកលើកដែក​​​បានចុះ​ដើរ​ល្បាតនៅក្នុងភូមិសាស្ត្រឃុំព្រែកដាច់ ខណៈពេល​កំពុង​ល្បាត​ក៍បា​នប្រទះឃើញយុវជនមួយក្រុម បានជិះម៉ូតូ២​គ្រឿងប្រដេញ​គ្នានៅ​តាមផ្លូវ​ដោយ​មានការសង្ស័យសមត្ថកិច្ចនគរបាលស្រុក ក៍បានតាមស្ទាក់រហូតឈាន​ដល់ធ្វើ​ការ​ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ និងវត្ថុតាងបញ្ជូនទៅកាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ដើម្បីធ្វើការ​សាក​សួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឡាន ២គ្រឿង​បុកគ្នា​នៅប្រទេសស្កុតលែ​ន​ឆក់​យកជីវិតម​នុស្ស​ចំនួន​ ២នាក់​

ស្កុតលែន៖ កាលពីថ្ងៃច័ន្ទម្សិលមិញ គ្រោះថ្នាក់ចរាចរណ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [367]


​រដ្ឋាភិបាល​ចិនគាំទ្រនិង​ជំរុញកិច្ច​សហប្រតិបត្តិកា​រវិស័យក​សិកម្មកម្ពុជា​

ភ្នំពេញ៖រដ្ឋាភិបាលចិនបានបញ្ជាក់ពីជំហគាំទ្រ​ និងជំរ...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [677]


ប្រាសាទសំបូរ​ព្រៃគុក​ និងក្បាច់គុន​ល្បុក្កតោ ​ត្រៀមដាក់​បញ្ចូលជា​បេតិកភណ្ឌ​ពិភពលោក​

ភ្នំពេញ៖ កម្ពុជាត្រៀមរៀបចំឯកសារក្នុងការស្នើសុំដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [416]


ការអភិវឌ្ឍន៍គេហទំព័រដំបូងរបស់ពាណិជ្ជករកម្ពុជា

ភ្នំពេញ៖ គេហទំព័រដំបូងរបស់ពាណិជ្ជករកម្ពុជាដែលមានអា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [450]


អូស្ត្រាលីគ្រោង​ផ្តល់ហិរញ្ញប្ប​ទាន៨៥.៣ ​លានដុល្លារអាមេរិក​សម្រាប់កិច្ចសហ​ប្រតិបត្តិការ២ឆ្នាំ​

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [376]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 102 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 7 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040702​ នាក់