ការបាញ់​​ប្រហារម​កលើក្រុមអ្នកត​វ៉ានៅ​ក្នុង​ប្រទេសថៃ​ ​ស្លាប់ម្នាក់ ​រងរបួស​ ៣០​នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ប្រទេសថៃ៖ ការបាញ់ប្រហារមកលើក្រុមអ្នកតវ៉ាកាលពីថ្ងៃសៅរ៍ម្សិលមិញនៅក្នុងប្រទេសថៃបានឆក់យកជីវិតក្មេងស្រី
អាយុ ៥ឆ្នាំម្នាក់ និងបានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៣០នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់។​ សូម
បញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារខាងលើនេះគឺបានកើតឡើងនៅក្នុងផ្សាររាត្រីមួយកន្លែងនៅក្នុងស្រុក Khao Saming នៃខេត្ត Trat ស្ថិតនៅចំងាយ ៣០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងបាងកក។ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា បញ្ហា
តានតឹងខាងផ្នែកនយោបាយនៅក្នុងប្រទេសថៃគឺកើតឡើងតាំងតែពីខែវិច្ឆិកាមកម្លេះ នៅក្នុងគោលបំណងទាមទារអោយ
នាយករដ្ឋមន្រ្តី Yingluck Shinawatra ចុះចេញពីដំណែង ហើយទាមទារអោយបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ក៏
ប៉ុន្តែអ្នកស្រី Yingluck Shinawatra បានបដិសេធចំពោះសំណើរខាងលើនេះ។ លោក Suwicharn Suwannakha អ្នកនាំពាក្យរបស់ គណះកម្មការកំណែទម្រង់ប្រជាធិបតេយ្យរបស់ប្រជាជន( PDRC)បានបញ្ជាក់ថា ហេតុការណ៍
វាយប្រហារខាងលើនេះគឺបានកើតឡើង នៅពេលមេដឹកនាំរបស់ពួកបាតុករគឺកំពុងតែធ្វើការសំណេះសំណាលជា
មួយអ្នកគាំទ្ររបស់ខ្លួន៕ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1154]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1165]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1249]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បញ្ហា​ជំលោះ​នៅស៊ូដង់​ខាងត្បូង​បង្ខំឲ​ប្រជាជនរាប់លាន​នាក់​ចាកចេញ​ពីទីលំនៅ​របស់​ពួកគេ​

ស៊ូដង់ខាងត្បូង៖ កាលពីពេលថ្មីៗនេះ បញ្ហាជំលោះនៅក្នុង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [702]


គ្រោះថ្នាក់​ចរាចរណ៍​នៅភូមិ​ ​Gilford ​បណ្តាល​អោយ​ស្រ្តីម្នាក់​រងរបួស​ធ្ងន់ធ្ងរ​

អៀកឡង់ខាងជើង៖ យោងតាមការបំភ្លឺរបស់មន្រ្តីប៉ូលីសប្រច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [436]


ចំនួន​អ្នកស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅទីក្រុង​ខៃរ៉ូ​ឡើងដល់​ ៥នាក់​

ប្រទេសអេហ្ស៊ីប៖ យោងតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [465]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 471 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 780 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230879​ នាក់