អគ្គលេខាធិការរដ្ឋាននៃស្ថាប័ននិតិប្បញ្ញត្តិ កម្ពុជា-ឡាវពូនជ្រុំចំណង សាមគ្គីភាពកាន់តែខ្លាំងក្លា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ដោយឈលើមូលដ្ឋានលិខិតតុបករណ៍អនុស្សរណៈនៃការយោគយល់គ្នា​ដែលបានចុះ​ហត្ថលេខា (MOU) ដោយរដ្ឋសភានៃប្រទេសទាំងពីរកម្ពុជា-ឡាវកាលពីខែកក្កដាឆ្នាំ២០១២​កន្លង​ទៅនេះស្ថាប័ននិតិប្បញ្ញត្តិនៃប្រទេស
ទាំងពីបានធ្វើការ​ផ្លាស់ប្តូរបទពិសោធន៍ការងារគ្នា​តាមរយៈការបញ្ជូនគណៈប្រតិភូទៅបំពេញទស្សកិច្ចទៅវិញទៅ
មកជាញឹកញាប់ដើម្បីផ្លាស់​ប្តូរបទពិសោធន៍ការងារនិងពង្រីងពង្រីកទំនាក់ទំនងចំណងមិត្តភាពសាមគ្គីភាព
កិច្ចសហ​ប្រតិបត្តិការជាប្រពៃណីរវាងអគ្គលេខាធិការដ្ឋាននៃស្ថាប័ននិតិប្បញ្ញត្តិប្រទេសទាំងពីឲ្យកាន់តែរឹងមាំ
និងល្អប្រសើរថែមទៀត។

ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទទី១៩ខែមីនាឆ្នាំ២០១៣នេះលោកស្រីឃួនសុដារីអនុប្រធានទី២​រដ្ឋសភា​បានអនុញ្ញាតិឲ្យ
គណៈប្រតិភូខុទ្ទកាល័យសភាជាតិដឹកនាំដោយលោកបណ្ដិត អ៊ួន កែវវូធិរ៉ាត់ (Ounkeo VOUTHIRATH) អគ្គលេខា
​ធិការ និងជានាយខុទ្ទការល័យនៃសភាជាតិសាធា​រណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលជួបធ្វើសវនការខណៈ
គណៈប្រតិភូនេះបានមកបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយអគ្គលេខាធិការដ្ឋានសភាកម្ពុជា។

នៅក្នុងជំនួបសវនការនោះលោកស្រី​ ឃួនសុដារី  បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះគណប្រតិភូនេះនិង
បានចែករំលែកបទពិសោធន៍ការងារដឹកនាំជាច្រើនដែល​រដ្ឋសភា​កម្ពុជា​បានអនុវត្តន៍និងទទួលបានជោគជ័យដ៏ត្រចះ
ត្រចង់ជូនជាតិនិងប្រជាជននាពេលកន្លង​មក​ហើយក៏កំពុងតែបន្តដោយយកចិត្តទុកដាក់។​ នៅក្នុងឱកាសនោះលោកស្រីអនុប្រធានទី២រដ្ឋសភាបានមានប្រសាសន៍ថាក្រោយពីអនុស្សរណៈយោគយល់គ្នា
ចូលជាធរមានមករដ្ឋ​សភានៃប្រទេសទាំងពីរបានប្រែក្លាយខ្លឹមសារនៃអនុស្សរណៈមកជាសកម្មភាពអនុវត្តជាក់​ស្តែងដោយបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចជាច្រើនលើកមានទាំងកម្រិតប្រតិភូដឹកនាំដោយប្រធានរដ្ឋសភា
គណៈកម្មការជំនាញនិងក្នុងក្របខណ្ឌអគ្គលេខាធិការរដ្ឋាន។  ក្រៅពីនេះ​សភាទាំងពីរក៏បានចូលរួមសិក្សា
ផ្លាស់ប្តូរយោបល់បទពិសោធន៍ចំណេះដឹងគ្នាជាបន្តបន្ទាប់  ។

ជាមួយគ្នានោះលោកស្រីអនុប្រធានទី២ក៏បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផល
នានាដែលប្រសូត្រចេញពីការអនុវត្តន៍តាមអនុស្សរណៈយោគយល់គ្នាដែលមានចំណុចសំខាន់ៗជាច្រើន
ដូចជា៖គណៈកម្មការកិច្ចការបរទេសនៃសភាទាំងពីរបាន​នឹងកំពុង​អនុវត្តន៍កិច្ចការរួមគ្នាយ៉ាងសកម្ម
ពីការអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេស៣កម្ពុជា-វៀត​ណាម​-​ឡាវសំដៅបង្កើនការជម្រុញការ
អភិវឌ្ឍន៍តំបន់ត្រីកោណដើម្បីលើកស្ទួយកំណើន​សេដ្ឋកិច្ចជូនប្រជាជនដែលរស់នៅក្នុងតំបន់នោះឲ្យប្រសើរឡើង។

នៅមានគណៈកម្មការដទៃ​ទៀតដូចជាគណៈកម្មការសង្គមកិច្ចនិងសុខាភិបាលកំពុងអនុវត្តរួមគ្នាលើគោលនយោបាយ​គ្រឿងស្រវឹងដែលគ្រោងនឹងធ្វើសន្និសីទនៅថ្ងៃទី៦-៧ខែមេសាខាងមុខនេះ។
លោកស្រីបានជម្រុញឲ្យពន្លឿនសហប្រតិបត្តិការរវាងគណៈកម្មការនៃសភាទាំងពីឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត
លើគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទី៥(MDG5)អំពីសុខភាពមាតានិងទារកហើយគណៈកម្មការនេះនឹងត្រូវទៅ
បំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ​នាថ្ងៃ​ទី២៥-៣០សប្តាហ៍ក្រោយនេះ។ចំពោះកិច្ចការនេះជាគំនិតផ្តួត
ផ្តើមផ្ទាល់របស់លោកស្រីអនុ​ប្រធាន​ទី២រដ្ឋសភាកម្ពុជា​ ក្រោមកិច្ចសហការជាមួយស្ថាប័នជំនាញជាតិនិងអន្តរជាតិ
ដែល​មានការគាំទ្រនិងលើកទឹកចិត្តពីលោកជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន(ស្ត្រីទី១កម្ពុជា) បានរៀប
ចំនិងដាក់ចេញនូវសេចក្តីសម្រេចិត្តរបស់អន្តរសភាអាស៊ាន(អាយប៉ា) និងបានការ​គាំទ្រពី(WAIPA)នៃ
ប្រទេសជាសមាជិកទាំង៩។
ដោយឡែកមានគណៈកម្មការមួយចំនួនទៀតគឺគណៈកម្មការសេដ្ឋកិច្ចមហាផ្ទៃការពារជាតិអង្កេតបោសសំអាត
និងមុខងារសាធារណៈនៃរដ្ឋសភាប្រទេសទាំងពីក៏កំពុងតែអនុវត្តន៍កិច្ចការសំខាន់ៗជាច្រើនដែលពាក់ព័ន្ធ
នឹងប្រយោជន៍ជាតិនិងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះលោកOunkeo VOUTHIRATH បានសម្តែងការសប្បាយចិត្តដែលលោកស្រីអនុញ្ញាតិឲ្យគណៈ
ប្រតិភូលោកចូលជួបសម្តែងការគួរសមនិងបានផ្តល់នូវអនុសាសន៍ល្អៗ​ជាច្រើនដើម្បីជាការតម្រង់
ទិសសម្រាប់គណៈប្រតិភូខុទ្ទការល័យសភាជាតិឡាវក៏ដូចជា​រូបលោកផ្ទាល់បានយកទៅអនុវត្តន៍
ការងារជូនជាតិនិងប្រជាជនឡាវឲ្យមានប្រសិទ្ធភាពនៅ​ពេលខាងមុខ។
លោកបន្តថាក្នុងរយៈពេលចុងក្រោយនេះមិនត្រឹមតែអនុវត្តMOUប៉ុណ្ណោះទេតែជាការពង្រឹង
ពង្រីកចំណងមិត្តភាពសាមគ្គីភាពនិងការដកពិសោធន៍ការងារផ្ទាល់​ពីអគ្គ​លេខាធិការដ្ឋានព្រោះអគ្គលេខាធិការដ្ឋានជាសេនាធិការផ្ទាល់របស់រដ្ឋសភា។

សូមជម្រាបថាចំណងទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ​ជាប្រពៃណី​លើគ្រប់វិស័យ
រវាងកម្ពុជាឡាវត្រូវបានពូនជ្រំកាន់តែរឹងមាំឥតឈប់ឈរពិសេសរវាងស្ថាប័ននិតិប្បញ្ញត្តិរដ្ឋាភិបាលនិង
ប្រជាជននៃប្រទេសទាំងពីរក្នុងគោលដៅជម្រុញទំនាក់ទំនងនិងផ្លាស់ប្តូចំណេះដឹងទស្សនកិច្ចប្រតិភូ
ជំនាញនិងស្វែងយល់ពីគ្នាទៅវិញទៅមកសម្រាប់ជា​គុណ​ប្រយោជន៍​ប្រជាជននិងប្រទេសជាតិទាំងពីរ៕

ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [1009]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [919]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [774]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [777]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [867]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្លាប់​​ ៧នាក់​ រងរបួស​ ១២នាក់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅរដ្ឋ ​Uttar Pradesh​​

រដ្ឋ Uttar Pradesh៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [329]


ការ​​ប៉ះ​ទង្គិច​នៅប្រ​ទេស​ Lebanon​ បាន​សំលាប់​មនុស្ស​ ៤នាក់​

ប្រទេសLebanon៖ មន្រ្តីប៉ូលីសប្រចាំទីក្រុង Tripoliប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [326]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 167 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 403 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864080​ នាក់