ប្រទេសអេស៊ីប៖ ប្រភពផ្សព្វផ្សាយរបស់ប្រទេសអេស៊ីបបានអោយដឹងថា លោក Mahammed Morsi ដែលជាអតីត ប្រធានាធិបតីរបស់ប្រទេសអេស៊ីបព្រមទាំងបក្សពួករបស់គាត់ ១៤ នាក់ទៀតបានមកដល់តុលាការក្នុងទីក្រុងខៃរ៉ូ
ហើយដើម្បីបើកសាវនាការកាត់ក្តីលើពួកគេទាំងអស់នោះដែលជាប់ចោទពីបទសំលាប់មនុស្សជាច្រើននាក់នៅ Presidential Palaceកាលពីគ្រាកន្លងមក។ ចំណែកកងយោធាសន្តិសុខជាច្រើនត្រូវបានដាក់ល្បាតជុំវិញតុលាការ នោះដើម្បីទប់ទល់នឹងក្រុមអ្នកគាំទ្រលើលោក Morsi ដែលកំពុងប្រឆាំងយ៉ាងខ្លាំងលើការកាត់ទោសបែបនេះ។
មន្ត្រីប៉ូលីសម្នាក់បាននិយាយបន្តទៀតថា លោកប្រធានាធិបតី Morsiគឺត្រូវបានបណ្តេញចេញពីអំណាចតាំងតែ
ពីខែកក្កដាមកម្លេះបន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំងលើច្បាប់ដឹកនាំប្រទេសរបសគាត់។ យោងតាមទូរទស្សន៍ជាតិ
របស់ប្រ ទេសអេស៊ីបបានអោយដឹងថា លោក Morsiព្រមទាំងបក្សពួករបស់គាត់ដូចជា លោក Essam el-Erian, លោក Mahammed al-BetagiនិងលោកAhmed Abdel Aati គឺបានមកដល់តុលាការ ក្នុងទីក្រុងខៃរ៉ូតាំងតែពីព្រឹកថ្ងៃ
នេះមកម្លេះ។លោក Kevin Connolly ភ្នាក់ងារសារព័ត៌មានរបស់ BBCប្រចាំទីក្រុងខៃរ៉ូបាននិយាយអោយដឹងថា តុលាការគឺកំពុងតែរៀបចំការការពារយ៉ាងម៉ត់ចត់ដើម្បីទប់ទល់នឹងចលនាប្រឆាំងរបស់ពួកអ៊ីសស្លាមទាំងនោះ
មុនពេលការកាត់ក្តីលើលោក Morsi មកដល់។ ដោយ៖ តុលា