ការ​រួម​ភេទ​​អាច​ចាត់​ជា​លំហាត់​ប្រាណ​ដែល​ល្អ​ប្រសើរ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

      យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ធ្វើ​ឡើង​​​​ដោយ​អ្នក​វិទ្យា​ សាស្ត្រ​សាកល​វិទ្យា​ល័យ​ Quebec University ប្រ​ទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា ​ការ​រួម​ភេទ​​អាច​ចាត់​ចូល​ជា​ប្រ​ភេទ​លំ​ហាត់​ប្រាណ​មួយ​ដែលល្អ​ប្រ​សើរ​ ជាង​ការ​ដើរ​ បើ​ទោះ​ណា​​​វា​មិន​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​ច្រើន​ស្មើ​នឹង​ការ​រត់​ក្តី​ ការ​សិក្សា​ដែល​ពិ​សោធ​លើ​គូ​ស្វា​មី​ចំ​នួន​២១​គូ​អា​យុ​ចន្លោះ​ពី​១៨​ ឆ្នាំ​ទៅ​៣៥​ឆ្នាំ​បាន​បង្ហាញ​ថា ការ​រួម​ភេទ​ជា​មធ្យម​រយៈ​ពេល​២៤,៧​នា​ទី​ អាច​ជួយឱ្យ​​​បុរស​​​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​ ១០១គីឡូ​កាឡូ​រី ​ដោយ​​រៀង​រាល់​មួយ​នា​ទី​នៃ​ការរួម​ភេទ​គឺ​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​ ៤,២​គីឡូ​កាឡូ​រី ។ ដោយ​ឡែក​​ ការ​ហាត់​ប្រាណ​ដោយ​រត់លើ​ម៉ា​ស៊ីន​​រយៈ​ពេល​កន្លះ​ម៉ោង ​អាច​ជួយ​ឱ្យ​បុរស​​ដុត​​បំ​ផ្លាញ​កាឡូ​រី​បាន​២៧៦​គីឡូ​កាឡូ​រី​ ។ រៀង​រាល់​ការរត់​១នា​ទី​ បុរស​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​៩,២គីឡូ​កាឡូ​រី ។ចំណែក​ស្ត្រី​វិញ កាឡូ​រី​របស់​ពួក​គេ​ដែល​ត្រូវ​បាន​ដុត​បំ​ផ្លាញ​អំ​ឡុង​ពេល​រួម​​ភេទ ​​គឺ​មាន​បរិ​មាណ​តិច​ជាង​បុ​រស ។ ការរួម​ភេទ​ក្នុង​មួយ​នា​ទី ​ជួយ​ឱ្យ​​ស្ត្រី​​​​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​៣,១គីឡូ​កាឡូ​រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​។ អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា បើ​ទោះ​ជា​ការរួម​ភេទ​មិន​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​ច្រើន​ស្មើ​នឹង​ ការរត់​ក្នុង​ល្បឿន​ ៨​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក៏​ដោយ ​ប៉ុន្តែ​ បើ​ប្រៀប​ធៀប​ទៅ​​នឹង​ការ​ដើរ​ក្នុង​ល្បឿន​៤,៨​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ វិញ​ ការ​រួម​ភេទ​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​ច្រើន​ជាង ។ អ្នក​ស្រាវ​ជ្រាវ​ដដែល​បាន​បន្ត​ថា សម្រាប់​បុគ្គល​ដែល​មិន​ចូល​ចិត្ត​ហាត់​ប្រាណ គេ​អាច​ជ្រើស​រើស​ការរួម​ភេទ​មក​ជំ​នួស​បាន ។​ មួយ​វិញ​ទៀត ជ្រើស​យក​ការរួម​ភេទ​ ​ជា​លំ​ហាត់​ប្រាណ​នឹង​រឹតតែ​ធ្វើ​ឱ្យ​មនុស្ស​ទូ​ទៅ​រំ​ភើប​ទទួល​បាន​សេចក្តី​សុខ​កាន់​តែ​ខ្លាំង​ឡើង​ ។     មនុស្ស​ទូទៅ​គិត​ថា សិច​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​ចន្លោះ​ពី​១០០​ទៅ​៣០០គីឡូ​កាឡូ​រី​ ។​ ដូច្នេះ​ នេះ​គឺ​ជា​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​លើក​ដំបូង​ហើយ​៕ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រុម​​ Tottenham​ hotspu​r យក​ឈ្នះ​លើក្រុម​ Sunderland ​ដោយ​លទ្ធផល​ ៥-១ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1518]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុម Tottenham hotspur គឺបានយកឈ្នះលើក្រុម Sunderland នៅក្នុងពហុកីឡាដ្ឋាន White Hart Lane ដោយលទ្ធផល ៥-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Sunderland គឺរកបានដោយកីឡាករ Lee Cattermole នៅនាទីទី ១៧... អានបន្ត


កីឡាករ​​​​​​ Robin​ Van​ Persie​ នឹងវិល​ត្រឡប់​មកប្រកួត​ជាធម្មតា​វិញក្នុង​ពេល​​ឆាប់ៗ​នេះ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1518]

បាល់ទាត់៖​ យោងតាមសំដីរបស់លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានអះអាងថា កីឡាករ Robin Van Persie គឺនឹងវិលត្រឡប់មកប្រកួតជាធម្មតាវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់មួយរូបនេះបានទទួលរងរបួសជង្គង់... អានបន្ត


ក្រុម​​​​ Everton ​យកឈ្នះ​លើក្រុម​ Arsenal​ ដោយលទ្ធផល​ ៣-០ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1189]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal គឺបានបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងពហុកី ឡាដ្ឋាន Goodison Park ក្រោមស្នាដៃក្រុម Everton ដោយលទ្ធផល ៣-០ ដែលគ្រាប់បាល់ទី១របស់ក្រុម Everton គឺរកបានដោយកីឡាករ Steven Naismith ... អានបន្ត


ក្រុម​​​ Real Madrid​​ យក​ឈ្នះ​លើក្រុម​ Borussia​ Dortmund​ ដោយ​លទ្ធផល​ ៣-០​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1015]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី ក្រុមជើងខ្លាំង Real Madrid បានបំបាក់ ក្រុម Borussia Dortmund នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ៣-០... អានបន្ត


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1042]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទីរំលងអា្រធាត្រ ក្រុម Atletico Madrid បានប្រកួត ស្មើជាមួយក្រុម Barcelona នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ១-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Atletico Madrid... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសលុបការប្ដឹងសម្ដេច ក្រុមព្រះនរោត្តម រណឫទ្ធិ

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ការិយាល័យអ្នក...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [427]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 231 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 522 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230621​ នាក់