ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៤ និតីកាលទី៣​ជ្រើសរើសសមាជិ​ក​ព្រឹ​ទ្ធ​ស​ភា​ថ្មី
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃពី២៥ ខែវិច្ឆិកា ឆ្នាំ២០១​៣​បានបើកស ម័យប្រជុំ​លលើក​ទី៤
ព្រឹទ្ធ​​សភានីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ព ង់ខ្ពស់​លោ​ក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា។កិច្ចប្រជុំ​លើកទី​៤​នីតតិកាលទី៣ វត្តមានស​មា​​ជិកព្រឹទ្ធសភាចំនូន៤៨រូប លើរបៀប​វារៈ ទី១ ការប្រកាស​ទទួលស្គាល់សមាជិក​ព្រឹទ្ធ​សភាថ្មី ទី២ ស្តាប់ការរបាយ៍ការណ៍ចន្លោះ​ស​ម័​យប្រជុំលើកទី៣ និងលើកទី៤ព្រឹទ្ធសភានីតិកាល ទី៣។

អង្គប្រជុំបានដំណើការតាមរបៀបវារៈ និងសម្រេចបាននូវលទ្ធផលដូចជា ៖ របៀ​បវារៈទី១ យោងតាម​សំណើរ​បស់​គណបក្សប្​រជាជនកម្ពុជា លេខៈ ៨៩០ ល.គគក.​ចុះថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ និងស្មារតីអង្គប្រជុំ​គណៈកម្មា​ធិការ​​​អ​ចិ​ន្ត្រៃ​យ៍​ព្រឹ​ទ្ធ​សភា នាថ្ងៃទី​២០  ខែវិច្ឆិកា ឆ្នាំ២០១៣ ។​អង្គប្រជុំព្រឹទ្ធសភាទាំងមូលបានប្រកាសទទួល​ស្គាល់​លោក ឈួន សឿន ជាសមាជិ​កព្រឹទ្ធសភា នីតិកាលទី៣មណ្ឌលភូ​មិ​ភាគ​ទី៦​(ខេត្ត​ព្រៃ​វែង និង​ខេត្តស្វាយរៀង)​ជំនួសលោ​កគីម ណំាង ដែលទទួលមរណភាព។

របៀបវារៈទី២ ជំនួសមុខឲ្យគណៈកម្មាធិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា លោក​ ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា​បាន​រាយ​ការណ៍​​​សង្ខេបក្នុងសម័យប្រជុំព្រឺទ្ធសភា អំពីសកម្មភាព ការងាររបស់ព្រឹទ្ធសភានោះចន្លោះសម័យប្រជុំលើកទី៣ និងលោកទី៤ នីតិកាលទី៣។ ក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភារយៈពេល៣ខែកន្លងទៅនេះថ្នាក់ដឹកនំា គណៈកម្មា​ធិការអន្ត្រៃយ៍គណៈកម្មការទំាង៩ ក្រុមសមាជិកព្រឹទ្ធសភាតាមភូមិភាគទំាង៨ និងសមាជិក ព្រឹទ្ធសភាបានរួមគ្នា​បំពេញភារកិច្ចរៀងខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើ​យសម្រេចបានផលទ្ធផលជាផ្លែផ្កា​គុណជា​ប្រយោជន៍​ដល់ជាតិ និងប្រជាពលរដ្ឋរួមមា​ន៖លោក ទេព ងន បានលើកឡើងថា ព្រឹទ្ធសភាបាន​ប្រជុំគណៈ​កម្មា​ធិកា​​អចិន្រ្តៃ​យ៍ចំ​នួ​ន​០១លើក និងប្រជុំវិសាមញ្ញចំនួន ០១លើក ដោយបានពិនិត្យ និងផ្តល់យោប​ល់​លើ​សេ​ចក្តីព្រាង​ច្បាប់​ចំនូន០៤ដែលពាក់ព័ន្ធមាន ការបង្កើតក្រសួងមុខងាសារណៈ ​កា​រប​ង្កើ​ត​ក្រសូងឧស្សាហកម្ម និងសិប្បកម្ម កាបង្កើ​ត ក្រសូងរ៉ែ និងថាមពល និងហិ​រ​ញ្ញ​វ​ត្ថុ​ស​ម្រា​ប់កា​រ​គ្រ​ប់​គ្រងឆ្នាំ២០១៤ ។

អ្វីដែលលេចធ្លោគឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋានដើម្បី ជួយប្រជាពលរដ្ឋរងគ្រោះដោយ​ទឹកជំនន់ ដោយបានចុះជួបសំណេះសំណាល និងចែកអំ ណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនូន​៩០០គ្រូសារ នៅខេត្តកណ្តា​ល ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ក្នុងចន្លោះ​សម័យ​ប្រជុំ​នេះ ក្រៅពីការងារស្នួលថ្នាក់ដឹកនំា គណៈកម្មការទំាង៩ក្រុមសមាជិកព្រឹទ្ធសភាតាមភូមិភាំទំាង៨និងសមាជិក សមាជិកព្រឹទ្ធសភា បានផ្តោតការយកចិត្តទុកដាក់លើកសកម្មភាពចុះ​មូល​ដ្ឋាន ដើម្បីសួរសុខទុក្ខប្រជាបលរដ្ឋ និង​ម្ចាស់ឆ្នោត ដោយបានរៀបចំវេទិការសារធារណៈ ចំនួន០៣លើក ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍ​លើគ្រប់​វិស័យ នៅថ្នាក់ក្រោមជាតិ ចំនូន៥០១លើក និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន១២៩លើក។ 

គណៈកម្មការទំាង៩ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានខិតខំចុះជួបជាមូយ​នឹ​ង​ក្រសួងស្ថាប័ននិងចុះ​បេស​កកម្ម​​​ជួប​ជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីឈ្វេងយ​ល់ប្រមូលព័តមានតាមវិស័យ ព្រមទំាងមាន​កិច្ច​សហ​ប្រតិ​បត្តិ​ការល្អជាមួយនឹងអាជ្ញាធរមាន សមកិច្ចគ្រប់លំដាប់ថ្នាក់ ចំនួន១០លើក។ក្នុងកិច្ចសហប្រតិបត្តិការអន្តជាតិ​រវាងថ្នាក់ដឹកនាំនិងគណៈកម្មការនានានៃព្រឹទ្ធស ភាបានទទួលបានបដិសណ្ឋាកិច្ចគណៈប្រតិភូបរទេស​ជាច្រើន​លើក។​សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន២០រូប បានអញ្ជើញទៅបំពេញបេសកម្មនៅបរទេស ដើម្បីពង្រឹង​ពង្រីក​ចំ​ណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជាមិត្ត ទស្សនកិច្ចសិក្សា និងដក បទពិសោធន៍ការងារ ការចូលរួមមហាសន្និបាទអន្តរសភាអាស៊ាន មហាសន្នីបាតសហភាព អន្តរសភា សន្នីសិទ វេទិការតំបន់ និងអន្តរ​ជាតិ​​នានា។លោក ទេព ងន បន្ថែមថា​លទ្ធផលដ៏ល្អប្រពៃដែលសម្រេចបានទំាងនេះ អាស្រ័យ ដោយ​មានកាគំា​​ទ្រ​ដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្ថាប័ន ដែលញ៉ាំងឲ្យព្រឹទ្ធសភា នីតិកា លទី៣ បានដំណើរកា​រទៅមុខដោ​យរលូន​៕​ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

កង​ទាហាន​អ៊ីស្រាអែល​បាញ់សំលាប់​ជនជាតិ​ប៉ាឡេស​ស្ទីន​ម្នាក់​

ប្រទេសប៉ាឡេសស្ទីន៖ យោងតាមប្រភពព័ត៌មានរបស់ប្រទេសប៉ា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [446]


ទិន្នន័យប្រព័ន្ធជនរងគ្រោះបង្ហាញ ថា១៤ភាគរយនៃអ្នករងគ្រោះគឺជាអ្នកថ្មើរជើង

ទិន្នន័យប្រព័ន្ធជនរងគ្រោះបង្ហាញថា១៤ភាគរយនៃអ្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [403]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 528 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 423 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1133110​ នាក់