កូរ៉េ បោះទុន វិនិយោគជាង ១ពាន់លានដុល្លារបន្ថែមទៀត លើអចលនៈទ្រព្យនៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  


     ភ្នំពេញ៖  ក្រុមហ៊ុនកូរ៉េខាងត្បូង ប៊ូយ៉ុង គ្រុប   (BOOYOUNG GROUP)  បានធ្វើការ វិនិយោគ  ខាងអចលន
ទ្រព្យ នៅប្រទេសកម្ពុជា ដែលការវិនិយោគនេះ មានទំហំទឹក ប្រាក់ រហូតដល់ ១.១៣៣លាន ដុល្លារអាមេរិក។

ការវិនិយោគលើទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ   ធ្វើឡើងលើទំហំដីរហូតដល់ជាង ២លានម៉ែត្រការ៉េ
នេះបានសាងសង់នូវអគារ និងផ្ទះល្វែង, កន្លែងកម្សាន្ត,  អគារពាណិជ្ជកម្ម, សាលារៀន   និងផ្សារទំនើបព្រម
ទាំងមជ្ឈមណ្ឌល   ជាច្រើនទៀត   ត្រូវបានសម្ពោធ  បើកការដ្ឋានសាងសង់   នៅព្រឹកថ្ងៃទី៧  ខែឧសភា   ឆ្នាំ
២០១៣នេះ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា  ខណ្ឌសែនសុខ   រាជធានីភ្នំពេញក្រោមវត្តមាន
លោកទេសរដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងរៀបចំ  ដែនដីនគរូបនីយកម្ម   និងសំណង់ លោក    អ៊ឹម ឈុនលឹម និងឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា លោក គីម ហានសួ និង ប្រធានក្រុមហ៊ុន ប៊ួយ៉ុង គ្រុប  (BOOYOUNG GROUP) លោក លី ចុងឃិន និងតំណាងក្រុមហ៊ុន, តំណាងមន្រ្តីរដ្ឋាភិបាល ជាច្រើនទៀត។


ក្នុងវិធីសម្ពោធនេះ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ថ្លែងថា បច្ចុប្បន្ននេះប្រទេស កូរ៉េ (កូរ៉េខាងត្បូង) បាន
ចាប់ផ្តើមធ្វើការវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ   ហើយការវិនិយោគទាំងនោះ   មានដូចជា
រោងចក្រកាត់ដេរ, ផលិតអាល់កុល, ទីលានវាយកូនហ្គូល, ទីលានប្រណាំងសេះ និង រោងម៉ាស៊ីនកិនស្រូវ
ជាដើម។ហើយការវិនិយោគទាំងនេះបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាបានកំពុងរីកចំរើនយ៉ាងខ្លាំងក្លាលើ
វិស័យសំណង់ និងអចលនទ្រព្យ។ សេដ្ឋកិច្ចកម្ពុជាកំពុងឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដោយសម្រេច
បាននូវសមិទ្ធផលដុំកំភួនច្រើនរាប់មិនអស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។


លោក គីម ហានស៊ួ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាបានរំពឹងថា ក្រុមអ្នកវិយោគរបស់ប្រទេសកូរ៉េ នឹងមក
ដាក់ការវិនិយោគនៅប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀត ដោយសម្លឹងឃើញថា ប្រទេសកម្ពុជាមានស្ថិរ
ភាពនយោបាយល្អប្រសើរ ហើយនិងសន្តិភាពពេញលេញ។   នៃការវិនិយោគនេះនឹងកាន់តែធ្វើឲ្យប្រទេស
ទាំងពីរ(កម្ពុជា-កូរ៉េ)មានកិច្ចសហប្រតិបត្តិការ នឹងគ្នាបន្ថែម ទៀតលើគ្រប់វិស័យ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1155]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1166]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1250]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវា...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [805]


សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឲ្យអ្នកការ​ទូតចិន​ចប់​អា​ណត្តិចូលសម្តែងការគួសមនិងជម្រាបលា

ភ្នំពេញៈ សម្តេច ហេង​សំរិន ប្រធានរដ្ឋសភាកម្ពុ...អានបន្ត

ទំនាក់ទំនង • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1188]


ភាពខុសគ្នានៃស្នាដៃពិតរបស់គណបក្សប្រជាជនកម្ពុជា

ភាពខុសគ្នានៃស្នាដៃពិតរបស់គណបក្សប្រជាជនកម្ពុជ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [397]


សមត្ថកចិ្ចក្រុង​ចាប់ខ្លួន​សកម្មជន ​១១ នាក់ ​ខណៈប្រមូល​ផ្តុំគ្នាដាក់ញត្តិ ​ទៅស្ថានទូត៣ធំៗ​

ភ្នំពេញ៖ យ៉ាងហោចណាស់ មាន​សកម្មជន​សិទ្ធិមនុស្ស និង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [448]


គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទិសដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិប​តេយ្យ

គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [406]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 660 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1270 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231369​ នាក់