ភ្នំពេញ ៖ នៅក្នុងកម្មវិធីគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង បិតាបង្កើត
របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបន្ដធ្វើឡើង
នៅភូមិគ្រឹះសម្ដេចតេជោសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត រាជធានីភ្នំពេញ នាថ្ងៃទី១៦ខែកក្កដានេះ មានប្រតិភូ
មក ពីបណ្ដាស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសរុប២៤ប្រទេស និងក្រុមហ៊ុនផ្សេងៗទៀត។
ក្នុងកម្មវិធីគោរពវិញ្ញាណក្ខន្ធនាព្រឹកនេះរួមមានគណៈប្រតិភូស្ថានទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រ
កម្ពុជាដឹកនាំ ដោយឯកអគ្គរដ្ឋទូត, គណៈប្រតិភូស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ
ភារធារី, គណៈប្រតិភូស្ថាន ទូតប្រ៊ុយណេប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយភារធារី, គណៈប្រតិភូ
ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកអគ្គ រដ្ឋទូត, គណៈប្រតិភូស្ថានទូត
សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកអគ្គរដ្ឋ ទូត, គណៈប្រតិភូ
ស្ថានទូតអូស្ដ្រាលីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ ឯកអគ្គរដ្ឋទូត, គណៈប្រតិភូស្ថានទូតឥណ្ឌា
ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំ ដោយឯកអគ្គរដ្ឋទូត, គណៈប្រតិភូស្ថាន ទូតសហភាពអឺរ៉ុបប្រចាំ
កម្ពុជាដឹកនាំដោយឯកអគ្គរដ្ឋទូត, គណៈប្រតិភូស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំដោយ ភារធារី, គណៈ
ប្រតិភូស្ថានទូតឥណ្ឌូនេស៊ី ប្រចាំ កម្ពុជាដឹកនាំ ដោយឯកអគ្គរដ្ឋទូត, គណៈប្រតិភូស្ថានទូតអាល្លឺម៉ង់ប្រចាំនៅ
ព្រះរាជាណាចក្រ កម្ពុជាដឹកនាំដោយភារធារី, ស្ថានទូត ជប៉ុនប្រចាំ កម្ពុជា ដឹកនាំដោយឯកអគ្គរាជទូត, គណៈ
ប្រតិភូស្ថានទូតសិង្ហបូរីប្រចាំ កម្ពុជាដឹកនាំដោយឯកអគ្គរដ្ឋទូត, គណៈប្រតិភូស្ថានទូតគុយវ៉េត ប្រចាំ កម្ពុជា
ដឹកនាំដោយ ឯកអគ្គរដ្ឋទូត, គណៈប្រតិភូស្ថានទូតចិនប្រចាំ កម្ពុជាដឹកនាំដោយឯកអគ្គរដ្ឋទូត, គណៈប្រតិភូ
ស្ថានទូតឡាវប្រចាំ កម្ពុជាដឹកនាំដោយឯកអគ្គរដ្ឋទូត, គណៈប្រតិភូ ស្ថានទូតវៀតណាមប្រចាំ កម្ពុជាដឹកនាំ
ដោយឯកអគ្គរដ្ឋ ទូត, គណៈប្រតិភូស្ថានទូតរុស្សី ប្រចាំ កម្ពុជាដឹកនាំដោយ ឯកអគ្គរដ្ឋទូត, គណៈប្រតិភូស្ថាន
ទូត ប៊ុលហ្គារីប្រចាំ កម្ពុជាដឹកនាំដោយភារធារី, គណៈប្រតិភូស្ថានទូតអាមេរិកដឹកនាំដោយឯកអគ្គរដ្ឋ ទូត,
គណៈប្រតិភូស្ថានទូតចក្រភពអង់គ្លេសប្រចាំ កម្ពុជា រួមទាំងប្រតិភូផ្សេងៗមួយចំនួនទៀត។នេះគឺជាការ
អញ្ជើញមកដើម្បីចូលរួមសំដែងពីការគោរពដ៏ក្រៀមក្រំចំពោះវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ាមហាភក្ដី សប្បុរិស
ភោគាធិបតី ហ៊ុន នាងដោយ សេចក្ដីអាឡោះអាល័យសោកស្ដាយជាទីបំផុតដែលការបាត់បង់អ្នកឧកញ៉ាមហា
ភក្ដីគឺជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភ ដ៏សំខាន់ដែលអ្នកឧកញ៉ាគឺជាអ្នកដែល មានគុណដ៏ធំចំពោះវិស័យ
ព្រះពុទ្ធសាសនានិងជាអ្នកដែលមានគុណជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេច តេជោសែន,
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត, ឯកឧត្ដម លោកជំទាវ ជាកូន ជាចៅចៅទួត និងសាច់ញាតិរបស់អ្នកឧកញ៉ា មហាភក្ដី
ទាំងអស់ ។
កម្មវិធីគោរពវិញ្ញាណក្ខន្ធនេះបានចាប់ ផ្ដើមតាំងពីព្រឹកថ្ងៃទី១៣ កក្កដាមកដែលគិតមកដល់ពេលនេះមានរយៈ
ពេល៤ថ្ងៃហើយៗកម្មវិធីគោរពវិញ្ញាណក្ខន្ធ នេះនឹងត្រូវបន្ដតែក្នុងរសៀលថ្ងៃទី១៦នេះមួយពេលទៀតប៉ុណ្ណោះ
ដែលតាម កម្មវិធីដែលគ្រោងទុកនឹងមានប្រតិភូផ្សេងៗរួមទាំងវត្ដមានរបស់លោកជំទាវ យីង ឡាក់ស៊ីណាវ៉ាត់
នាយករដ្ឋមន្ដ្រីថៃ ផងដែរ ។
ដោយឡែកសម្រាប់ព្រឹកទី១៧ ខែកក្កដានេះ នឹងមានកម្មវិធីដង្ហែសពចាកចេញពីភូមិគ្រឹះសម្ដេចតេជោសែន
និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក្បែរវិមានឯក រាជ្យឆ្ពោះទៅកាន់វត្ដវង្គត់បុរី ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខរាជ
ធានីភ្នំពេញ ដែលជាទីកន្លែងធ្លាប់បានបញ្ចុះសពមហា ឧបាសិកា ឌីប៉ុក ដែលជាភរិយារបស់ អ្នកឧកញ៉ាមហា
ភក្ដីផងដែរ។ ហើយតាមរយៈនៃពិធីបុណ្យនិងមហាកុសលផលបុណ្យដែលសម្ដេចតេជោ សែនសម្ដេចកិត្ដិព្រឹទ្ធ
បណ្ឌិត រួមនឹងក្រុមគ្រួសារនៃសពអ្នកឧកញ៉ាមហាភក្ដី សប្បុរិសភោគាធិបតីបានធ្វើឧទ្ទិសជូន នេះ សូមឱ្យព្រះ
បារមីដ៏ស័ក្ដិសិទ្ធិក្នុងលោកជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់អ្នកឧកញ៉ាមហាភក្ដីសូមឱ្យបានទៅដល់ ឋានបរម
សុខដ៏ខ្ពង់ខ្ពស់និងងាកក្រោយឱ្យ ពរជ័យដល់សម្ដេចតេជោសែន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ឯកឧត្ដម លោកជំទាវ
ជាកូន ជាចៅ ចៅទួតសាច់ញាតិ, ញាតិ មិត្ដជិតឆ្ងាយទាំងអស់សូមឱ្យជួបប្រទះតែនឹងជ័យជម្នះសេចក្ដីសុខ
ចម្រុងចម្រើនជានិច្ចនិរន្ដរិ៍៕
ដោយ៖ ស-ស្ងាត