បុគ្គលិក MFONE បន្តការទាមទាលុយ​អត្ថប្រយោជន៍ជាច្រើនពីថៅកែ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ​៖​ តំណាងបុគ្គលិក​របស់​ក្រុមហ៊ុនអឹម​ហ្វូ​នជាច្រើនរយនាក់​បាន​បន្តធ្វើ​កូដកម្មនៅមុខ​ក្រុមហ៊ុន​ដែល​ស្ថិតនៅ​ផ្លូវ​ព្រះមុនីវង្សក្នុង​គោលបំណងទាម​ទារ​ប្រាក់ខែនិង​ប្រាក់​អតីតភាព​ការងារបន្ទាប់ពី​ថៅកែក្រុមហ៊ុនMFONE  ដែលបានប្រកាស​បិទទ្វារ​កា​លពី​ថ្ងៃទី​១៧ខែ​កុម្ភៈឆ្នាំ​២០១៣ហើយ​ថៅកែក្រុមហ៊ុននេះ​បានគេច​មុខមិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​បុគ្គលិក​របស់ខ្លួននោះឡើយរហូតមកដល់ពេលនេះ​។​
​វិស្វករ​បច្ចេកទេស​នៃ​ក្រុមហ៊ុនMFONE  លោកនី​មសូលី​ដាបាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពីថ្ងៃអាទិត្យនេះថាពួកគាត់​បាន​បំរើការ​ងារ​នៅ​ក្រុមហ៊ុន​MFONEនេះជាង​១០​ឆ្នាំ​មក​ហើយគឺ​ប្រាក់​ទាំងឡាយ​ដែល​ថៅកែ​ពុំទា​ន់​ដោះស្រាយ​ឲ្យ​បុគ្គលិក​ម្នាក់ៗ​ជាង​មួយ​ម៉ឺន​ដុល្លារ​។ 

វិស្វករ​បច្ចេកទេសរូបនេះ​បន្តថាការ​ទាម​របស់​បុគ្គលិក​នៅ​ពេលនេះគឺ​ដើម្បី​ឲ្យ​ថៅកែ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗចូលមក​ដោះស្រាយ​ដល់​ពួកគេបើ​ពុំ​ដូច្នោះ​ទេពួកយើង​នឹង​ជួប​ការលំបាក​ខ្លាំង​ខាង​ជីវភាពដោយសារតែ​ពួកយើងជាច្រើននាក់​នៅផ្ទះ​ជួលហើយ​គ្មាន​ប្រាក់​បង់ថ្លៃ​ផ្ទះ​។​
​លោកសូលី​ដាបាន​បន្តទៀតថាបុគ្គលិក​ខ្មែរ​ទាំងអស់​ដែល​បំរើការ​ឲ្យ​ក្រុមហ៊ុន​នេះ​គឺមាន​ចំនួន​១.០៩២​នាក់​ដែល​ពុំទាន់ទ​ទូល​បាន​ប្រាក់ខែ​និង​ប្រាក់​អ្វី​ផ្សេងៗ​ដូចជា​ប្រាក់​អតីតភាព​ការងារ(ប្រាក់អត្ថប្រយោជន៍បុគ្គលិក)ជាដើម​។
បើតាមសេចក្តីជូន​ដំ​ណឹ​ងរបស់​បុគ្គលិក​ដែល​បានធ្វើ​ការតវ៉ា​ទាំងនោះបាន​ឲ្យ​ដឹងថាប្រាក់​​ទាំង​ឡាយ​ដែ​ល​​​ថៅ​កែ​ខាង​លើ​នេះមិន​ទា​ន់​​ដោះ​ស្រាយ​ឲ្យ​គឺមាន​ចំនួន​ជាង​បួន​លាន​បួន​សែន​ដុល្លារ​អាមេរិក​ឯណ្ណោះ។
ក្រុមអ្នកទាមទារទាំងនោះបានព្យាយាមឲ្យថៅកែក្រុមហ៊ុនMFONEសងនូវអត្ថប្រយោជន៍បុគ្គ​លិក​ជាច្រើន​ដូចជាប្រាក់​បំណាច់​ឆ្នាំប្រាក់​បណ្តេញចេញប្រាក់​ជូនដំណឹង​ប្រាក់​ជំងឺ​ចិត្តនិង​ប្រាក់​ផ្សេងៗជាច្រើន​ទៀ​ត​ទៅ​តាមច្បាប់​ការងារ​នៅកម្ពុជា។​
​ក្នុងការ​តវ៉ា​នោះ​បុគ្គលិក​បាន​ស្រែក​ទាមទាររួមទាំង​លើក​បដានិង​រូបថត​សម្តេច​តេ​ជោហ៊ុនសែននិង​លោ​ក​ជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​នោះ​ពួកគេក៏បាន​អំពាវនាវ​ដល់​អ្នក​ទាំង​ពីរ​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ផងដើ​ម្បី​ធ្វើយ៉ាងណា​ឲ្យ​ថៅកែ​ខាងលើនេះ​ចូលមក​ដោះស្រាយ​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បីពួកគេបានដោះស្រាយជីវភាពប្រចាំថ្ងៃ សងថ្លៃស្នាក់នៅ និងចំណាយផ្សេងៗ ពិសេសនឹងរកការងារធ្វើបន្តទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនMFONE  មាន​ថៅកែចំនួន​ពីរ​មួយ​មកពី​ប្រទេស​ថៃនិង​មួយទៀត​មកពី​ប្រទេស​សិង្ហបូរីហើយ​ពួកគេបាននឹងកំពុង​លាក់​មុខ​ពី​បុគ្គលិក​របស់ខ្លួនដោយ​មិន​ព្រម​ចូលមក​ដោះស្រាយ​ ហើយបុគ្គលិក​ទាំងនោះបាន​ព្រមាននឹង​ធ្វើការ​តវ៉ា​នេះ​​រហូតដល់​មាន​ដំណោះស្រាយ​ចំពោះពួកគេ​ទើបបញ្ឈប់៕

ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បើកការសាងសង់ពហុកីឡដ្ឋានជាតិ តេជោមរកត នៅព្រឹកថ្ងៃទី១២ខែមេសា

បើកការសាងសង់ពហុកីឡដ្ឋានជាតិ  តេជោមរកត ន...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [474]


មន្រ្តីប៉ូលីស​​ឥណ្ឌា​ចាប់ខ្លួន​មនុស្ស​ចំនួ​ន ​១៤នាក់​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មន្រ្តី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [356]


គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទិសដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិប​តេយ្យ

គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [382]


អាជ្ញាធរបិទ អាជីវកម្មផ្ទះ សំណាក់លីពៅ

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [898]


គ្រោះ​​ថ្នាក់​ចរាចរណ៍​នៅតំបន់​ Highland​ បណ្តាល​អោយ​មនុស្ស​ ៥នាក់​រងរបួសជា​ទំងន់​

ប្រទេសស្កុតលែន៖ មន្រ្តីប៉ូលីសស្កុតលែនបានអោយដឹងថា គ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [390]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 211 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2090 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132604​ នាក់