បើកការដ្ឋាន​ពង្រីកផ្លូវ​វេងស្រេងពី​រង្វង់មូល​ចោមចៅ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ កំណាត់ផ្លូវថ្នល់កៅស៊ូវ៉េងស្រេងប្រវែងជិត៧គីឡូម៉ែត្រ ទទឹង២២ម៉ែត្រ ​ចាប់ពីច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ រហូត​​​ដល់​រង្វង់មូលសួនច្បារចោមចៅ ​​​ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​សង្កាត់​ចោមចៅ ខណ្ឌពោធិ​សែនជ័យ ដែលកំពង់រងការខូចខាត ត្រូវសា​សារាជធានី និងមន្ទីរ​សាធារណការ និងដឹក​ជញ្ជូ​ន​រាជធានីភ្នំពេញ ស្ថា​ប​នាឲ្យ​ទៅជា​ផ្លូវ​បេ​តុងឆ្អឹង​ដែកកំរ៉ាស់ពីរតឹក មានប្រព័ន្ធ​លូថ្មី ដើម្បីសម្រួលដល់ការ​ធ្វើ​ដំណើររបស់ប្រជាពល​រដ្ឋឲ្យ​មាន​ភាពប្រសើរឡើងវិញនាព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៣ នេះ។

លោក ប៉ា សុជាតិវង្ស អភិ​បា​ល​​​រាជ​ធានីភ្នំពេញ​មានប្រសាសន៏ថា​ការធ្វើផ្លូវមួយខ្សែប្រកបដោយ​គុណ​ភាព​ប្រើប្រាស់​បានយូរគឺ​ទាមទា​អ្ន​ក​​​​ធ្វើ​ស្ថិតក្នុងបទដ្ឋានបច្ចេកទេសមួយត្រឹមត្រូវ។ លោកបន្តថា​កំណាត់​ផ្លូវ​នេះ​ បន្ទាប់ពីសា្ថបនារួច​ពិ​ត​ជាមានសារៈសំខាន់ សម្រាប់បម្រើឲ្យមន្ដ្រីរាជការ បងប្អូនប្រជា​ពលរដ្ឋកម្មករោងចក្របានធ្វើដំណើរ​ស្រួល។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ចាក់ថា មន្ទីរសាធារណៈការ និងក្រុមហ៊ុនម៉ៅការ​ត្រូវអនុវត្ដ​ក្នុងការស្ថាបនា​នេះ​ឲ្យមានប្រសិទ្ធភាពឲ្យបានត្រឹមត្រូវម៉ត់ចត់ ទៅតាមបទដ្ឋានបច្ចេក​ទេសនិងធានា​គុណ​ភាពប្រើប្រាស់បានយូរ​អង្វែង  ។ ផ្លូវ​វេ​ង​ស្រេង ដែល​ត្រូវបាន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដាក់​ប៉ុស្តិ៍​យកលុយ​ពី​ឡាន​ដឹក​ជំ​និ​ញ និង​ឡាន​កុងតឺន័រ តែមិនបានយកលុយពីរថយន្ត​គ្រួសារ​ទេ​។ ផ្លូវ​នេះបាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ដោយសារឡាន​កុងតឺន័រ​ធំៗ បាន​បើក​ឆ្លងកាត់​យ៉ាងច្រើន​។ ផ្លូវ​ក៏​តូច ហើយ​អ្នកលក់ដូរ ពិសេស​នៅមុខ​រោងចក្រ​កាត់ដេរ លក់​នៅលើ​ផ្លូវ បង្ក​ការកកស្ទះ​គ្រប់ពេល ស្ទើរតែ​ធ្វើដំណើរ​មិនកើត​។​

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ចាក់ថា កំ​ណា​​ត់​​​ផ្លូវ​វ៉េង​ស្រេង​ជិត​៧គីឡូម៉ែត្រ ទទឹង២២ម៉ែត្រ ស្ថាបនាឲ្យទៅជាផ្លូវបេតុង​ឆ្អឹង​ដែក ដែលមានកម្រាស់​ពីរតឹក​នេះ ចាប់ពី​រង្វង់​មូល​ចោម​ចៅ​ រហូតមកដល់​ស្ថានីយ​ប្រេង​សូគី​ម៉ិច​ស្ទឹង​ជ័យ មាន​សួនច្បារចំ​កណ្ដាលទ្រូវ ផ្លូវ​ ស្ថាបនាក្នុងរយៈពេល១៤ខែ គិត​​ចាប់ពីថ្ងៃបើកការដ្ឋាន ដោយក្រុមហ៊ុនភ្នំពេញថូវ៉េ  ត្រួតពិនិត្យបច្ចេក​ទេសដោយមន្ទីរសាធារណការនិង​ដឹកជញ្ជូន​រាជ​​​​ធានីភ្នំពេញ ​ចំណាយទឹក​ប្រាក់​អស់ចំនួន​១០.៥៧​៦.​០០០ដុល្លារអាម៉េរិក ដែលថវិការបស់សាលា​ក្រុង៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជាគ្រោងសាងសង់ ​Express Way ​ទៅខេត្តព្រះសីហនុ​ក្នុងឆ្នាំ២០២០​ នឹងត្រូវចំណាយទុន​ជាង២០០០លានដុល្លា​

ភ្នំពេញ៖ ដោយសារកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [348]


លោក ហ៊ុន ម៉ានី ៖ ប្រទេសកំពុងអភិវឌ្ឍន៍​ពិត​ជា​ត្រូវ​ការយុវជនចូលរួមជាចាំបាច់

ភ្នំពេញ​ ៖ ប្រទេសជាតិពិតជាត្រូវការ ការចូលរួម...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [725]


ប្រជាពលរដ្ឋនៅជនបទនិង​ទទួល​បាន​ចង្កៀង​ប្រើពន្លឺព្រះអាទិត្យ

ក្រុមហ៊ុន Panasonic បានផ្តល់ជាជំនួយចង្កៀងប្រើពន្លឺ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 304 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 559 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864236​ នាក់