ទីក្រុង New York៖ យោងតាមប្រភពព័ត៌មានចុងក្រោយមួយបានបង្ហាញអោយដឹងថា ចំនួនអ្នកស្លាប់ដោយការរលំ
អាគារចំនួន ២ នៅក្នុងទីក្រុង New York គឺបានឡើងដល់ ៧នាក់ហើយ។ ហើយរហូតមកដល់ពេលនេះក្រុមអ្នកជួយ
សង្រ្គោះគឺកំពុងតែធ្វើអន្តរាគមន៍យ៉ាងស្វិតស្វាញដើម្បីស្វែងរកជនរងគ្រោះជាច្រើននាក់ទៀតដែលបានជាប់គាំងក្នុង
គំនរបែកបាក់។ ក្រុមអ្នកជួយសង្រ្គោះបានមានប្រសាសន៍បន្តទៀតថា ចំនួនអ្នកស្លាប់គឺនឹងអាចកើនឡើងបន្ថែមទៀត។ មន្រ្តីប៉ូលីសបានអះអាងថា មនុស្សប្រហែលជា ៦០នាក់គឺបានទទួលរងរបួសជាទំងន់ ចំណែកមនុស្សចំនួន ៥នាក់ ទៀតគឺមិនទាន់បានរកឃើញនៅឡើយទេ៕ ដោយ៖ តុលា