ក្រសួងព័ត៌មាន​បដិសេធ​សំណើសុំ​តំឡើងហ្វ្រេកង់​វិទ្យុនិងហ្វ្រេកង់​ទូរទស្សន៍​របស់វិទ្យុ​សំបុកឃ្មុំ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញ៖ ក្រសួង​ព័ត៌មានកាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ម្សិលមិញនេះ បដិសេធ​មិនអាច​ផ្តល់​​ហ្វ្រេ​កង់​ឲ្យ​ប្រធាន​វិទ្យុ​​សំបុក​ឃ្មុំ FM ១០៥ MHz លោក ម៉ម សូណង់ដូ ជា​ការឆ្លើយតប​នឹង​ការសុំ​តម្លើង​កម្លាំង​ផ្សាយ​វិទ្យុ​បន្ត​ទៅ​តាម​បណ្តា​ខេត្ត​នានា និង​សុំ​ហ្វ្រេ​កង់​សម្រាប់​បង្កើត​ទូរទស្សន៍ ដោយបាន​បញ្ជាក់ថា ក្រសួងព័ត៌មាន​មានការ​សោក​ស្តាយ​ដោយ​ពុំ​មាន​សល់​ហ្វ្រេកង់​វិទ្យុ និង​ហ្វ្រេកង់​ទូរទស្សន៍​សម្រាប់​ផ្តល់​ជូនតាម​ការ​ស្នើសុំ​នោះ​បាន​ទេ​។​​នេះ​​​បើ​​យោង​​តាមលិខិត​ជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ផ្ញើ​ជូន​ប្រធាន​ស្តីទី​វិទ្យុ​សំបុក​ឃ្មុំ លោក​ស្រី ឌិន ផា​ណា​រ៉ា  ចុះហត្ថ​លេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃ​ទី​១៤​ខែ​មករា។

         
​      គួររម្លឹកថា លោក ម៉ម សូណង់ដូ បានលើកឡើង​ក្នុង​លិខិត​ថា ចាប់ពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមករា ឆ្នាំ​២០១៤ តទៅ លោក​​នឹង​ដឹកនាំ​បាតុករ ចំនួន​តិចជាង ២០០ នាក់ ធ្វើបាតុកម្ម​រៀងរាល់​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ដោយ​ជួបជុំគ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ វេលា​ម៉ោង ៧ ព្រឹក ហើយ​ដង្ហែ​ក្បួន​បាតុកម្ម ឆ្ពោះទៅកាន់​ក្រសួង​ព័ត៌មាន នៅ​វេលា​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​វិទ្យុ​សំបុក​ឃ្មុំ តំឡើង​កម្លាំង​ផ្សាយ​បន្ត​ទៅតាម​ខេត្ត ( Relay ) និង​សុំ​ហ្វ្រេ​កង់ សម្រាប់​បង្កើត​ទូរទស្សន៍ ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់ នៅក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។​



​     ប៉ុន្តែរហូតដល់​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ផ្នែក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ទើបតែ​បានទទួល​លិខិត​របស់លោក​ម៉ម​សូណង់ដូ ហើយ​រៀបចំ​ដាក់ជូន​លោក​អភិបាល​រាជធានី ដើម្បី​ពិនិត្យ និង​សម្រេច​។​

      គួរ​បញ្ជាក់​ផងដែរថា ការសម្រេច​បដិសេធ​រ​បស់​ក្រសួង​ព័ត៌មាន​ក្នុង​ការ​ស្នើសុំ​ប្រេកង់​វិទ្យុ និង​ទូរ​ទស្សន៍​​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការ​ស្នើសុំ​របស់​នាយក​វិទ្យុ​សំបុក​ឃ្មុំ ហើយ​ការ​ស្នើ​សុំ​ហ្វ្រេកង់​វិទ្យុ និង​​ទូរទស្សន៍​នេះ​លោក ម៉ម សូណង់ដូ បាន​ប្រមាន​ពី​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ទៀត​ផង​៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ចិនចង់​ឲ្យគណបក្សឈ្នះឆ្នោត ​សម្របសម្រួល​នយោបាយ​ដើម្បី​ការរីកចំរើន​នៅក្នុងប្រទេស​

ភ្នំពេញ៖ ​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​​អន្ដ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [718]


បញ្ជូនសពកម្មករខ្មែរម្នាក់ស្លាប់នៅប្រទេសថៃមកប្រទេសវិញតាមច្រកប៉ោយប៉ែត

បញ្ជូន​សព​​កម្ម​ករ​ខ្មែរ​ម្នាក់​ស្លា...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [377]


​ស្រុក​កៀន​ស្វាយ​មាន​បទ​ល្មើស​នេ​សាទ​កំ​ពុង​កើត​មាន ​ដោយ​គ្មាន​កា​របង្រ្កាប​

កណ្តាល ៖ ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទស្របច្បាប់ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [457]


រដ្ឋា​ភិបាល​កំណត់​យក​ខេត្ត​នៅ​ភាគពាយ័ព្យ​នៃ​ប្រទេស​ជា​តំបន់​ការពារ​ព្រៃឈើ

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានបង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1026]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 147 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 769 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040036​ នាក់