ភ្នំពេញ៖បារាំងបានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាកន្លងមកហើយបានគាំទ្រសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អណត្តិទី៥ ព្រមទាំងបានសន្យាបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតជាមួយកម្ពុជា។
នេះបើតាមប្រសាសន៍លោក លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ និងជាអ្នកនំាពាក្យព្រឹទ្ធសភា ឲ្យដឹង នៅក្រោយជំនួបពិភាក្សារវាងលោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូសមាគមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ដែលដឹកនាំដោយលោក VICENT EBLE ប្រធានសមាគមមិត្តភាព ព្រឹទ្ធសភាបារាំង-កម្ពុជានៅវិមានព្រឹទ្ធសភាចំការមន ព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។
លោក ម៉ម ប៊ុននាង បានជំរាបបន្តថា ក្នុងជំនួបនេះលោក VICENT EBLE បានបញ្ជាក់ជូនអំពីគោលបំណង រប ស់ គណៈប្រតិភូលោកនៅកម្ពុជានាពេលនេះ គឺដើម្បីបន្តបង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យ សេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៃប្រទេសទាំង២មានកំណើនសេដ្ឋកិច្ចខ្ពស់។
លោកបញ្ជាក់ថា ក្នុងជំនួបនោះលោក សាយ ឈុំ ក៏បានអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលបារាំង ដែល កន្លង មកតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា លើគ្រប់វិស័យ ។ ជាមួយគ្នានោះលោកក៏បា នសុំឲ្យប្រទេស បារាំងជួយបណ្តុះបណ្តាលដល់មន្ត្រីក៏ដូចជាថ្នាក់ដឹកនាំព្រឹទ្ធសភាលើវិស័យច្បាប់ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាង ព្រឹទ្ធសភាទាំងពី២កម្ពុជា-បារាំង មានការផ្លាស់ប្តូរទស្សនកិច្ច ផ្តល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។
ជាការឆ្លើយតប លោក VICENT EBLE បានគាំទ្រចំពោះការស្នើសុំលើគ្រប់វិស័យនេះ ពិសេសវិស័យទេសចរណ៍ វប្បធម៌ តាមរយៈនេះលោកនិងប្រតិភូបស់លោកនឹងខិតខំធ្វើរាល់សំណើរដាក់ជូនទៅប្រមុខរដ្ឋាភិបាលពិនិត្យ និង សម្រេច ដើម្បីពង្រឹងបន្ថែមលើគ្រប់វិស័យរវាងព្រឹទ្ធសភានិងទំនាក់ទមនងនៃប្រទេសទាំង២ក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជន ៕ ដោយ៖ សស្អាត