​លទ្ធផល​​នៃ​ការ​ជួ​បពិភា​ក្សា​គ្នា​ជាង​៣​ម៉ោង​ពុំ​មាន​អ្វី​ធំ​កំ​ភួន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ក្រុម​ការងារ​បច្ចេកទេស​ជាន់ខ្ពស់ របស់​គណបក្សនយោបាយ២ គឺគណបក្ស​ប្រជាជន​កម្ពុជា ដែលដឹកនាំ​ដោយ​លោក ព្រំ​សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ ដែល​មាន​សមាសភាព៥រូប​ម្ខាងៗ បាន​ជួបប្រជុំ​ពិភាក្សាជាថ្មី​ឡើងវិញ ពេញម៉ាព្រឹក​តាំង​ពី​ព្រឹកថ្ងៃ​អង្គារ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ចាប់តាំអពីម៉ោង៩ព្រឹករហូតដល់ម៉ោង១២ថ្ងៃ នៅ​វិមាន រដ្ឋ សភា ​។ ជំនួបពិភាក្សានេះហាក់ដូចជា​មិន​មានលទ្ធផល​ផ្លែផ្កា​អ្វី​ជាដុំកំភួននោះឡើយ បានត្រឹមតែផ្លាស់ប្តូរយោបល់គ្នា ហើយ នាំ យកកិច្ចពិភាក្សាទាំងនោះទៅ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំរៀងៗខ្លួន ពិសេសគឺបាន ណាត់គ្នាជួប ប្រជុំជាថ្មីរ វាង ថ្នាក់ដឹកនាំនៅចុង សប្តាហ៍នេះ​តែប៉ុណ្ណោះ ដោយ​មិន​ទាន់​កំណត់​ថ្ងៃ​ពិតប្រាកដ​នៅឡើយ។


​ក្រោយចាកចេញពី​តុ​ប្រជុំតំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ​សុខា និង​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិមាន​លោក យឹម សុវណ្ណ បាន​ប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ច​​ប្រ​​ជុំ​​ពេញម៉ាព្រឹករវាង​ក្រុមការងារជំនាញរបស់​គណបក្ស​ទាំងពីរ មិន​បាន​និយាយ​ដល់​ការចូលរួម​ប្រជុំ​រដ្ឋសភា របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ រីឯ​ការបែងចែក​តួនាទី​មុខតំណែងក៏​មិន​មាន​លើកឡើង​ដែរ​។​ កិច្ចប្រជុំ​ពិភាក្សា​នេះបានលើក​ឡើង​តែ​ពី​ការធ្វើកែទម្រង់​ការបោះឆ្នោតអាណត្តិក្រោយ ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃគណបក្ស​ទាំងពីរបាន​ព្រមព្រៀង​គ្នា កាលពី​កិច្ចប្រជុំ​ចរចា​ថ្នាក់​កំពូល នា​ថ្ងៃ​ទី​១៦​កញ្ញា​កន្លងទៅនោះ។

យ៉ាងណាក៏ដោយ លោក ព្រំ សុខា តំណាងក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនៅ​ព្រឹក​មិញ​មិនបានជជែកពីការស៊ើបអង្កេតរកការពិត នៃលទ្ធផល​បោះឆ្នោតនោះទេ ។ គឺបានជជែកពីចំណុចសំខាន់ តាមយន្តការ​ដែលថ្នាក់ដឹកនាំកំពូល ទាំងពីរបានព្រមព្រៀងគ្នា លើការកែទម្រង់ការបោះឆ្នោត លើកក្រោយ។ រីឯ​ការ​ជជែក​ពី​ការបែង​ចែក​អំណាច​អ្វីនោះគឺមិនមានទេ ព្រោះវាមិនមែនជាការងាររបស់ក្រុមការងារបច្ចេក​ទេស​នេះ។


សូមបញ្ជាក់ថា ចំពោះសមាសភាពក្រុមការងាររបស់គណបក្សនយោបាយទាំងពីរ​ដែលបាន​ជួបពិភាក្សាគ្នាពេញម៉ាព្រឹកនេះមាន៖ ​ក្រុមការងារ​ជំនាញរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥​រូបរួមមាន​៖ លោក ព្រុំ សុខា . លោក សក់ សេដ្ឋា ជារដ្ឋលេខា​ធិការ​​ក្រ​សួ​ងមហាផ្ទៃ​. លោក ​កើត រិ​ទ្ធ រដ្ឋ​លេខាធិការ​ក្រសួងយុត្តិធម៌​.លោក ​សោម សឿន នាយករង​ខុទ្ទកាល័យ​របស់​គណបក្ស​ប្រ​ជា​ជន​កម្ពុជានិង​លោក ឡេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ ចំណែកខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន ​៖ លោក​សុន ឆ័យ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​. លោក ​យ៉ែម បុញ្ញឫទ្ធិ អគ្គនាយក​រដ្ឋបាល​. លោក​ គួ​យ ប៊ុន​រឿន អគ្គនាយករង​រដ្ឋបាល​. លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិកា​រ​នាយក និង​លោក​យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​៕
ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [875]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [878]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [916]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [816]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [765]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ ​នឹងជួប​ពិភាក្សាគ្នា​នៅថ្ងៃ​ស្អែក ដើម្បី​រៀបចំផែន​ការសកម្ម​ភាពបន្ដ​

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ស្អែកនេះ ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [364]


ឧបនាយក រដ្ឋមន្រ្តី ​ស ខេង ​អំពាវ​នាវ​ឲ្យរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

ភ្នំពេញៈ ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [436]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [494]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 70 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 443 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041138​ នាក់