កណ្តាល៖ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣ ឯកឧត្តម ទេព នន្នរី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍
និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តកណ្តាលបានជួប សំណេះសំណាលជាមួយសមាជិក
គណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៣៦៨នាក់នៅឃុំព្រែកដំបងស្រុកមុខកំពូល។
រួមដំណើរនៅក្នុងឱកាសនោះមានៈ លោកជំទាវ នាង ឆាយ៉ាណា ប្រធានគណៈកម្មការប្រតិបត្តិខេត្ត,
ឯកឧត្តម តាន់ វុត្ថា, ឯកឧត្តម ខៀវ សន អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្ត,
សហជីវិន ឌុល សារឿន លេខាធិការគណៈកម្មការប្រតិបត្តិខេត្ត និងសហជីវិន សំ រិទ្ធី ប្រធានគណៈកម្មការ
ប្រតិបត្តិស្រុកមុខកំពូល និងសហជីវិន កែវ សារ៉ុន ប្រធានការិយាល័យប្រតិបត្តិឃុំព្រែកដំបង។
ឯកឧត្តម ទេព នន្នរី បានថ្លែងអំណរគុណដល់បងប្អូន សមជិក សមាជិកា និងប្រជាពលរដ្ឋដែលគាំទ្រ
គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏បងប្អូននៅតែមានចិត្ត
ស្មោះត្រង់ បំរើ និងដើរតាមនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្សដែលជាស្នាព្រហស្ថ សម្តេចឪ សម្តេចតា
នៃយើង ព្រះអង្គបានបន្សល់ទុកអោយ គឺ”ហ្វ៊ុនស៊ិនប៉ិច” នេះហើយ។ ឯកឧត្តមក៏បានរំលឹកពីព្រះរាជបូជ្ជនីកិច្
ចជូនជាតិមាតុភូមិ និងប្រជារាស្ត្រនៃអង្គសម្តេចឪថា ពេញមួយព្រះជន្មរបស់ព្រះអង្គគិតតែពីការពារទឹកដីកសាង
អភិវឌ្ឈន៍ ប្រទេសជាតិ។
ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា សម្តេចឪបានទាមទារឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ បានយកមកវិញនូវខេត្ត
ចំនួន០៤ ពីប្រទេសសៀម និងប្រាសាទព្រះវិហារពីសៀមផងដែរ។ ប្រទេសជាតិទទួលបានសុខសន្តិភាព
ហើយការអភិវឌ្ឈន៍រីកចំរើនជឿនលឿនជាងបណ្តាប្រទេសជិតខាង នៅពេលនោះគេបានប្រសិទ្ធិនាមឈ្មោះ
អោយកម្ពុជាថា”កោះសន្តិភាព” ។ ដូចនេះសូមបងប្អូនទាំងអស់មេត្តាជួយគាំទ្រ និងបោះឆ្នោតជូនគណបក្ស
ហ្វ៊ុនស៊ិនប៉ិច ពីព្រោះពេលសមជបក្សខាងមុខសម្តេចរាជបុត្រី ព្រះអនុជនរោត្ត អារុណរស្មី នឹងក្លាយជាប្រធាន
គណបក្សហើយព្រះអង្គនឹងឈរឈ្មោះជាបេក្ខភាព នាយករដ្ឋមន្ត្រីដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។ ហើយយើងសង្ឈឹមថាលទ្ធផលទទួលបានជ័យជំនះលើសពីការរំពឹងទុក។
ពេលសំណេះសំណាលនោះក៏មានគ្រូពេទ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ពិនិត្យជំងឺជូនបងប្អូនសកម្មជនបក្ស និង
ប្រជាពលរដ្ឋផងដែរ។ អ្នកចូលរួមទាំងអស់ក៏ទទួលបាននូវក្រមាចំនួន០១ ថ្នាំវីតាមីនចំនួន០១កំប៉ុង អំបិលចំនួន០១កញ្ចប់
និងថវិកាចំនួន៥,០០០រៀល៕ ដោយៈ ពុធ វិច្ឆិកា