ស្ថាបត្យករខ្មែរដ៏កំពូលមួយរូបគឺលោកសាស្រ្តាចារ្យព្រឹទ្ចាចារ្យវណ្ណមូលីវណ្ណបានទទួលពានរង្វាន់Nikkei
ប្រចាំឆ្នាំ២០១៣ខាងផ្នែកវប្បធម៌។
យោងតាមគេហទំព័រe.nikkei បានបញ្ជាក់ថាក្នុងការទទួលពានរង្វាន់ប្រចាំឆ្នាំ២០១៣នេះមានបេក្ខជន៣នាក់
ត្រូវបានប្រគល់ជូនដែលក្នុងនោះរួមមានលោកវណ្ណមូលីវណ្ណជាបិតាស្ថាបត្យកររបស់កម្ពុជា, លោកTruong
Gia Binh សហគ្រិនឆ្នើមវៀតណាមនិងលោកសាស្រាចារ្យTejraj Aminabhavi ជនជាតិឥណ្ឌា។
ពានរង្វាន់នេះត្រូវបានផ្តល់ជូនជាលក្ខណៈបុគ្គលស្ថាប័នឬអង្គការដែលបានរួមចំណែកធ្វើឲ្យប្រសើរឡើង
នូវការរស់នៅរបស់មនុស្សជាតិក្នុងតំបន់អាស៊ីទាំងមូល។លោកTruong Gia Binh ជនជាតិវៀតណាមមាន
អាយុ៥៦ឆ្នាំជាប្រធាននិងជាCEO ក្រុមហ៊ុនFPT Corp. ជាក្រុមហ៊ុនព័ត៌មានវិទ្យាធំជាងគេប្រចាំប្រទេសវៀត
ណាម។លោកបានទទួលពានរង្វាន់ផ្នែកភាពរីកចម្រើនលូតលាស់ក្នុងតំបន់ព្រោះលោកមិនត្រឹមតែធ្វើការ
អភិវឌ្ឍក្រុមហ៊ុនរបស់លោកទេគឺបានចូលរួមអភិវឌ្ឍវិស័យព័ត៌មានវិទ្យាទូទាំងប្រទេសវៀតណាមតែម្តង។
លោកTejraj Aminabhavi ជាសាស្រ្តាចារ្យផ្នែកSoniya Education Trust's College of Pharmacy ជនជាតិឥណ្ឌា
មានអាយុ៦៦ឆ្នាំ។ពានរង្វាន់ដែលលោកទទួលបានគឺធ្វើឲ្យមនុស្សចេះដឹងយ៉ាងច្រើនអំពីវិទ្យាសាស្រ្តនៅ
ក្នុងវិទ្យាសាស្រ្ត, បច្ចេកវិទ្យានិងធាតុនៃនវានុវត្តន៍ ។ លោកជាបុគ្គលដែលបានផលិតថ្នាំប្រើប្រាស់ក្នុង
វិស័យឧស្សាហកម្មនិងថ្នាំពេទ្យក្នុងការព្យាបាលមនុស្សជាតិយ៉ាងច្រើនធ្វើឲ្យពួកគេរស់នៅបានល្អប្រសើរ។
ចំណែកលោកសាស្រ្តាចារ្យវណ្ណមូលីវណ្ណមានអាយុ៨៦ឆ្នាំគឺជាបិតាស្ថាបត្យករខ្មែរដ៏កំពូលបានទទួលពាន
រង្វាន់ផ្នែកវប្បធម៌ ។ អ្វីដែលជាស្នាដៃលេចធ្លោរបស់លោកហើយប្រជាពលរដ្ឋខ្មែរបានដឹងគ្រប់គ្នាគឺស្តាត
អូឡាំពិកនិងវិមានឯករាជ្យ។ សំណង់របស់លោកត្រូវបានរំលេចឡើងពីការគំនិតច្នៃប្រឌិតបញ្ចូលគ្នារវាង
ទំនើបកម្មនិងវប្បធម៌ខ្មែរយ៉ាងល្អឥតខ្ចោះគ្មានពីរនៅកម្ពុជា៕
គួរបញ្ជាក់ដែរថាពានរង្វាន់Nikkei Prize គឺបានបង្កើតចាប់តាំងពីឆ្នាំ១៩៩៦មកជូនដល់ឥស្សរជននៅក្នុង
តំបន់អាស៊ីដែលបានជួយជំរុញឲ្យប្រសើរឡើងទៅលើកត្តាអាទិភាពបីសំខាន់ៗរួមមានភាពរីកចម្រើនក្នុង
តំបន់, វិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍សង្គម, និងចុងក្រោយគឺខាងផ្នែកវប្បធម៌៕