ភ្នំពេញ៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (Cambodia Council of National Unions) នៅថ្ងៃ១ ខែសីហា ឆ្នាំ២០១៣
បានចេញសេចក្តីថ្លែការណ៍ពីគោលជំហរលើដំ ណើរការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥
និងបានគាំទ្រចំពោះកិច្ច ដំណើរការបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោត។
យោតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNUចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ បាន
ឲ្យដឹងថា CCNU ជាអង្កការមិនមែនរដ្ឋាភិបាល បម្រើការងារជូនកម្មករ កម្មការិនី តាមបណ្តាលរោងចក្រ សហ
គ្រាស វិស័យអប់រំ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងការអបអរសាទរ និងគាំទ្រចំពោះដំណើរការបោះ
ឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥ទូទាំងប្រទេសកាលពីកាលពីថ្ងៃ
ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅដោយរលូននិងជោគជ័យស្របតាមលិទ្ធប្រជាធិបតេយ្យ។
សេក្តីថ្លែងការដដែលបន្ថែមថាដោយយល់ឃើញថាចំពោះដំណើរការបោះឆ្នោតស៏ដូចជាលទ្ធផលបឋមនៃការ
បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ទូទាំងប្រទេសគឺមានភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា មានតម្លា
ភាព សេរី និងយុត្តិធម៌ ។ គ្រប់ប្រជាពលរដ្ឋ អ្នកនយោបាយ និងគណបក្សនយោបាយទាំងអស់ បានចូលរួម
យ៉ាងសកម្មចំពោះដំណើរការនៃការបោះឆ្នោតដែលសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាមានភាពចាស់ទំផ្នែក
នយោបាយស្របតាមគោលការណ៍លទ្ធិប្រជា ធិបតេយ្យ។ប៉ុន្តែទន្ទឹមនិងមានដំណើរការល្អក៏មានភាពមិនប្រក្រ
តីមួយចំនួនបានកើតឡើងផងដែរ។
ហេតុដូច្នេះ CCNUដែលមានសមាជិកសរុបចំនួន ៦៤សហព័ន្ធសហជីព/ សមាគម ដែលមានសមាជិកគាំទ្រ
ជាង៤០ម៉ឺននាក់ បានសូមបង្ហា ញពីគោលជំហរគាំទ្រ និងអបរសាទរចំពោះលទ្ធផលបឋមនៃការបោះឆ្នោត
នៃការជ្រើសរើ សតំណាងរាស្ត្រនីតិកាលទី៥ ទូទាំងប្រទេសដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) បានប្រកាសពិតជាត្រឹមត្រូវ និងអាចទទួលយកបាន។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជាសូមសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំ ពោះរាជរដ្ឋាភិបាលគណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោត អជ្ញាធរមានសមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ អ្នកសង្កេតការណ៍ជាតិ និងអន្តជាតិ
ដែលខិតខំប្រឹងប្រែងដើម្បីធានាឲ្យការបោះ ឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥នេះ មានលក្ខណៈសេរី
ត្រឹមត្រូវ និងមានតម្លា ភាព។
សូមបញ្ជាក់ថាមានអង្កការជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ ប្រទេស ជាស មាជិកអាស៊ាន និងប្រទេសមហា
អំណាចមួយចំនួន បានសម្លែង ការពេញ ចិត្តនិង លទ្ធផល បឋមចំពោះដំណើរការបោះឆ្នោតជ្រើសរើស
តំណាងរាស្ត្រនីកាលទី៥ នៃកម្ពុជា ការពីថ្ងៃ ទី២៨ខែកក្កដាឆ្នាំ២០១៣កន្លងមក៕
ដោយៈស.ស្អាត