ប្រទេសអូស្រ្តាលី៖ កាលពីឆ្នាំមុននៅឯមន្ទីពេទ្យឃ្វីនលែនប្រទេសអូស្រ្តាលី មនុស្សជាង ២០០នាក់ បានស្លាប់ដោយសារបញ្ហាកំហុសវេជ្ជសាស្រ្ត។ ក្នុងចំណោមកំហុសវេជ្ជសាស្រ្តទាំង ២៤១ នោះអាច
បណ្តាល អោយអ្នជំងឺម្នាក់ស្លាប់ឬក៏ធ្វើអោយពួកគេរងគ្រោះយ៉ាងខ្លាំង។ អ្នកជំងឺម្នាក់បានស្លាប់បន្ទាប់ ពីគ្រូពេទ្យបានអោយប្រភេទឈាមខុសទៅអ្នកជំងឺ រីឯអ្នកជំងឺ ៦នាក់ទៀតបានរងគ្រោះយ៉ាងខ្លាំងធ្ងន់
ធ្ងរបន្ទាប់ពីការចេញវេជ្ជបញ្ជាថ្នាំពេទ្យខុស។
ក្រុមតាមដានសុខភាពរបស់មន្ទីពេទ្យឃ្វីនលែនបានអោយដឹងថា អ្នកជំងឺ ១៣នាក់ ត្រូវបានក្រុមគ្រូពេទ្យ វះកាត់ខុសផ្នែកនៃរាងកាយរបស់ពួកគេដែលធ្វើអោយអ្នកជំងឺខ្លះស្លាប់និងអ្នកខ្លះរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ ចំនែកឯអ្នកជំងឺ ១២ នាក់ផ្សេងទៀតត្រូវបានវះកាត់ម្តងទៀតបន្ទាប់ពីក្រុមគ្រូពេទ្យភ្លេចឧបករណ៍វះកាត់ នៅក្នុងខ្លួនអ្នកជំងឺ។ អ្នកជំងឺ ១២នាក់ទៀតបានស្លាប់ភ្លាមៗបន្ទាប់ពីទទួលវេជ្ជបញ្ជាថ្នាំពេទ្យខុស។
រីឯអ្នកជំងឺ ១៣០បានស្លាប់និងអ្នកជំងឺផ្សេងទៀតបានរងគ្រោះយ៉ាងធ្ងន់ធ្ងរនៅពេល ដែលក្រុម គ្រូពេទ្យ
ចេញ និតិវីធីវះកាត់ខុសទំនង។លោក Christian Rowan ប្រធានសមាគមន៍ប្រចាំមន្ទីពេទ្យឃ្វីនលែនបាន និយាយថា កំហុសវេជ្ជសាស្រ្ត ទាំងអស់នោះអាចប៉ះពាល់អាយុជីវិតអ្នកជំងឺគ្រប់ពេលវេលា។ លោកបាន បន្តទៀតថា ការរិះគន់ ពីសំណាក់ប្រជាជនគឺជាបទពិសោធន៍មួយដ៏សំខាន់ដល់គ្រូពេទ្យគ្រប់ៗគ្នាក្នុងមន្ទីពេទ្យ ឃ្វីនលែននេះអោយមានការប្រុងប្រយ័ត្នក្នុងកាងារនៅថ្ងៃខាងមុខ។ ដោយ៖ តុលា