ភ្នំពេញ៖ក្រុមប្រឹក្សាជាតិភាសាខ្មែរនិងវិទ្យាស្ថានជាតិភាសាខ្មែរគ្រោង នឹងដាក់ឲ្យប្រើប្រាស់ពាក្យពេចន៍
ថ្មីៗរបស់ខ្មែរចំនួន ១០.០០០(១ម៉ឺន) ពាក្យបន្ថែមពីលើវចនានុក្រមសម្តេចសង្ឃរាជជួនណាតហើយពាក្ស
ពេចន៍ថ្មីទាំងនោះនឹងចេញប្រើជាផ្លូវការនៅរយៈពេលពី ៣-៤ឆ្នាំខាងមុខនេះ តាមរយៈការបោះពុម្ពវចនានុ
ក្រមខ្មែរថ្មី។
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើរដ្ឋមន្ត្រីនិងជាបណ្ឌិតសភាចារ្យនៃ
រាជបណ្ឌិតសភាកម្ពុជាលោកព្រុំម៉ល់បានមានប្រសាសន៍ឲ្យដឹងថា ដោយសារកម្ពុជាមានការខ្វះខាតពាក្យ
ពេចន៍ដើម្បីប្រើប្រាស់ឲ្យទាន់សភាពការណ៍សព្វថ្ងៃព្រមទាំងមានបញ្ហាផ្សេងៗទៀតទើបរាជរដ្ឋាភិបាលកម្ពុ
ជាបង្កើតស្ថាប័នពីរឡើងគឺវិទ្យាស្ថានជាតិភាសាខ្មែរនៅក្នុងរាជបណ្ឌិតសភាកម្ពុជានិងក្រុមប្រឹក្សាជាតិភាសា
រខ្មែរស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្ត្រី។
លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់បន្ថែមថាក្រុមប្រឹក្សាជាតិភាសាខ្មែរនិងវិទ្យាស្ថានជាតិភាសាខ្មែរបានធ្វើការ
រួមគ្នាលើការងារផ្នែកខ្លះហើយវិទ្យាស្ថានជាតិភាសាខ្មែរបានប្រមូលចងក្រងពាក្យពេចន៍ថ្មីបានចំនួន១០.០
០០(១ម៉ឺន)ពាក្យបន្ថែមពីលើពាក្យពេចន៍ដែលមាននៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជជួនណាត។
ប៉ុន្តែវិទ្យាស្ថានជាតិភាសាខ្មែរមិនទាន់បានធ្វើការពន្យល់ឲ្សព្វគ្រប់នៅឡើយទេដោយក្រុមការងារបានខិត
ខំធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់និងញាប់ដៃញាប់ជើងបំផុតដើម្បីសម្រេចនូវសមិទ្ធផលសម្រាប់ឲ្យ
ប្រជាជនសិស្សនិស្សិតនិងបញ្ញវន្តប្រើប្រាស់បំពេញតាមតម្រូវការនៅថ្ងៃអនាគត។
យ៉ាងណាក៏ដោយ លោកបណ្ឌិតសភាចារ្យនៅបានអះអាងថា ពាក្យខ្មែរយើងនៅតែខ្វះត្រូវទាមទារឲ្យយើង
បង្កើតជាបណ្តើរៗនិងប្រហែលជា៤ទៅ១០ឆ្នាំទៀតយើងនឹងមានពាក្យពេចន៍ប្រហាក់ប្រហែលនឹងភាសាអង់
គ្លេសនិងភាសាបារាំងហើយព្រោះយើងនៅតែបន្តខិតខំបង្កើតជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ថា ដោយសារប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ដូច្នេះហើយទើបតម្រូវការ
នៃការប្រើប្រាស់ពាក្យពេចន៍នៅមានការខ្វះខាតកន្លងមកនិងពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាពាក្យបច្ចេក
ទេសជាច្រើនសម្រាប់ប្រើប្រាស់យើងបានប្រើពាក្យបរទេសជំនួស ដូចជាភាសាអង់គ្លេស ឬភាសាបារាំង ៕
សស្អាត