​ជម្ងឺ​ផ្តា​សាយ​បក្សី ​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​កើន​ដល់​១១នាក់ ​ក្នុង​ចំណោម​២២​ករណី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ បើគិតទៅរយៈពេល​ជាង​១០​ខែហើយក្នុងឆ្នាំ​២០១៣​នេះ ជម្ងឺ​ផ្តាសាយ​បក្សី​ដែល​គេ​ហៅ​ថា​ (H5N1)​បាន​​ សម្លាប់​​ពលរដ្ឋ​កម្ពុជា​ចំនួន១១​នាក់ ​ក្នុង​ចំណោម​ជម្ងឺផ្តាសាយបក្សី​ដែល​បាន​កើត​ឡើង​​​​​​​​​​​​​២២​ករណី​។ជម្ងឺ​ផ្តាសាយ​បក្សី​​  (H5N1) បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពីដើម​ខែ​ មករា ឆ្នាំ​២០០៥​​​មក​ម្លេះ​។​នៅព្រះរាជាណាចក្រ​កម្ពុជា​​ យើង ​ជម្ងឺ​ផ្តាសាយ​បក្សី បាន​ឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័សនៅក្នុង​ឆ្នាំ​២០១៣​នេះ ភាគច្រើន​កើតមាន​នៅ​តាម​​  បណ្តា​ខេត្ត​នៅតាម​ព្រំដែន ដោយសារ​ការបរិភោគសាច់​បក្សី​ដែល​ឈឺ​ឬ​ងាប់ និង​ការដឹក​សត្វ​បក្សី​ឆ្លង​ពី​តំបន់​មួយ​ទៅ​​ តំបន់​មួយទៀត នេះ​បើ​តាម​ការបញ្ជាក់ពី​លោក​លី សូ​វ៉ាន់ អនុប្រធាន​នាយកដ្ឋាន​ជម្ងឺ​ឆ្លង​នៃ​ក្រសួង​សុខា​ភិបាល។​ 

ថ្មីៗនេះដែរ ក្រសួងសុខាភិបាលកម្ពុជា ប្រកាស​ឲ្យ​ដឹងថា បាន​រកឃើញ​ករណី​ផ្តាសាយ​បក្សី​ចំនួន​១​ករណី​ថ្មី​​ ទៀតដែល​​មាន​សញ្ញាវិជ្ជមានវីរុស​ផ្តាសាយ​បក្សី H5N1 ក្នុងឆ្នាំនេះ ។ វា​ជា​ករណី​ទី​២២ ក្នុង​ឆ្នាំនេះ និង​ជា​ករណី​ទី​​ ៤៣ដែល​​ឆ្លង​វីរុស​ផ្តាសាយ​បក្សី។ ៣២ ករណី​ក្នុងចំណោម​ករណី​ផ្តា​សាយ​​បក្សី​ទាំង​៤៣ ដែល​កើត មានឡើង​នៅ​​ ព្រះ​រា​ជាណាចក្រ​កម្ពុជា កើត​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​២៦​ករណី ក្នុងចំណោម​ករណី​ផ្តាសាយបក្សី​ទាំង៤៣​​ ជាដាល​នៅ​កម្ពុជា​យ៉ាងខ្លាំងក្នុងឆ្នាំនេះ ដោយសារ​ការ​​ចល័ត​បក្សី​​ពី​តំបន់​មួយទៅ​តំបន់​មួយគ្រប់គ្រង​មិនបាន​ល្អ​​ ប្រជាជន​ទិញ​បក្សី​មក​បរិភោគ»​។​​    

ដោយឡែកនៅករណី​ទី​២២នេះ បានកើត​លើ​កុមារីអាយុ ៦​ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុងភូមិ​រំដួល ឃុំ​អូរ​រំដួល ស្រុក​​ ភ្នំព្រឹក ខេត្តបាត់ដំបង​ត្រូវបាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ថា មាន​ជំងឺ​​ ផ្សាយបក្សីH5N1​។ កុមារី​នេះ​ចាប់ផ្តើម​ឈឺ​នៅថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០១៣ដោយមាន​គ្រុនក្តៅ​នៅ​ថ្ងៃទី​១៥ ខែតុលា  ​ឪពុកម្តាយ​ស្វែងរក​ការ​ព្យាបាល​​នៅក្នុង​ភូមិ​។ ដោយសារ​ស្ថាន​ភាព​​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​កុមារី​នេះ​ត្រូវ​បញ្ជូន​​ទៅ​​ មន្ទីរ​ពេទ្យ​ជយ​វរ្ម័នទី​៧ ខេត្តសៀមរាប​។ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៣ កុមារី​នេះ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ពេ​ទ្យ​​ ជយ​វរ្ម័នទី​៧ ដោយមាន​គ្រុនក្តៅ ក្អក ឈឺពោះ ហៀរ​សំបោរ ឈឺបំពង់ក និង​ហត់ វត្ថុ​វិភាគ​ត្រូវបាន​ប្រមូល​ពី​កុមារី​​ ម្នាក់​នោះ នៅ​ថ្ងៃទី​២២ ខែ​តុលា ហើយ​នៅ​ថ្ងៃទី​២៤ ខែតុលា​កុមារ​បានទទួល​ការព្យាបាល​ដោយឱសថ(Tamiflu)។ ​ អ្នកជំងឺ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ស្ថានភាព​សង្រ្គោះបន្ទាន់នៅឡើយ។​

បើតាមអង្កេត​ស្រាវជ្រាវ​ដោយ​ក្រុម​ឆ្លើយតប​បន្ទាន់របស់​ក្រសួងសុខាភិបាល និង​ក្រុមការងារ​សុខ​ភាព​​សត្វ​នៃ​ក្រសួង​​ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានធ្វើ​ការសហការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​នៅឯ​ភូមិ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក  ​ខេត្តបាត់ដំបង​រក ឃើញថា ថ្មី​នេះ​មាន​មាន់​ទារ​ងាប់​ច្រើន​នៅ ក្បែរ​ផ្ទះ និង​នៅក្នុង​ភូមិ​។​ 

លោក​ក៏បានស្នើឱ្យ​ឲ្យ​ប្រជាពលរដ្ឋកម្ពុជាទាំងអស់បង្កើន​ការប្រុងប្រយ័ត្ន ​ដើម្បីជាវិធីការពារគឺ​ត្រូវ​លាង​ដៃ​ជាមួយ​​​ សាប៊ូ ឬ​ផេះ នៅ​​មុន​ពេល​បរិភោគ ​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​បក្សី ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី ដាក់​សត្វ​បក្សី​នៅ​ឱ្យ​​​ ឆ្ងាយ​​ពី​កន្លែង​រស់នៅកុំ​បរិភោគសត្វ​បក្សី​ឈឺ​ឬ​ងាប់ និង​រាល់​សត្វ​បក្សី​ដែល​ធ្វើ​សំរាប់​បរិភោគត្រូវ​ចំអិន​អោយ​ឆ្អិន​ល្អ​។​ ​ នេះ​​គឺជា​វិធីសាស្ត្រ​មួយចំនួន ដើម្បី​បង្ការ​ការឆ្លង​ជម្ងឺ​ផ្តា​សាយ​​បក្សី (H5N1)​។​ ជាមួយគ្នានោះ បើ​ឃើញ​មាន​បក្សី​ឈឺ​ឬ​​​ ងាប់ ត្រូវ​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​​ហេតុការណ៍​ឥតគិតថ្លៃ គឺ​លេខ​១១៥ និង​លេខ ០១២ ៤៨៨ ៩៨១ និង​លេ​ខ​​​ ០៨៩ ៦៦៩ ៥៦៧។ គួរបញ្ជាក់ផងដែរ​ថា បើ​គិត​ចាប់ពី​ឆ្នាំ​២០០៥ ជំងឺ​ផ្តាសាយ​បក្សី​បាន​សម្លាប់​មនុស្ស​អស់៣០​នាក់​​ ហើយ​​ភាគច្រើន​អ្នក​ឆ្លង​ និង​ស្លាប់​ដោយ​ជម្ងឺ​នេះ​ច្រើនតែ​ជា​កុមារ។​បើតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​ជំងឺឆ្លងនៃ​​ ក្រសួងសុខាភិបាល បានបង្ហាញឱ្យដឹងថា នេះ​ជា​ករណី​ជំងឺផ្តាសាយបក្សី​ទី​២២ នៅ​កម្ពុជាក្នុងឆ្នាំ២០១៣នេះ​។ ក្នុង​​ ចំណោម​កុមារ២២​ករណីមាន​១១​នាក់បាន​ស្លាប់ និង​ជា​ករណី​ស្លាប់​ទី​៣០ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​នេះ ចំនួន​៤៥​នាក់ ចាប់តាំងពី​ឆ្នាំ​២០០៥​មក​៕ ​ដោយ៖ មករា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [991]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [978]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1026]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [943]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [868]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​CPP​ ប្រកាស​ជំហរ​ចរ​ចារ​ជាថ្មី​ ខណៈ​CNRP​ប្រកាស​ធ្វើ​បាតុកម្ម​ថ្ងៃ​១០​ធ្នូ​ នៅសៀម​រាប​

ភ្នំពេញ៖ ភាពជាប់គំាងផ្នែកនយោបាយនៅក្រោយការបោះឆ្នោតជ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [463]


សមាជិកសភាគណបក្សប្រជាជន នឹងចូលរួមក្នុងមហាបាតុកម្មជាមួយអ្នកទោសគុកទួលស្លែង

សមាជិកសភាគណបក្សប្រជាជននឹងចូលរួមក្នុងមហាបាតុក...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [408]


បើករថយន្តបុកម៉ូតូប៉ូលិសចាប់បានឃើញដឹកឈើក្រញូង

កំពង់ឆ្នាំង៖ រថយន្តកាមរីដឹកឈើក្រញូង១គ្រឿង បានបុកអ្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [778]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 202 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 494 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230593​ នាក់