ប្រទេសចិន៖ យោងតាមសារព័ត៌មានស៊ិនហួរបស់ប្រទេសចិនបានអោយដឹងថា មន្រ្តីប៉ូលីសចិនប្រចាំតំ
បន់ Xinjiang បានបាញ់សំលាប់មនុស្ស៨នាក់ កំឡុងពេលដែលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីព្រឹក
ថ្ងៃច័ន្ទនេះ។ មន្រ្តីប៉ូលីសបានអះអាងថា ការប៉ះទង្គិចគ្នាខាងលើនេះគឺផ្ទុះឡើង បន្ទាប់ពីបុរសម្នាក់ដែលប្រ
ដាប់ទៅដោយកាំបិតនិងអាវុធជាតិផ្ទុះនៅក្នុងដៃបានវាយប្រហារមកលើស្ថានីយ៍ប៉ូលីសនៅក្នុងខេត្ត Yarkand តែក្រោយមកបុរសម្នាក់នោះគឺត្រួវបានមន្រ្តីប៉ូលីសចាប់ខ្លួន។ គួរបញ្ជាក់ផងដែរថា បញ្ហាអំពើហឹង្សាក្នុងតំ
បន់នេះគឺបានកើតឡើង តាំងតែពី ២សប្តាហ៍មុនមកម្លេះ ដែលបានបណ្តាលអោយមនុស្ស ១៦នាក់ស្លាប់ រួមបញ្ចូលទាំងមន្រ្តីប៉ូលីស ២ នាក់ផងដែរ។ កាលពីព្រឹកថ្ងៃច័ន្ទនេះផងដែរ រដ្ឋាភិបាលភិបាលរបស់ប្រទេស
ចិនបានរិះគន់យ៉ាងខ្លាំងដល់ពួកជ្រុលនិយម Uighur ដែលតែងតែបានបង្កអោយមានអំពើហឹង្សាមកលើតំ
បន់នេះជារឿយៗ។ គួរបញ្ជាក់ទៀតផង ដែរថា នៅក្នុងឆ្នាំ ២០១៣នេះនៅតំបន់ Xinjiang ប្រជាជនជាង ១០០នាក់គឺត្រួវបានគេសំលាប់៕ ដោយ៖ តុលា