ប្រទេសអេហ្ស៊ីប៖ មន្រ្តីក្រសួងមហាផ្ទៃរបស់អេហ្ស៊ីបបានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បត្តិ៍
នេះថា ការវាយប្រហារមកលើតំបន់ត្រួតពិនិត្យមួយកន្លែងស្ថិតនៅភាគខាងត្បូងនៃទីក្រុងខៃរ៉ូ បានឆក់យ
កជីវិតមន្រ្តីប៉ូលីសចំនួន ៥នាក់និងបានបណ្តាលអោយមនុស្ស ២នាក់ផ្សេងទៀតរងរបួសជាទំងន់។ មន្រ្តី
ប៉ូលីសបានអះអាងថា ការវាយប្រហារខាងលើនេះគឺបានកើតឡើងនៅក្នុងខេត្ត Beni Suef ដែលមានចំងា
យ ប្រហែលជា ១០០គីឡូម៉ែតពីទីក្រុងខៃរ៉ូ។ យោងតាមសាក្សីម្នាក់បានអោយដឹងថា ជនបង្កហេតុខាង
លើនេះគឺមានចំនួន ២នាក់ ហើយជនដៃដល់ទាំង ២នាក់ខាងលើនេះបានធ្វើការបាញ់ប្រហារយ៉ាងសា
ហាវមកលើកងកម្លាំងសន្តិសុខដែលកំពុងតែដើរល្បាតនៅក្នុងតំបន់ត្រួតពិនិត្យ។ គួរបញ្ជាក់ផងដែរថា
ការបាញ់សំលាប់មកលើកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលគឺបានកើតឡើងតាំងតែពីលោក Mohammed
Morsi ត្រួវបានបណ្តេញពីអំណាចកាលពីខែកក្កដាមកម្លេះ។ មន្រ្តីប៉ូលីសបានមានប្រសាសន៍បន្តទៀតថា
រហូត មកដល់ពេលនេះ កងកម្លាំងសន្តិសុខយ៉ាងហោចណាស់ ២៥០នាក់ត្រួវបានគេសំលាប់ ចំណែអ្នក
ខ្លះទៀត គឺទទួលរងរបួសជាទំងន់។ ដោយ៖ តុលា