ទីក្រុងប៊រមីងហ៊ែម៖ កាលពីព្រឹកថ្ងៃច័ន្ទនេះ មន្រ្តីប៉ូលីសនៅក្នុងទីក្រុងប៊រមីងហ៊ែមបានរកឃើញឡានតូចមួយគ្រឿង
បុកជាប់ជញ្ជាំងការិយាល័យសាលាបឋមសិក្សា Springfield ។ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា ឡានតូចមួយ គ្រឿងគឺបានបុកបាក់រនាំងដែកចំនួន ២ រួចហើយក៏បានជ្រុលចង្កូតទៅបុកជញ្ជាំងការិយាល័យតែម្តងទៅ។ សូមប
ញ្ជាក់ថា អ្នកបើកបរឡានតូចមួយគ្រឿងខាងលើនេះគឺបានរត់គេចខ្លួនបាត់ទៅហើយ។ គួរបញ្ជាក់ថា បន្ទាប់ពីមាន
ហេតុការណ៍បានកើតឡើង សាលាបឋមសិក្សា Springfield គឺត្រួវបានបិតជាបណ្តោះអាសន្ន ស្របពេលដែលមន្រ្តី
ប៉ូលីសកំពុងធ្វើអន្តាគមន៍នៅទីនោះ។ នាយកសាលាបឋមសិក្សា Springfield បានមានប្រសាសន៍ថា សាលារៀនមួយ កន្លែងខាងលើនេះគឺមានសិស្សចំនួន ៦៧៣នាក់ ដែលមានអាយុចាប់ពី ៣ឆ្នាំទៅ ១១ឆ្នាំ៕ ដោយ៖ តុលា